ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ករណី​គំ​រា​.​ម​ទារប្រាក់

23 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ សូម​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​បាន​ជ្រាប​អំពី​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ក្លែងបន្លំ​ជា​សមត្ថកិច្ច ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ សូម​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​បាន​ជ្រាប​អំពី​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ក្លែងបន្លំ​ជា​សមត្ថកិច្ច ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​ឯកសណ្ឋាន​នគរបាល​ជាតិ ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់ (​កំហែង​យក​) ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។

ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​ជំនាញ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ពន្លាត​ដែន​សមត្ថកិច្ច​ពី​ខេត្ត​ព្រះ​សីហ​នុ ដល់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់ មាន​ដូច​ខាងក្រោម ៖

១- ឈ្មោះ ភិន សា​ឌី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។
៣- ឈ្មោះ កុ​ល មុន្នី​រ័​ត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។
៤- ឈ្មោះ ហែម សុគន្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។
៥- ឈ្មោះ មឿ​ន វិចិត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។

ចំពោះ​ដំណើររឿង ៖ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​បណ្ដឹង​ថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៤​នាក់ ទៅ​៥​នាក់ បាន​ចាប់​ឆែកឆេរ​រថយន្ត និង​បាន​ចោទ​ថា ជន​រង​គ្រោះ​ដឹក​របស់​ខុសច្បាប់ (​ម៉ាស៊ីន​ផ្សព្វផ្សាយ​ល្បែ​.​ង​អន​ឡាញ​) និង​គំ​រា​.​ម​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៣.០០០​ដុល្លារ បើ​មិន​ព្រម​ទេ​នឹង​ចាប់​ទាំង​មនុស្ស រថយន្ត និង​ម៉ាស៊ីន យក​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ជន​រង​គ្រោះ​ក៏​យល់ព្រម​ប្រគល់​ប្រាក់សុទ្ធ​ចំនួន​៣.០០០​ដុល្លារ​ឱ្យទៅ​ពួក​ជនសង្ស័យ​នោះ ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ និង​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន ។

មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

ក្រុម​របស់​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​គំ​រា​.​ម​យក​ប្រាក់​ពី​ជន​រង​គ្រោះ​មាន​ដូច​ជា ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​យក​បាន​ប្រាក់​ចំនួន​ប្រមាណ​១០.០០០​ដុល្លារ​ដោយ​ធ្វើ​សកម្មភាព​ក្នុង​ទីតាំង​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

កងរាជអាវុធហត្ថ សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​សមត្ថកិច្ច​យើងខ្ញុំ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រក្សា​សន្តិសុខ សុវត្ថិភាព​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ