ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនប្រកាសជំរុញការវិនិយោគនៅសហរដ្ឋ​អាមេ​រិក​រហូតដល់១ទ្រីលានដុល្លារ

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសន្យាថានឹងជំរុញការវិនិយោគរបស់ប្រទេសជប៉ុននៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់រហូតដល់១ទ្រីលានដុល្លារ។ នេះបើយោងតាមប្រភពពី Reuters, NHK…

សហរដ្ឋអាមេរិក ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសន្យាថានឹងជំរុញការវិនិយោគរបស់ប្រទេសជប៉ុននៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់រហូតដល់១ទ្រីលានដុល្លារ។ នេះបើយោងតាមប្រភពពី Reuters, NHK និង The Japan News By The Yomiuri ចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អំឡុងពេលកិច្ចប្រជុំនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Ishiba ក៏បានបង្ហាញពីចេតនារបស់ជប៉ុនក្នុងការបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលផលិតនៅសហរដ្ឋអាមេរិក។ ហើយទាក់ទងនឹងការទិញយកក្រុមហ៊ុនដែកថែបរបស់អាមេរិក U.S. Steel ដោយក្រុមហ៊ុនជប៉ុន Nippon Steel មេដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការវិនិយោគនៅអាមេរិក ជាជាងការកាន់កាប់សិទ្ធិ ហើយបានយល់ព្រមធ្វើការរួមគ្នា ដើម្បីដោះស្រាយស្ថានការណ៍ផ្សេងៗ។

ជំនួបរវាងមេដឹកនាំកំពូលទាំងពីររូបមានរយៈពេលប្រហែល១ម៉ោង និង៥០នាទី ដែលរួមមានអាហារថ្ងៃត្រង់ផងដែរ។ ហើយជាលទ្ធផលទាំងប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុនបានចេញសេចក្តីថ្លែងការណ៍រួមសំដៅទៅលើការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ប្រទេសទាំងពីរ ចំពោះការការពារប្រទេសជប៉ុន ក៏ដូចជាសម្ព័ន្ធភាពជប៉ុន-អាមេរិក ឆ្ពោះទៅរកឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ការវិនិយោគរបស់ជប៉ុននៅសហរដ្ឋអាមេរិកអាមេរិកមានចំនួន ៧៨៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។ ជប៉ុនមានបំណងបញ្ជាក់ពីការចូលរួមចំណែករបស់ខ្លួន ចំពោះគោលនយោបាយរបស់លោក ត្រាំ ដោយពង្រីកតួលេខរហូតដល់១ទ្រីលានដុល្លារសម្រាប់ពេលអនាគត។ លោក Ishiba បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន គឺជាអ្នកវិនិយោគធំជាងគេលើពិភពលោកនៅសហរដ្ឋអាមេរិករយៈពេល៥ឆ្នាំជាប់ៗគ្នា ហើយបានលើកឡើងពីផែនការសាងសង់រោងចក្រថ្មីនៅអាមេរិក ដោយក្រុមហ៊ុនផលិតរថយន្ត Toyota និង Isuzu ផងដែរ។

លើសពីនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាមេរិកនឹងសហការលើការពង្រីកការវិនិយោគ និងការងារក្នុងប្រទេសទាំងពីរ ហើយបានយល់ព្រមពង្រឹងសន្តិសុខថាមពលតាមរយៈជំហានដូចជា ការបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវរបស់ប្រទេសជប៉ុនពីសហរដ្ឋអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ