ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ម្នាក់ និង​ចាប់ខ្លួន​បុរស​ចិន​០២​នាក់ ករណី​ចាប់​នារី​ៗ​ញាត់​ចូល​វ៉ាលិស ជំរិត​ទារប្រាក់

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ខណ្ឌ​បឹង​កេងកង ​បាន​ធ្វើការ​បង្ក្រាប​ករណី​ចាប់​នារី​ៗញាត់​ចូល​វ៉ាលិស ដើម្បី​ជំរិត​ទារប្រាក់​។ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន បានចំនួន​២​នាក់ ក្នុង​នោះ​…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ខណ្ឌ​បឹង​កេងកង ​បាន​ធ្វើការ​បង្ក្រាប​ករណី​ចាប់​នារី​ៗញាត់​ចូល​វ៉ាលិស ដើម្បី​ជំរិត​ទារប្រាក់​។ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន បានចំនួន​២​នាក់ ក្នុង​នោះ​ នគរបាលបាន​រំដោះ​នារី​រង​គ្រោះ ដែល​ជា​ជនជាតិ​ចិន​ម្នាក់​ ផង​ដែរ ។

ជនសង្ស័យចំនួន​២​នាក់ រួមមាន ៖ ​ទី​១, ឈ្មោះ JIAO YOUKE អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន និង​ទី​២, ឈ្មោះ ZHENG NAIWEN អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ឧក្រិដ្ឋជន​ខាងលើ​ធ្លាប់​ធ្វើ​សកម្មភាព ចំនួន​៦​លើក​រួច​មក​ហើយ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ បាន​ចាប់​នារី​ម្នាក់​ឈ្មោះ HO THI LUONG អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម នៅ​ចំណុច​សណ្ឋាគារ នួ ឌី ស៊ី ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹង​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដាក់​ចូល​ទៅ​ក្នុង​វ៉ាលិស ដើម្បី​ជំរិត​ទារប្រាក់ ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧​និង​៣០​នាទី លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ខណ្ឌ​បឹង​កេងកង រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​ជំនាញ បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ម្នាក់​ឈ្មោះ ZHAO KANG LI ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ពួក​ខ្លួន​ដែល​ចូលរួម​ធ្វើ​សកម្មភាព​មាន​គ្នា ចំនួន​៣​នាក់ ដោយ​បាន​ធ្វើ​សកម្មភាព​ចាប់​ស្ត្រីជន​ជាតិចិន និង​វៀតណាម ដាក់​ចូល​ទី​ក្នុង​វ៉ាលិស ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​៦​ករណី មក​ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ជាមួយ​គ្នា​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​ឲ្យ​បណ្ដា​ផ្ទះសំណាក់ សណ្ឋាគារ​ទាំងអស់ នៅ​ពេល​ឃើញ​អ្នក​អូស​វ៉ា​លី​ធំ​ៗ​ខុស​ប្រក្រតី សូម​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ