ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ស្លា.ប់ទាំងអាក្រា.តក្នុងផ្ទះសំណាក់ ខណៈបុរសបរទេស១ក្រុមជាអ្នករួមបន្ទប់ គេចខ្លួន​បា.ត់​អស់

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបាន​ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលនៅផ្ទះសំណាក់យីហោ ពន្លឺពេជ្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបាន​ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលនៅផ្ទះសំណាក់យីហោ ពន្លឺពេជ្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាននារីខ្មែរម្នាក់ស្លាប់នៅក្នុងបន្ទប់លេខ៨ ពុំមានសម្លៀកបំពាក់ជាប់ខ្លួនទេ ពោលគឺ​អាក្រាតកាយ ដែលជាបឋមត្រូវបានគេដឹងថា ជាករណីអំពើឃាតកម្ម ពាក់ពន្ធជនសង្ស័យជនជាតិឥណ្ឌូនេស៊ី៣ នាក់ ។

បានជាមានការអះអាងថា ជាអំពើឃាតកម្មនោះ គឺសាក្សីអ្នកបម្រើការងារនៅផ្ទះសំណាក់ពន្លឺពេជ្រនិយាយថា នៅព្រឹកថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ មានភ្ញៀវជនជាតិឥណ្ឌូនេស៊ី៣ នាក់បានទៅជួលបន្ទប់លេខ៨ ផ្ទះសំណាក់ពន្លឺពេជ្រ ស្ថិតនៅភូមប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួនមួយយប់ ។

លុះវេលាម៉ោងប្រមាណ២ រសៀលថ្ងៃដដែល មានម៉ូតូឌុបមួយគ្រឿង ដឹកនារីខ្មែរម្នាក់នាំចូលទៅបន្ទាប់ដែលជនជាតិឥណ្ឌូនេស៊ីស្នាក់នៅនោះ បន្ទាប់មកទៀតក៏ឃើញបុរសជាភ្ញៀវចេញចូលៗ ចុះទិញបាយទឹក ម្ហូបចំណី និងរបស់របរប្រើប្រាស់ រួចក៏សម្រាកស្ងាត់ស្ងៀមទៅ ។ រហូតដល់ម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៧ ខែមករា បុគ្គលិកផ្នែកអនាម័យរបស់ផ្ទះសំណាក់បានទៅគោះទ្វារបន្ទប់លេខ៨នោះ ដើម្បីសម្អាតជូនភ្ញៀវប៉ុន្តែគ្មានអ្នកបើកទេ ដោ យមានការសង្ស័យអ្នកអនាម័យបានយកកូនសោរទៅចាក់បើកបន្ទប់នោះឡើង ស្រាប់តែឃើញនារីខ្មែរម្នាក់ដេកស្លាប់អត់មានសម្លៀកបំពាក់ទេ ចំណែកជនជាតិភ្ញៀវឥណ្ឌូនេស៊ី៣ នាក់ដែលទៅបន្ទប់ស្នាក់នៅគេចខ្លួនបាត់អស់ ។

ខណៈពេលមានមនុស្សស្លាប់ក្នុងផ្ទះសំណាក់យ៉ាងដូច្នោះ អ្នកទទួលខុសត្រូវបានរាយការជូនអាជ្ញាធរមូលដ្ឋានភ្លាមដែរ ទើបមានការភ្ញាក់ផ្ញើលដល់សមត្តកិច្ចគ្រប់ជំនាញចុះទៅពិនិត្យកន្លែងកើតហេតុ និងបានសន្និដ្ឋានជំហ៊ានដំបូងថា ជាអំពើឃាតកម្ម រំលោភបូក រួចសម្លាប់ជនរងគ្រោះ ។

បន្ទាប់សាកសពនារីរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្តកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តប្រជាធម្ម ដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

ព័ត៌មានលម្អិតនិងមាននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ