ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ រយៈពេល​១៥​ថ្ងៃ តុលាការ​ចាត់ការ​សំណុំរឿង​ក្មេង​ទំនើង ៥៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជិត​២០០​នាក់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ មកនេះ តុលាការ​បាន​ចាត់ការ​លើសំណុំរឿង​ករណី​ក្មេង​ទំនើង ចំនួន ៥៣​ករណី មាន​ជនសង្ស័យ​ចំនួន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ មកនេះ តុលាការ​បាន​ចាត់ការ​លើ
សំណុំរឿង​ករណី​ក្មេង​ទំនើង ចំនួន ៥៣​ករណី មាន​ជនសង្ស័យ​ចំនួន ២៨២​នាក់ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦​ថា​ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើង ចំនួន ៥៣​ករណី មាន​ជនសង្ស័យ​ចំនួន ២៨២​នាក់ តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៩៩​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ​ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូន​ៗ​ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ