ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗព្រលឹងចុងសក់ ! ខណៈភ្លើងឆេះបន្ទប់ស្នាក់នៅផ្អើលទាំងថ្ងៃ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ឆ្លង​ចរន្តអគ្គិសនី រ៉ូ​ឡូ​ព្រី​ភ្លើង ដែល​ទុក​នៅ​លើ​ពូក​ដេក បង្ក​ជា​អណ្ដាតភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​បន្ទប់​ស្នាក់​នៅ របស់​កូនជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ខណៈនោះ​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ឆ្លង​ចរន្តអគ្គិសនី រ៉ូ​ឡូ​ព្រី​ភ្លើង ដែល​ទុក​នៅ​លើ​ពូក​ដេក បង្ក​ជា​អណ្ដាតភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​បន្ទប់​ស្នាក់​នៅ របស់​កូនជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ខណៈនោះ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ភ្លាម ។

សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង ទៅ​ជួយ​ពន្លត់​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​អត់​បាន​បាញ់​ទឹក​ទេ ដោយសារ​តែ​ម្ចាស់ផ្ទះ រួម​ជាមួយ​អ្នក​ជិតខាង​នាំ​គ្នា​ត​ទុយោ​ទឹក និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​រលត់​ទៅ​វិញ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ខាងលើ​ទៅ​ដល់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជាន់​ទី​១ ផ្ទះ​ជាង​ជួសជុល​ម៉ូតូ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ហើយ​ផ្ទះ​នោះ​មាន​ទទឹង​៦​ម៉ែត្រ បណ្តោយ​១៦​ម៉ែត្រ រង​ការ​ខូចខាត​បន្ទប់​ដែល​កូនជាង​ម៉ូតូ​ស្នាក់​នៅ​រួម​ជាមួយ ពូក ភួយ ខ្នើយ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

មុន​ពេល​កើតហេតុ​ពុំ​មាន​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​នោះ​ទេ ដោយ​កូនជាង​បាន​ចុះ​មក​ជួសជុល​ម៉ូតូ​ឲ្យ​ម៉ូយ​នៅ​ខាងក្រោម (​ជាន់​ផ្ទាល់​ដី​) ហើយ​ខណៈ​ពេល​កំពុង​ជួសជុល​ម៉ូតូ ស្រាប់តែ​ធំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង បន្ទាប់​មក​មាន​ឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​នោះ​ឃ្មួ​ល​ខ្មាញ់​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ​មេជាង​ដែល​ជា​ម្ចាស់ផ្ទះ រួម​ជាមួយ​កូនជាង និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​ត​ទុយោ​បាញ់​ទឹក​ពន្លត់​ទាំង​ព្រលឹង​ចុង​សក់ ។

ដោយ​ពន្លត់​បណ្ដើរ​រាយការណ៍​សុំ​ការ​អន្តរាគមន៍​ទៅ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​សង្កាត់ និង​ខណ្ឌ​បណ្ដើរ ដើម្បី​ឲ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​ជួយ​ពន្លត់ភ្លើង ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ម្ចាស់ផ្ទះ រួម​ជាមួយ​កូនជាង និង​អ្នក​ជិតខាង​ពន្លត់​រលត់​ទៅ​ហើយ ដោយឡែក​គ្រោះ​អគ្គិភ័យ​នេះ​ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី​រ៉ូ​ឡូ​ព្រី​ភ្លើង ដែល​អ្នក​ស្នាក់​នៅ​ទុក​នៅ​លើ​ពូក​ដេក​ក្នុង​បន្ទប់​ខាងលើ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ