ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់សិប្បកម្មផលិតកាំបិ.ត ដាវ នៅស្រុកដំបែរត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញហើយ

13 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ជុំវិញ​ការ​ដោះ​លែង​ម្ចាស់​សិប្បកម្ម​ផលិត​កាំបិត ដាវ នៅ​ស្រុក​ដំបែរ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០២៥ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ជុំវិញ​ការ​ដោះ​លែង​ម្ចាស់​សិប្បកម្ម​ផលិត​កាំបិត ដាវ នៅ​ស្រុក​ដំបែរ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០២៥ ។

លោក​សូ សុវិទ្យា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ១.​ការ​ដោះ​លែង​នេះ ដោយ​សំអាង​លើ​ការ​ផលិត​កាំ​បិ​.​ត​ជា​លក្ខណៈ​គ្រួសារ​ត​ពី​ដូនតា​មក ។ ២.​ពុំ​ទាន់​មាន​ឥទ្ធិពល ឬ​ព្យសនកម្ម​ណាមួយ​កើតឡើង​លើ​ជន​រង​គ្រោះ​ហើយ​ការ​ផលិត​នេះ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ៣.​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​ឈប់​សកម្មភាព​បន្ត​ទៀត ។ ៤.​ករណី​រឿង​នេះ​នៅ​មាន​ចំណាត់ការ​ពុំ​ទាន់​ចប់​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ក្រុមការងារ HOT-LINE SCAM24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ធ្វើ​កាំបិត ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម Live Facebook -TikTok លក់​កាំបិត​ដាវ ដែល​ជា​អាវុធ​ប្រហារ មួយ​កន្លែង​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់១-​ឈ្មោះ សា សូ​ទី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (​មេជាង​) ២-​ឈ្មោះ អិន ប្រុស​ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (​កូនជាង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ