ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករត្អូញថា ដំណាំសាឡាត់ឆ្នាំនេះ​តម្លៃថោកជាងឆ្នាំមុន ហើយគ្មានអ្នកទិញទៀត ខ្លះត្រូវ​បោ.ចចោល

14 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាកសិករនៅ​ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ត្អូញត្អែរថា ដាំដំណាំសាឡាត់ឆ្នាំនេះមានតំលៃថោកជាងឆ្នាំមុនហើយគ្មានអ្នកទិញទៀតខ្លៈត្រូវបានបោចចោល ។ ប្រជាកសិករបាន​ឱ្យដឹងថា ដំណាំសាឡាត់ឆ្នាំនេះមាន​តំលៃថោកក្នុង១គីឡូក្រាមលក់បាន៧០០រៀលទៅ១.០០០រៀល…

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាកសិករនៅ​ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ត្អូញត្អែរថា ដាំដំណាំសាឡាត់ឆ្នាំនេះមានតំលៃថោកជាងឆ្នាំមុនហើយគ្មានអ្នកទិញទៀតខ្លៈត្រូវបានបោចចោល ។

ប្រជាកសិករបាន​ឱ្យដឹងថា ដំណាំសាឡាត់ឆ្នាំនេះមាន​តំលៃថោកក្នុង១គីឡូក្រាមលក់បាន៧០០រៀលទៅ១.០០០រៀល ហើយ​គ្មានអ្នកទិញទៀត ខ្លះត្រូវបានបោចចោល បើប្រៀបធៀបទៅឆ្នាំមុន​១គីឡូ​ក្រាមលក់បាន២.០០០រៀលទៅ៣.០០០រៀលហើយស្រួលលក់ ខណៈឈ្មួញមកទិញដល់ចំការ។

ប្រជាកសិករបានបញ្ជាក់ថា ចំការសាឡាត់នៅចំណុចខាងកើតភ្នំប្រាសាទនេះមានប្រជាកសិករដែលដាំប្រមាណជា៤ទៅ៥ម្ចាស់ដែលមានផ្ទៃដីជាងកន្លៈហិកតា ហើយការដាំសាឡាត់ត្រូវដាំបណ្តាក់គ្នារយៈជិត១ខែត្រូវបានប្រមូលជាបន្តបន្ទាប់ តែឆ្នាំនេះតំលៃថោក គ្មានឈ្មួញមកទិញ កាត់យក​ទៅលក់តាមទីផ្សារ១ថ្ងៃបាន២០០ទៅ៣០០គីឡូក្រាម កាលពីឆ្នាំមុនឈ្មួញមកទិញដល់ចំការលក់កាត់លក់១ថ្ងៃ៤០០​ទៅ៥០០គីឡូក្រាម។

ប្រជាកសិករបានបញ្ជាក់ថា ឆ្នាំនេះដំណាំសាឡាត់លក់តំលៃថោកហើយគ្មានទិញទៅទៀតបើដល់ខែដល់ថ្ងៃលក់មិនដាច់ មានតែបោចចោល ហើយដាំថ្មី ឆ្នាំនេះលក់បានសងតែថ្លៃជីនិងថ្នាំមិនគ្រប់ផង ។ ​កាលពី​ឆ្នាំមុនលក់បានទូទាត់សល់លុយសម្រាប់ផ្គត់ផ្គង់ជីវភាព​គ្រួសារ តែឆ្នាំលក់បានសងតែថ្លៃជីនិងថ្នាំមិនគ្រប់ផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ