ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ និង​មិត្ត​ភក្ដិ​ចំណាប់​ខ្មាំង​អ៊ី​ស្រា​អែល​អប​អរ​សាទរ​បទ​ឈប់​បា.​ញ់

12 ម៉ោង មុន

ទី​ក្រុង​យេរូ​សាឡឹម​៖ ​ថ្ងៃ​នេះ ​ក្រុម​គ្រួសារ​​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​បង្ខាំង​ទុក​តាំង​ពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​នោះ​​បាន​ជួប​ជុំ​គ្នា​អប​អរ​សាទរ​នឹង​ការ​វិល​ត្រឡប់​របស់​ពួក​គេ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស់​។ ​​​ពួក​គេ​ជួប​ជុំ​គ្នា​​នៅ​ទី​ក្រុង​តែ​ឡាវីវ​ដោយ​សេច​ក្ដី​សង្ឃឹម​។​ ​យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​២​​ អ៊ីស្រាអែល​…

ទី​ក្រុង​យេរូ​សាឡឹម​៖ ​ថ្ងៃ​នេះ ​ក្រុម​គ្រួសារ​​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​បង្ខាំង​ទុក​តាំង​ពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​នោះ​​បាន​ជួប​ជុំ​គ្នា​អប​អរ​សាទរ​នឹង​ការ​វិល​ត្រឡប់​របស់​ពួក​គេ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស់​។ ​​​ពួក​គេ​ជួប​ជុំ​គ្នា​​នៅ​ទី​ក្រុង​តែ​ឡាវីវ​ដោយ​សេច​ក្ដី​សង្ឃឹម​។​

​យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​២​​ អ៊ីស្រាអែល​ និង​ហាម៉ាស់​នឹង​ផ្អាក​បាញ់​គ្នា​​៦​អាទិត្យ​ដើម្បី​យក​ពេល​​នេះ​ដោះ​លែង​ចំណាប់​ខ្មាំង​ និង​អ្នក​ទោស​ប៉ាឡេស្ទីន​។ អ៊ីស្រាអែល​នឹង​​​ដក​កង​ទ័ព​ជា​បណ្ដើរ​ៗ​​ចេញ​ពី​តំបន់​ហ្កាហ្សា​​។ ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​របស់​ចំណាប់​ខ្មាំង​​​ប្រាប់​ថា​ខ្លួន​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់​​។ មិន​ត្រឹម​តែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ពួក​គេ​ចង់​ឃើញ​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ដទៃ​ទៀត​វិល​ត្រឡប់​មក​វិញ​ទាំង​អស់​ទើប​ពួក​គេ​ស្ងប់​ចិត្ត​។​

​​នៅ​ក្នុង​ដំណាក់​កាលដំបូង​​នេះ ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​៣៣​នាក់​​។ កិច្ច​ព្រម​ព្រៀង​នេះ​អាច​សម្រេច​ទៅ​បាន​នៅ​នាទី​ចុង​ក្រោយ​​នៃ​ការ​កាន់​តំណែង​របស់​លោក​បៃដិន​។ ពោល​គឺ​នៅ​សល់​តែ​បី​បួន​​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ លោក​បៃដិន​ឆ្លៀត​និយាយ​ដោយ​មោទ​ក-​ភាព​ថា​នេះ​ជា​សមិទ្ធ​ផល​​ក្រោម​ការ​ដឹក​នាំ​របស់​គាត់​​។ ​​ក្រុម​អ្នក​សម្រប​សម្រួល​បាន​ខិត​ខំ​ចរ​ចា​គ្នា​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ដោយ​មាន​​អេហ្ស៊ីប កាតា និង​អាមេរិក​ជា​អ្នក​សម្រប​សម្រួល​​។

​មុន​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ ​ភាគី​ទាំង​២​ប្រយុទ្ធ​គ្នាយ៉ាង​ខ្លាំង​ក្លា​​​​ បន្សល់​ទុក​ផល​វិបាក​ជា​ច្រើន។​ ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទីន​ជាង​២,៣​លាន​នាក់​​រត់​​ភៀស​ខ្លួន​​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​, ​មនុស្ស​ជាង​៤៦០០០​​​នាក់​បាន​ស្លាប់​ ខណៈ​ដែល​​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ខូច​ខាត​យ៉ាង​ដំណំ​។ នៅ​ត្រង់​ចំណុច​មួយ​នៃ​​​កិច្ច​ព្រម​ព្រៀង​ក៏​​​និយាយ​អំពី​ការ​កសាង​​​តំបន់​ហ្កាហ្សា​ឡើង​វិញ​ផង​ដែរ​។

បន្ទាប់​ពី​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​រយៈ​ពេល​១៥​ខែ គេ​រំពឹង​ថា​ចំណាប់​ខ្មាំង​៣៣​នាក់​នឹង​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​អ៊ី​ស្រាអែល​វិញ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​។ ​បន្ទាប់​ពី​ដោះ​ស្រាយ​បញ្ហា​នេះ​ចប់​មួយ​វគ្គ​ហើយ​ ភាគី​ទាំង​២​នឹង​ចរ​ចា​គ្នា​​នៅ​ក្នុង​អំឡុង​ពេល​២​សប្ដាហ៍​ខាង​មុខ​នេះ​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់ប្រហែល​​៦៥​នាក់​ទៀត​។

​ចំណាប់​ខ្មាំង​ដែល​​ដោះ​លែង​​នៅ​វគ្គ​ទី​១​​នេះ​​មាន​កុមារ​, ស្ត្រី និង​បុរស​​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​។ ក្រៅ​ពី​នេះ​ក៏​មាន​​អ្នក​របួស​ និង​អ្នក​ជំងឺ​​ផង​ដែរ​។ ការ​ដោះ​លែង​នេះ​​មិន​មែន​ធ្វើ​ឡើង​ម្ដង​ទាំង​អស់​ទេ​។ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​​ដោយ​សន្សឹម​ៗ​​​​​នៅ​ក្នុង​រយៈ​ពេល​៦​សប្ដាហ៍​។ ​​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នៅ​ក្នុង​ចំណោម​នោះ​សុទ្ធ​តែ​ជា​អ្នក​នៅ​រស់​ទាំង​អស់​? ឬ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ