ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារឣនីតិជនឆ្ម.ក់បង្ក្រាបហាងបុកល្ហុងចែមុំ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ហាង​ចែ​មុំ មាន​លក់​បុកល្ហុង បាយ​ម្ហូប​គ្រឿងក្លែម និង​ភេសជ្ជៈ​គ្រប់មុខ ដែល​លួចលាក់​បើក​អាជីវកម្ម​សេវា​បម្រើ​កម្សាន្ត កេងប្រវ័ញ្ច​លើ​ស្ត្រី និង​កុមារ ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខាងលើ​មាន​លក់​បុកល្ហុង​បាយ​ម្ហូប​គ្រឿងក្លែម និង​ភេសជ្ជៈ​គ្រប់មុខ តែ​លួចលាក់​បើក​អាជីវកម្ម​សេវា​បម្រើ​កម្សាន្ត​កេងប្រវ័ញ្ច​លើ​ស្ត្រី និង​កុមារ ពេល​ដែល​ភ្ញៀវ​ទៅ​ដល់​និយាយ​ត្រូវរ៉ូវ​គ្នា​បាន​នាំ​ក្មេង​ស្រី​ដែល​បំរើ​ការ​នៅ​ទីនោះ​ចេញ​ទៅ​ក្រៅ ទាំង​ក្មេង​ស្រី ដែល​នៅ​ទីនោះ​ភាគច្រើន​មាន​អាយុ​១៥​ទៅ​១៦​ឆ្នាំ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ តាន់ វ​ណ្ណា​រ៉ា​ក់ អនុប្រធាន នាយកដ្ឋាន​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ថិ​ជន​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដឹកនាំ​សម្របសម្រួល​ពី​លោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ រក​ឃើញ​មាន​ស្រោមអនាម័យ​មិន​ទាន់​ប្រើ​ចំនួន​១ និង​សៀវភៅ​គិតលុយ​ចំនួន​១​ក្បាល និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់ ក្នុង​នោះ មាន​ប្រុស​ម្នាក់ ។

ក្នុង​ចំណោម​១១​នាក់ មាន​អនីតិជន​ចំនួន​៥​នាក់ បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ​បំ​ភ្លី និង​៩​នាក់​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ