ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធីប​តី ៖ បង្ហាញ​ភាព​ស្អាតស្អំ​កម្ពុជា​បញ្ជូន​ឃា​.​តក​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា​ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​សម្រេច​បញ្ជូន​ឃា​.​តក​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​សម្រេច​បញ្ជូន​ឃា​.​តក​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​សញ្ញា​តិ​បារាំង ទៅ​ឱ្យ​សមត្ថកិច្ច ថៃ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​សមិទ្ធផល​នានា ក្នុងភូមិ​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ​ដំណាក់ ទ្រយឹង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​តប​វិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ជាប់​ពាក់ព័ន្ធ និង​មិន​នៅ​ពីក្រោយ​ឃា​.​ត​កម្ម​បាញ់​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា ដូច​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំង​ឡើយ ។

សម្តេច​បវរ​ធិ​បតី បាន​ចោទសួរ​ថា តើ​រាជរដ្ឋាភិបាល​ល្ងង់​ណាស់ ឬ​បើសិន​រាជរដ្ឋាភិបាល​នៅ​ពីក្រោយ​រឿង​នេះ តើ​ចាប់​ប​ញ្ចូ​ន​ជនសង្ស័យ​ជា​ឃា​.​តករ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ ស៊ើប​ធ្វើ​អី ? សម្តេច​បវរ​ធិ​បតី បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​គាំទ្រ និង​ថ្កោ​ទោស​ចំពោះ​ការ​បាញ់ប្រហារ​នេះ ។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នកនយោបាយ​កុំ​ធ្វើ​យក​ករណី​នេះ ធ្វើ​អាជីវកម្ម​របស់​ខ្លួន ដូច​ករណី​កន្លង​មក​។ សម្តេច​បវរ​ធិ​បតី បន្ថែម​ទៀត​ថា ការ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​អយុត្តិធម៌​ណាស់ ហើយ​សម្តេច ក៏​ចង់​ដឹង​ដែរ​ថា រឿង​ឃា​.​ត​កម្មនេះ​យ៉ាងម៉េច ហើយ​អ្នក​ណា​ជា​មេខ្លោង​នៅ​ពីក្រោយ​រឿងរ៉ាវ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​កម្ពុជា​បញ្ជូន​ខ្លួន​ជន​ដៃដល់ បាញ់​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា ទៅ​ឱ្យ​ភាគី​ថៃ ព្រោះ​ចង់​បង្ហាញ​ថា រាជរដ្ឋាភិបាល មិន​ពីក្រោយ​ករណី​នេះ ដូច​ការ​ចោទប្រកាន់​ឡើយ​» ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ «​ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ ដើម្បី​បញ្ជាក់​តម្លាភាព យើង​បញ្ជូន​ទៅ​ឱ្យ​ថៃ ឱ្យ​គេ​ស្រាវជ្រាវ​ទៅ បញ្ជាក់​ទៅ ឱ្យ​យើង​ដឹងផង តើ​លទ្ធផល​យ៉ាងម៉េច ? ព្រោះ​រដ្ឋាភិបាល​កម្ពុជា ក៏​ចង់​ដែរ​។ ដើម្បី​រក្សា​ភាព​ស្អាតស្អំ​របស់​យើង យើង​មិន​បាន​ពាក់ព័ន្ធ តែ​គេ​ចោទ​យើង​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​មិន​ចេះ​ខ្វះ​រឿង​ក្នុង​ការ​ចោទប្រកាន់ និង​ទំលាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ទោះបីជា​រាជរដ្ឋាភិបាល បាន​ធ្វើ​យ៉ាងណា​ក៏​ដោយ ជាក់ស្តែង​ករណី​ឃា​.​ត​កម្ម​លើ​លោក លិ​ម គិ​ម​យ៉ា គេ​បាន​ចោទ​រាជ រដ្ឋាភិបាល​ទៀត​ហើយ​ថា យក​ករណី​ឃា​.​ត​កម្មនេះ​ដោះ​ដូរ​ជាមួយនឹង​កោះ​គុត ។

ជាង​នេះ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​បង្ហាញ​ការ​សោកស្តាយ និង​ថ្កោលទោស​ចំពោះ​ករណី​បាញ់​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា អតីតមន្ត្រី​គណបក្សប្រឆាំង ហើយ​ផ្តាំ​ថា សូមកុំ​យក​ករណី​នេះ​ធ្វើ​អាជីវកម្ម​លើ​អ្នក​ស្លា​.​ប់ ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ ក្រុម​សមត្ថកិច្ច​កម្ពុជា បាន​បញ្ជូន ឃាត ក​បាញ់​សម្លាប់​លោក លិ​ម គិ​ម​យ៉ា តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ «​អេ​កា ឡាក់ ភាណ​យ (Ekkalak Pheanou)» ទៅ​ឱ្យ​ភាគី​ថៃ​វិញ តាម​នៅ​ច្រក​អន្តរជាតិ ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​ឃា​.​តក​រូប​នេះ បាន​រត់​ចូល​កម្ពុជា នា​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ ២០២៥ ក្រោយ​ធ្វើ​សកម្មភាព​បាញ់​ស​ម្លា​.​ប់លោក លិ​ម គិ​ម​យ៉ា រួច នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ជុំវិញ​ករណី​ឃា​.​ត​កម្ម​បាញ់​ស​ម្លា​.​ប់ លោក លិ​ម គិ​ម​យ៉ា នេះ​ដែរ ក្រុមប្រឆាំង​នៅ ក្រៅប្រទេស​បាន​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ទី​ក្រោយខ្នង​រឿង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ