ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋច្រើនគ្រួសារតវ៉ារឿងមន្ត្រីឧទ្យានុរក្ស​វា.យ​របង​គេចោល

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ របងថ្មរបស់ប្រជាពលរដ្ឋជាច្រើនដើម ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សលើភ្នំគិរីរម្យវាយកំទេចចោល សង្ស័យចែកលុយគ្នាមិនគ្រប់ ខណៈដែលមន្ត្រីឧទ្យានុរក្សជាច្រើនកំពុងសាងសង់ និងបើកលក់ដូរ ផ្ទះសំណាក់និងបឹងគីឡូជាដើម ហើយបានសុខស្រួលរហូត ធ្វើបាបតែប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផល…

ខេត្តកំពង់ស្ពឺ ៖ របងថ្មរបស់ប្រជាពលរដ្ឋជាច្រើនដើម ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សលើភ្នំគិរីរម្យវាយកំទេចចោល សង្ស័យចែកលុយគ្នាមិនគ្រប់ ខណៈដែលមន្ត្រីឧទ្យានុរក្សជាច្រើនកំពុងសាងសង់ និងបើកលក់ដូរ ផ្ទះសំណាក់និងបឹងគីឡូជាដើម ហើយបានសុខស្រួលរហូត ធ្វើបាបតែប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផល មានដីធ្លីបន្តិចបន្តួចចិញ្ចឹមជីវិតតែប៉ុណ្ណោះ។

បើតាមការបង្ហើបប្រាប់ពីប្រជាពលរដ្ឋថា របងរបស់ប្រជាពលរដ្ឋជាច្រើនដើមត្រូវបាន កម្លាំងមន្ត្រីឧទ្យានជាតិគិរីរម្យវាយកម្ទេចចោលចំនួន៣ក្បាលដី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីអភិបាលខេត្តកំពង់ស្ពឺចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានពីរកន្លែងនៅលើភ្នំគិរីរម្យ ហើយឃើញថាមានការសាងសង់របងរឹងមាំ ដែលអភិបាលខេត្តលើកឡើងថា សូមកុំឲ្យមានការសាងសង់សំណង់រឹងមាំអី ពីព្រោះវានៅជិតផ្លូវពេក ។ ហើយក៏បញ្ជាឲ្យមន្ត្រីឧទ្យានជាតិគិរីរម្យវាយ របងថ្មដែលរឹងមាំនោះចោល ប៉ុន្តែអស់លោកមន្ត្រីឧទ្យានុរក្សគិរីរម្យ ហាក់បីដូចជាអនុវត្តលើសពីបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត មិនត្រឹមតែវាយរបងរឹងមាំ ថែមទាំងវាយ និងដកបង្គោលរបង របស់ប្រជាពលរដ្ឋចំនួន៣ក្បាលដីថែមទៀតផង។

ប្រជាពលរដ្ឋបង្ហើបទៀតថា ដីធ្លីរបស់ប្រជាពលរដ្ឋនៅចំណុច ភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច នេះរាល់ពេលដែលកាន់កាប់អាស្រ័យផល និងសាងសង់អ្វីមួយ គឺក្រុមមន្ត្រីឧទ្យានុរក្ស តែងតែមកធ្វើការហាមឃាត់ ខណៈដែលដីនៅតំបន់នេះស្នើសុំកាត់ឆ្វៀលរួចរាល់ហើយនោះ។ ប៉ុន្តែបើអស់លោក ជាមន្ត្រីឧទ្យានុរក្ស មន្ត្រីបរិស្ថាននៅលើភ្នំគីរីរម្យវិញ មានទាំងផ្ទះសំណាក់ និងបើកម៉ាតយ៉ាងរំភើយជារៀងរាល់ថ្ងៃ នៅលើដីមិនទាន់មានការស្នើសុំកាត់ឆ្វៀលចេញពីដែនជម្រកព្រៃឈើនៅឡើយនោះទេ។ ប៉ុន្តែហេតុតែអស់លោកជាមន្ត្រីឧទ្យានុរក្ស និងមន្ត្រីបរិស្ថាន មន្ត្រីរាជការ មានសិទ្ធិ មានអំណាច អាចធ្វើអ្វីក៏បានដែលនោះ គៀបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់មានដីធ្លីអាស្រ័យផលបន្តិចបន្តួចគ្រាន់បាន ចិញ្ចឹមជីវិតរស់នៅតែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋជាច្រើនគ្រួសារ សម្រេចដាក់ពាក្យបណ្តឹងមន្ត្រីបរិស្ថានចំនួន៤រូប ដែលមានឈ្មោះ ខន សុខុន ឈ្មោះពៅ វុទ្ធី ឈ្មោះសុខ យុទ្ធី និងឈ្មោះ ឆាយ កុម្ភះ ទៅអភិបាលស្រុកភ្នំស្រួចដើម្បីធ្វើការអន្តរាគមន៍ដោះស្រាយរឿង វាយរបងរបស់ប្រជាពលរដ្ឋខាងលើនេះ។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួចបានឱ្យកោះសន្តិភាពដឹងថា រឿងពលរដ្ឋច្រើនគ្រួសារដាក់ពាក្យប្តឹងមន្ត្រីឧទ្យានជាតិភ្នំគីរីរម្យនេះ លោកមិនទាន់ទទួលបាននៅឡើយទេ ចាំមើលលោកឱ្យមន្ត្រីស្រាវជ្រាវសិន។

ដោយឡែកលោក ខន សុខុន ប្រធានការិយាល័យឧទ្យានជាតិគីរីរម្យ អ្នកយកព័ត៌មានយើងខលចូលសួរនាំរឿងនេះ លោកបានបិទទូរស័ព្ទតែម្តង ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ