ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម​ ឃួង​ ស្រេង​ និង​ឯកឧត្តម​ ម៉ប់​ សារិន​ ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើត

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​ជូនពរ សម្តេច​ក្រឡាហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ខួបកំណើត នៅ​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ​ ២០២៥​ ។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម នៃ​ពិធី​ចម្រើន​អាយុវឌ្ឍន​មង្គល នៅ​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ​២០២៥ យើងខ្ញុំ​សូម​ចូលរួម​សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​ក្តី​សោមនស្ស រីករាយ និង​សូម​គោរព​ជូន​នូវ​សព្ទសាធុការពរ​ជ័យ បវរ​សួស្តី សិរី​វឌ្ឍន​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់​ប្រការ ជូន សម្តេច​ក្រឡាហោម ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​សុខភាព ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​មាន​ជន្មាយុ​យឺនយូរ ដើម្បី​រួមចំណែក​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា តរៀង​ទៅ​ ។

យើងខ្ញុំ​សូម​គោរព​សម្តែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ ចំពោះ​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម របស់​សម្តេច​ក្រឡាហោម ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ចូលរួម ក្នុង​ចលនា​តស៊ូ​រំដោះជាតិ​មាតុភូមិ​ពី​របប​ប្រល័យពូជសាសន៍ និង​បន្ត​ស្តារ​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​នយោបាយ​ឈ្នះ ឈ្នះ នាំ​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ សេចក្តី​សុខដុមរមនា សុភមង្គល និង​វិបុលភាព​ជូន​ប្រជាជាតិ ក្រោម​ម្លប់​ជាតិ សាសនា ព្រះមហាក្សត្រ​ ។

ក្នុង​ឱកាស​នៃ​ថ្ងៃ​ដ៏​មង្គល​សិរី​សួស្តី​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់ គុណបុណ្យ​ព្រះ​រតនត្រ័យ តេជះ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​អភិបាល​ប្រោះព្រំ គ្រង​រក្សា សម្តេច​ក្រឡាហោម និង​លោក​ជំទាវ ព្រមទាំង បុត្រា បុត្រី ចៅ​ៗ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ទាំង​ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ