រាជធានីភ្នំពេញ ៖ លាភសំណាងរបស់មនុស្សម្នាក់ៗពិតជាស្មានមិនដល់មែន! គ្រាន់តែចង់ផឹកភេសជ្ជៈប៉ូវកម្លាំងសោះ បងស្រីម្នាក់ ស្រាប់តែគាស់ឈ្នះលុយសុទ្ធ 8888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ស្របពេលចូលឆ្នាំថ្មីទៅវិញ ។
ភរិយានាំលាភរូបនេះ មានឈ្មោះ ប៉ាន់ ស្រីអាន មុខរបរជាអ្នករើសអេតចាយ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែផឹកភេសជ្ជៈប៉ូវកម្លាំង ដាស្ស ជាប្រចាំ នៅពេលដែលគាត់ហត់នឿយពីការងារ ។ ដូចគ្នានឹងសព្វដង បងស្រីបានពឹងឱ្យប្តីគាត់ ជិះទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស ដើម្បីផឹកយកកម្លាំងធ្វើការផ្ទះបន្តស្រាប់តែគាស់ឃើញ ដាស្ស 8h នៅលើក្រវិលកំប៉ុង ក៏អររំភើប រត់អោបប្តី ដោយដឹងខ្លួនថា គាត់បានគាស់ត្រូវរង្វាន់លុយសុទ្ធចំនួន 8888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ។
បងស្រីបានបន្តថា គាត់ធ្លាប់មើលការផ្សាយកម្មវិធីគាស់កំណប់ ដាស្ស តាមហ្វេសប៊ុក ហើយស្គាល់ច្បាស់ថា ក្រវិលកំប៉ុងមានអក្សរ ដាស្ស 8h គឺស្មើនឹងឈ្នះរង្វាន់ធំលុយសុទ្ធ 8888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ហើយនេះជាកាដូនាំលាភមួយ ដល់គ្រួសារគាត់ ដែលអាចឱ្យគ្រួសារតូចរបស់គាត់មានដំបូលជ្រកកោនត្រឹមត្រូវ និងជាដើមទុនអាជីវកម្មមួយ ចាកឆ្ងាយពីរបររើសអេតចាយ ដែលគេតែងមើលមក ក្នុងផ្លូវមិនល្អ ពេលខ្លះគិតថាគាត់ជាអ្នកទុច្ចរិតទៅវិញ ។
ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំងលេខ ១! រង្វាន់ខ្លាំង ឈ្នះច្រើន! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ