ទាក់ទាញភ្នែកអ្នកទេសចរ! តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបច្រើនប្រភេទ
- តាកែវ
ខេត្តតាកែវ ៖ លោកស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារបានឱ្យដឹងថា ក្នុងស្រុកបូរីជលសារ មានតំបន់ការពារ ទេសភាពមួយកន្លែង គឺតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ…
ខេត្តតាកែវ ៖ លោកស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារបានឱ្យដឹងថា ក្នុងស្រុកបូរីជលសារ មានតំបន់ការពារ ទេសភាពមួយកន្លែង គឺតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ…
ខេត្តតាកែវ ៖ លោកស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារបានឱ្យដឹងថា ក្នុងស្រុកបូរីជលសារ មានតំបន់ការពារ ទេសភាពមួយកន្លែង គឺតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្ដទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ៨,៣០៥ ហិចតា ក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
ហើយតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែតំបន់នេះមានរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ជាដើម។ សម្រាប់សត្វដែលសម្បូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម។
លោកអភិបាលស្រុកបានបន្តទៀតថា ពេលសម្រាកពីការងារប្រកបរបរចិញ្ចឹមជីវិត បងប្អូនអាចមកទស្សនាបានដោយឥតគិតថ្លៃក្នុងតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ដើម្បីលំហែអារម្មណ៍ ៕
ចែករំលែកព័តមាននេះ