ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំសម្រេចបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ។ យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ ផ្ញើ​ជូន​លោក​-​លោកស្រី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ ផ្ញើ​ជូន​លោក​-​លោកស្រី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​សិក្សា​២០២៤-២០២៥ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បន្ត​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស ដោយ​រៀបចំ​ដូច​លំនាំ​នៃ​ការ​ប្រឡង​នៅ​ឆ្នាំ​សិក្សា​២០២៣-២០២៤ ។

ក្រសួង​អប់រំ នឹង​ចេញ​សេចក្តីណែនាំ​បច្ចេកទេស​សម្រាប់​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំ​រាជធានី ខេត្ត និង​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ផ្អាក​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥ ប៉ុន្តែ​ក្រសួង​លើកទឹកចិត្ត​ឱ្យ​បណ្តា​រាជធានី​-​ខេត្ត ម្ចាស់​ការ​ក្នុង​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ ប្រចាំ​រាជធានី​-​ខេត្ត ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ