ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១១ថ្ងៃខែមករា សមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្មេងទំនើ.ងជិត១០០នាក់ទៅពន្ធនាគារ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១…

រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើ.ងទូទាំងប្រទេស សរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេង ទំនើ.ងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ«គុក» ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្ទាត់គោល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ ទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើ.ងឱ្យតឹងរឹងបំផុតតាមទស្សនៈ«ទំនើ.ងមួយបង្ក្រាបមួយទំនើ.ងពីរបង្រាបពីរ» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើ.ងរយៈពេល១១ថ្ងៃចុងខែមករា ដដែលនោះបើធៀបនឹងករណីសរុប មូលដ្ឋានដែលក្មេងទំនើ.ងចេញអុកឡុកសង្គមច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ខេត្តកំពត សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង និងខេត្តតាកែវ ។

បើតាមប្រមុខក្រសួងមហាផ្ទៃ អាជ្ញាធរ និងសមត្ថកិច្ច មិនអាចដោះស្រាយបញ្ហានេះផ្ដាច់មុខបានឡើយ ពោល គឺទាមទារចាំបាច់ការចូលរួមតាមដានអប់រំណែនាំ និងរាយការណ៍ពីឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ