រាជធានីភ្នំពេញ ៖ សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្ត្រ បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរភ្នំខ្ពស់ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ។
ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វនៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវ បានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្ត្រផ្អែកលើទិន្នន័យផ្នែករូបសាស្ត្រ និងម៉ូលេគុលក៏ដូចជា ភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ ។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ ៕
ចែករំលែកព័តមាននេះ