ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួនក្រុម​បង្ហោះ​ម៉ូតូ​បាន​៣​នាក់ ដកហូត​ម៉ូតូ​០៣​គ្រឿង យក​មក​រក្សា​ទុក​៣​ខែ

1 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ជំទង់ ១​ក្រុម មាន​គ្នា​៨​នាក់ បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវបាន​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់…

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ជំទង់ ១​ក្រុម មាន​គ្នា​៨​នាក់ បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវ
បាន​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ និង​ដកហូត​ម៉ូតូ​បាន​ចំនួន​០៣​គ្រឿង​។ ចំណែក​គ្នីគ្នា​ចំនួន​៥​នាក់​ទៀត គេចខ្លួន​បាត់ ហើយ​អ្នក​ទាំង​៣ ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ ត្រូវ​មន្ត្រី​នគរបាល​បាន​សុំ​គោលការណ៍​ថ្នាក់លើ ធ្វើការ​អប់រំ ប៉ុន្តែ​ម៉ូតូ​ទាំង​៣​គ្រឿង ត្រូវ​បាន​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល រយៈ​៣​ខែ​សិន ។

សកម្មភាព​បង្ហោះ​ម៉ូតូ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​ខេត្ត​លេខ​១៤៥ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ក្រុម​ក្មេង​ប្រុស​ជំទង់ ទាំង​០៨​នាក់​នោះ រួម​មាន ៖
១-​ឈ្មោះ ចក់ តុលា ហៅ​តុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ត្រូវ​ឃាត់ខ្លួន​គឺជា​អ្នក​បង្ហោះ​ម៉ូតូ ។
២-​ឈ្មោះ ឃី​ម ដា​លុ​ច អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស​រមាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ត្រូវ​ឃាត់ខ្លួន គឺជា​អ្នក​ជិះ​ម៉ូតូ​អម ។
៣-​ឈ្មោះ ឃៀ​ក និមល អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ពាម ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ត្រូវ​ឃាត់ខ្លួន គី​ជា​អ្នក​ជិះ​ម៉ូតូ​អម ។
៤-​ឈ្មោះ សៀម សេង​ហាក់ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ប្រមរ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល (​គេចខ្លួន​)​។
៥-​ឈ្មោះ ឆាត ឆៃ​រ៉ា​ក់ អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល (​គេចខ្លួន​)​។
៦-​ឈ្មោះ ណា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល (​គេចខ្លួន​) ។
៧-​ឈ្មោះ ភ័​ស្ត្រ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល (​អ្នក​បង្ហោះ​ម៉ូតូ និង​កំពុង​គេចខ្លួន​)
និង​៨-​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ ។

កម្លាំង​នគរបាល ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​រួម​មាន ម៉ូតូ​ម៉ា​កនិច​ធូ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HS-1803​មួយ​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LC-3545 មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ គ្មាន​ស្លាក​លេខ ១​គ្រឿង ។

ក្រុម​ក្មេង​ប្រុស​ជំទង់​ខាងលើ បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូឌុប​គ្នា បង្ហោះ​នៅ​លើ​ផ្លូវ​ខេត្ត​លេខ​១៤៥ ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ