ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអាយុទើបតែ៩ឆ្នាំ តែក្មេងប្រុសម្នាក់នេះមានក្តីស្រមៃចង់ក្លាយជាជាងគំនូរក្រោយឈ្នះស្នាដៃជាច្រើន

1 ថ្ងៃ មុន

មនុស្ស​ម្នាក់​ៗ​កើតមក​តែង​មាន​ក្តី​ស្រមៃ ខ្លះ​មាន​ក្តី​ស្រមៃ​ធំ ខ្លះទៅ​មាន​ក្តី​ស្រមៃ​តូច អាស្រ័យ​ទៅ​លើ​ការ​គិត​របស់​បុគ្គល​ម្នាក់​ៗ​ពោល​ការ​ដែល​អាច​សម្រេច​អ្វីមួយ​បាន លុះត្រាតែ​បុគ្គល​នោះ​មានការ​ព្យាយាម អនុវត្ត​ហើយ​អនុវត្ត​ទៀត​ដូច​ពាក្យចាស់​ពោល​ថា « ចេះ​អ្វីមួយ​អោយ​ពិតប្រាកដ នោះ​ប្រាក់​នឹង​រត់​តាម​ហៅ​» ។…

មនុស្ស​ម្នាក់​ៗ​កើតមក​តែង​មាន​ក្តី​ស្រមៃ ខ្លះ​មាន​ក្តី​ស្រមៃ​ធំ ខ្លះទៅ​មាន​ក្តី​ស្រមៃ​តូច អាស្រ័យ​ទៅ​លើ​ការ​គិត​របស់​បុគ្គល​ម្នាក់​ៗ​ពោល​ការ​ដែល​អាច​សម្រេច​អ្វីមួយ​បាន លុះត្រាតែ​បុគ្គល​នោះ​មានការ​ព្យាយាម អនុវត្ត​ហើយ​អនុវត្ត​ទៀត​ដូច​ពាក្យចាស់​ពោល​ថា « ចេះ​អ្វីមួយ​អោយ​ពិតប្រាកដ នោះ​ប្រាក់​នឹង​រត់​តាម​ហៅ​» ។

ជា​ការ​ពិត​ថ្មី​ៗ​នេះ ក្មេង​ប្រុស​ម្នាក់​មាន​អាយុ​ទើបតែ​៩​ឆ្នាំ ដោយ​ប្អូន​អាច​ចាប់​ចុង​ខ្មៅ​ដៃ​គូរគំនូរ​តាំងពី​អាយុ​៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​សម្រេច​ក្តី​ស្រមៃ​ជា​បណ្តើរ​ក្រោយ​ឪពុក​ជា​អ្នក​បង្ហាត់បង្ហាញ​បន្ថែម​នៅ​សាលា​ជា​ពេលវេលា​របស់​គ្រូ នៅផ្ទះ​ជា​គំរូ​របស់​ឪពុក​ម្តាយ ។

បើ​ងាក​មក​ទឹកដៃ​គំនូរ​របស់​ប្អូន​ដែល​បាន​ឈ្នះ​កាលពី​កន្លង​ទៅ ឃើញ​ថា​មាន​ច្រើន បើ​ទោះបីជា​ប្អូន​មិន​ទាន់​ក្លាយជា​អ្នក​អាជីព​ផ្នែក​គំនូរ​នេះ​ក៏​ដោយ តែ​ប្អូន​តែងតែ​បង្ហាញ​ស្នាដៃ​គំនូរ​ទៅ​កាន់​ឪពុក​ម្តាយ​ទៀត​សោតនា​ពេល​ថ្មី​ៗ​កន្លង​ទៅ ប្អូន​គូរគំនូរ​មួយ​ផ្ទាំង​រូប​គ្រួសារ​ដែល​ទទួល​បាន​ចំណាត់​លេខ​ល្អ​ផង​ដែរ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក វ៉ា​ន់ ឆវ​ន្ត័ ដែល​ជា​ឪពុក​កុមា​រា វង្ស​រិ​ទ្ធី ដែល​មាន​អាយុ​ទើប​៩​ឆ្នាំ នឹង​មាន​ក្តី​ស្រមៃ​ដូច​ជា ឪពុក​ជា​ជាងគំនូរ​លោក​ថា តែង​លើកទឹកចិត្ត​កូន​ក្នុង ជំនាញ​សិល្បៈ​គំនូរ ខណៈ​ពេល​កូនប្រុស​អាច​នឹង​មាន​សមត្ថភាព​ដូច​ជា​លោក​នោះ ។

លោក វ៉ា​ន់ ឆវ​ន្ត័ ថា កូនលោក​កន្លង​ទៅ​តែ​ចូលរួម​ប្រកួត​គំនូរ ដូច​ជា​កាលពី​អំឡុង​ឆ្នាំ​២០២២ កូន​មិន​ទទួល​បាន​ជោគជ័យ​ទេ តែ​ដោយសារ​ការ​ខិតខំ​ប្រឹង​បូក​រួម​ជាមួយ​ទេព​កោសល្យ ក្តី​ស្រមៃ និង​គំនិត​ស្រមើល​ស្រមៃ កូនលោក​អាច​មាន​សមត្ថភាព​គូរគំនូរ​បាន​ច្រើន និង​ឈាន​ដល់​ឈ្នះ​គំនូរ​ទៀត​ផង​នោះ ។

លោក វ៉ា​ន់ ឆវ​ន្ត័ ថា​កាលពី​កន្លង​ទៅ​កូនលោក​ធ្លាប់​ប្រកួត​នៅ​កម្មវិធី ជំនោ​រអាត ទាក់ទង​នឹង​សិល្បៈ​គំនូរ​សម្រាប់​កុមារ និង​ថ្មី​ៗ​នេះ​កូនលោក​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី White Canvas ដែល​បាន​គូររូប​គ្រួសារ​មួយ​ផ្ទាំង​ទៀត​សោត​គំនូរ​នេះ​បង្ហាញ​ពី​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​មាន​ឪពុក​កូន​ៗ​ពោរពេញ​ដោយ​ភាព​កក់ក្តៅ តាម​រយៈ​គំនូរ​មួយ​នេះ​នឹង​ប្រកាស​លទ្ធផល​នា​ពេល​ខាង​មុខ​នេះ ខណៈ​កាលពី​កន្លង​ទៅ​កូនលោក​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ដែរ​នោះ ។

កុមា​រា ឆវ​ន្ត័ វង្ស​រិ​ទ្ធី រៀន​ថ្នាក់​ទី​៤ ជា​ក្មេង​ប្រុស​ដែល​ចូល​ចិត្ត​គូ​គំនូរ ពេលទំនេរ​ពី​ការ​សិក្សា​ប្អូន​តែង​គូរ​អ្វី​ប្លែក​ៗ​ដែល​កើត​ចេញពី​គំនិត​ច្នៃប្រឌិត​របស់​ប្អូន​ដែល​ឪពុក​ប្អូន​តែង​បំផុសគំនិត និង​បណ្តុះបណ្តាល​ប្អូន​តាំងពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ