ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដុ.តខ្លួនក្នុងស្តាតអូឡាំពិក បានស្លា.ប់ហើយ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលដុតខ្លួននៅក្នុងព ហុកីឡាដ្ឋានជាតិអូឡាំពិក បានស្លាប់បាត់បង់ជីវិតហើយ គឺស្លាប់វេលាម៉ោង៩ យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ…

រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលដុតខ្លួននៅក្នុងព ហុកីឡាដ្ឋានជាតិអូឡាំពិក បានស្លាប់បាត់បង់ជីវិតហើយ គឺស្លាប់វេលាម៉ោង៩ យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសាររលាកភ្លើងធ្ងន់ធរពេកគ្រូពេទ្យមិនអាចសង្គ្រោះបាន សាកសពត្រូវបានយកទៅបូជានៅវត្តទឹកថ្លា ។ គួររំលឹកថា បុរសម្នាក់មានសភាពឆេះរោលខ្លោ.ចពេញខ្លួន ត្រូវអ្នកដើរហាត់ប្រាណប្រទះឃើញផ្អើលក្នុងបរិវេណស្តាតអូឡាំពិក

សូមជម្រាបថា កាលពីវេលាចន្លោះម៉ោងប្រមាណ៥ ទៅ៧ព្រឹក ថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនអនាថាម្នាក់ បានធ្វើសក ម្មភាពដុតខ្លួននៅចំណុច(ដំបូង៣)ក្បែរជណ្តើរឡើងចុះជាប់កៅអី អង្គុយទស្សនាបាត់ទាត់ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ស្ថិតនៅសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ភ្លាមនោះជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ ។

ទាក់ទិនហេតុការខាងលើនេះត្រូវបានសមត្តកិច្ចមូលដ្ឋានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានប្រជាពលរដ្ឋដើរហាត់ប្រាណពេលព្រឹក បានប្រទះឃើញបុរសជាជនអនាថាម្នាក់ ដុតខ្លួននៅចំណុច​(ដំបូង៣)​កន្លែងភ្ញៀវអង្គុយទស្សនាបាល់ទាត់ ដោយមានអណ្តាតភ្លើងសន្ធោសន្ធៅ ។ ឃើញដូច្នោះអ្នកដើរហា​ត់ប្រាណបា​ន ក៏បានរាយការប្រាប់សមត្តកិច្ចកងរាជអាវុធហត្ថ មូលដ្ឋានខណ្ឌ ៧មករា ដែលស្ថិតមិនឆ្ងាយពីកន្លែងកើតហេតុនោះ ។

សមត្តកិច្ចកងរាជអាវុធហត្ថបានចេញទៅមើលនិងអន្តរា គមន៍ជួយសង្គ្រោះជនរងគ្រោះ ពេលនោះភ្លើងក៏រលាត់ហើយជនរងគ្រោះនៅមានដង្ហើម ទើបសមត្តកិច្ចសែងជនរងគ្រោះយកទៅដាក់លើស្មៅក្រោមដើមត្នោត រួចបានទាក់ទងរថយន្តសាមុយទៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

នៅកន្លែងកើតហេតុសមត្តកិច្ចបានពិនិត្យឃើញ មានកំម៉ុងថ្នាំលាបបេតុងមួយដោយធុមក្លិនសាំង ដូច្នោះការសន្និដ្នានឋមអាចជនរងគ្រោះយកថ្នាំលាបបេតុងដែលមានជាតិសាំងប្រឡាក់លើខោអាវពាក់ ហើយប្រើដែកកេះដុតខ្លួនបណ្តាលឲ្យឆេះរលាកពេញខ្លួនបាត់បង់ស្មាតីតែម្តងទៅ ។ ហេតុការខាងលើនេះ ភ្លាមនោះមានអ្នកដើរហាត់ប្រាណ បានថតរូបភាពភ្លើងឆេះបុរសជនអ នាថា យកទៅបង្ហោះលើបណ្តាញសង្គមព្រោងព្រាតដែរទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ។

ប៉ុន្មានម៉ោងក្រោយមកផេកផ្លូវការរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះព័ត៌មាននោះដែរថា ករណីអត្តឃាតដុតខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ត្រូវបានសមត្ថនកិច្ចទំនាក់ទំនងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង០៧ និង២០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា មានបុរសម្នាក់ឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្លូវលេខ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា ត្រូវបានប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញបានធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ ។

បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រា ស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃកន្លងមកហើយ ។

បច្ចុប្បន្ន បុរសនោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថា បុរសខាងលើនេះក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ