ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការវត្ត កា.ត់ម្រាមដៃកូ.ននេន និងក្មេ.ងក្នុងវត្ត ​ព្រោះតែ​ខឹ.ងលួ.ចទ្រព្យសម្បត្តិក្នុងវត្ត

13 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ព្រះសង្ឃមួយអង្គ ដែលជាព្រះគ្រូ ចៅអធិការវត្តផងនោះ បានចាប់ក្មេងវត្តម្នាក់ និងនេនតូចមួយអង្គកាត់ម្រាមដៃ ដោយសារខឹងអ្នកទាំងពីរលួចទ្រព្យសម្បត្តិក្នុងវត្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី…

0:00
0:00

ខេត្ត​ព្រៃវែង ៖ ព្រះសង្ឃមួយអង្គ ដែលជាព្រះគ្រូ ចៅអធិការវត្តផងនោះ បានចាប់ក្មេងវត្តម្នាក់ និងនេនតូចមួយអង្គកាត់ម្រាមដៃ ដោយសារខឹងអ្នកទាំងពីរលួចទ្រព្យសម្បត្តិក្នុងវត្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី 13 មករា នៅក្នុងទីអារាមវត្តទួលអង្គុញ ស្ថិតក្នុងឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ព្រះសង្ឃដែលត្រូវឃាត់ខ្លួនព្រះនាម ម៉ៅ វិបុល ព្រះជន្ម 37 វស្សា មានទីលំនៅក្នុងភូមិអន្លង់អក ឃុំសង្គម ស្រុកកងមាស ខេត្តកំពង់ចាម និងមានតួនាទីជាព្រះគ្រូចៅអធិការវត្តទួលអង្គុញ។

ចំណែកជនរងគ្រោះដែលត្រូវបានព្រះសង្ឃខាងលើធ្វើទារុណកម្មដោយកាត់ម្រាមដៃ ទី 1 មានឈ្មោះ រស់ គីមជា ភេទប្រុស អាយុ 16 ឆ្នាំ ជាព្រះសង្ឃគង់នៅវត្តទួលអង្គុញ និងមានទីលំនៅក្នុងភូមិទួលអង្គុញ ឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង រងគ្រោះដាច់ម្រាមកូនដៃខាងស្ដាំ និងទី 2 មានឈ្មោះ សុខ លាភ ភេទប្រុស អាយុ 15 ឆ្នាំ ជាក្មេងកំព្រា រស់នៅក្នុងវត្តទួលអង្គុញ រងរបួសដាច់ម្រាមកូនដៃខាងស្ដាំដូចគ្នា។

តាមចម្លើយរបស់ព្រះសង្ឃនាម ម៉ៅ វិបុល ពេលដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានឆ្លើយសារភាពថា ជនរងគ្រោះទាំងពីរនាក់ ( កូននេននិងក្មេងវត្ត ) ធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិក្នុងវត្តដូចជា អង្ករ មី ត្រីខ និងបច្ច័យក្នុងវត្ត ជាច្រើនដង ហើយរូបខ្លួនជាព្រះគ្រូចៅអធិការវត្ត ក៏បានស្ដីប្រដៅអប់រំណែនាំជាច្រើនដងមកហើយដែរ ប៉ុន្តែអ្នកទាំងពីរនៅតែមិនរាងចាលសោះ រហូតមកដល់យប់ថ្ងៃទី 13 មករា ឆ្នាំ 2025 នេះ អ្នកទាំងពីរបានលួចទ្រព្យសម្បត្តិក្នុងវត្តទៀត ទើបរូបខ្លួនជាចៅអធិការវត្តខឹងខ្លាំង និងចាប់កាត់ម្រាមដៃចោល ដើម្បីឱ្យរាងចាលតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រោយពីត្រូវព្រះគ្រូចៅ អធិការវត្ត ចាប់ធ្វើទារុណកម្មដោយកាត់ម្រាមដៃចោលរួចហើយ ទាំងកូននេននិងកូនសិស្សលោកបាននាំគ្នាចាកចេញពីវត្ត ដោយពុំមានការប្ដឹងផ្ដល់អ្វីនោះទេ ( កូនសិស្សលោកជាក្មេងកំព្រាគ្មានឪពុកម្ដាយ ចំណែកកូននេនមានឪពុកម្ដាយ ធ្វើជាគណៈកម្មការវត្ត ហើយបានចរចាត្រូវរ៉ូវគ្នាជាមួយចៅអធិការវត្ត ឲ្យបិទរឿងមិនឲ្យបែកធ្លាយ ) គឺរហូតមកដល់ថ្ងៃទី 16 មករាក្រោយពេលដែលមានប្រជាពលរដ្ឋក្នុងភូមិទួលអង្គុញ ដែលបានដឹងរឿងបានទូរសព្ទប្តឹងទៅបណ្ដាញព័ត៌មានក្នុងស្រុកមួយ អោយជួយធ្វើការផ្សព្វផ្សាយ ទើបធ្វើឱ្យព័ត៌មាននេះបែកធ្លាយដឹងដល់សមត្ថកិច្ច រហូតឈានទៅដល់ការចុះនាំខ្លួនព្រះគ្រូចៅអធិការវត្តទួលអង្គុញ យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល បន្ទាប់មកក៏ធ្វើបែបបទទៅតាមនិតិវិធី ដោយចាប់ផ្សឹកសង្ឃអង្គនេះ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យ ម៉ៅវិបុល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រៃវែងហើយ កាលពីរសៀលថ្ងៃទី 20 មករា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ