ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសាង​សង់​ស្ពាន​ឆ្លង​​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​សម្រេច​​៥.៤០%​ដោយ​កំពុង​ដំណើរការ​យ៉ាង​ស្វា​ហាប់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ(​ដីឥដ្ឋ​-​ថ្ម​គរ​) កំពុង​ដំណើរការ​យ៉ាង​ស្វាហាប់​ដោយ​សម្រេច​បាន​៥,៤០%​ហើយ ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ
(​ដីឥដ្ឋ​-​ថ្ម​គរ​) កំពុង​ដំណើរការ​យ៉ាង​ស្វាហាប់​ដោយ​សម្រេច​បាន​៥,៤០%​ហើយ ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២៥​ថា បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា​ស្ពានដែក​បណ្តោះអាសន្ន នៅ​ផ្នែក​ខាងលិច បាន​ប្រវែង​២៧១​ម៉ែត្រ ស្មើនឹង​៥១% (​ប្រវែង​សរុប​៥៣៣​ម៉ែត្រ​) និង​ផ្នែក​ខាងកើត​កំពុង​រៀបចំ​ដំណើរការ​សាងសង់​ស្ពានដែក​បណ្តោះអាសន្ន ប្រវែង​៥៥៤​ម៉ែត្រ ដើម្បី​បំពាក់​សម្ភារ​គ្រឿងចក្រ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ការ​សាងសង់​ស្ពានដែក​ជា​បណ្តោះអាសន្ន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់ សម្រាប់​ឆ្លងកាត់​ដាក់​គ្រឿងចក្រ ដើម្បី​ខួង​សសរ​គ្រឹះ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី ។ គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​សម្រេច​បាន​៥,៤០%​ហើយ​។

គម្រោង​ស្ពាន​ដីឥដ្ឋ​-​ថ្ម​គរ មាន​ទីតាំង​ត្រើយ​ខាងលិច​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ត្រើយ​ខាងកើត​ស្ថិត​ក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល គឺជា​គម្រោង​ដ៏​សំខាន់ សម្រាប់​កា​រត​ភ្ជាប់ សេដ្ឋកិច្ច ការ​ដឹក​ជញ្ជូន​ពី​ភាគ​ខាងត្បូង និង​ខាងកើត រាជធានី​ភ្នំពេញ ដោយ​ភា្ជ​ប់​មហាវិថី ស៊ី ជី​ន​ពីង (​ក្រវាត់ក្រុង​ទី​៣) ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១ និង​ត្រើយ​ខាងកើត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ស្នើ​ដល់​សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទាំងអស់ ដែល​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ ឆ្លង​កាត់​តំបន់​ការដ្ឋាន​សាងសង់ មេត្តា​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ឧបទ្ទវហេតុ​កើតឡើង​ជាយថាហេតុ ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ