ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិ បត្តិការចំនួន ៨

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ផ្លាស់​ប្តូរ​ឯកសារ​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៨ ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ជាមួយ​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ផ្លាស់​ប្តូរ​ឯកសារ​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៨ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ជាមួយ​ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ក្នុង​ពិធី​ផ្លាស់​ប្តូរ​ឯកសារ​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៨​រួម​មាន ៖

១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ ។

២. អនុស្សរណៈ​នៃ​ការ​សម្តែង​បំណង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​វិនិយោគ​ហ្វី​លី​ពី​ន ។

៣.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​បង្ការ​អំពើ​លួច និង​ជួញដូរ​ខុសច្បាប់​នៃ​ទ្រព្យសម្បត្តិ​វប្បធម៌ ។

៤. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ។

៥.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា និង​គណៈកម្មាធិការ​ប្រកួតប្រជែង​ហ្វី​លី​ពី​ន ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ប្រកួតប្រជែង ។

៦.​កម្មវិធី​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងទេសចរណ៍​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។

៧. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។

៨. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​បរិវត្តន៍​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ