គម្រោងផ្ទះអភិជន បុរី វិមានភ្នំពេញ ផាឡេស បើកការដ្ឋានសាងសង់ ខណៈសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមប្រសើរឡើង !
រាជធានីភ្នំពេញ ៖ គម្រោងទី ១៧ បុរី វិមានភ្នំពេញ ផាឡេស របស់ក្រុមហ៊ុន លី ហួរ…
រាជធានីភ្នំពេញ ៖ គម្រោងទី ១៧ បុរី វិមានភ្នំពេញ ផាឡេស របស់ក្រុមហ៊ុន លី ហួរ…
រាជធានីភ្នំពេញ ៖ គម្រោងទី ១៧ បុរី វិមានភ្នំពេញ ផាឡេស របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានប្រារព្ធពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ដែលនេះជាគម្រោងពិសេសសម្រាប់ការរស់នៅតាមបែបសម័យទំនើបស្តង់ដាអភិជន ។
ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមល្អប្រសើរជាបណ្តើរៗ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប បានប្រាប់ឱ្យដឹងថា ៖ «នេះជាគម្រោងដែលខ្ញុំបានគិតគូរយូរមកហើយ ហើយវេលានេះក៏ជាពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងបណ្តើរៗផងដែរ ។ ជាការពិតវិស័យសំណង់កំពុងងើបឡើងបណ្តើរៗ ចាប់តាំងពីដើមឆ្នាំ ២០២៤ មក» ។
លោកអ្នកឧកញ៉ា លី ហួរ មានប្រសាសន៍បន្តថា ក្នុងគម្រោងនេះចំនួនផ្ទះមានតិចត្រឹមតែ ១៧ ផ្ទះប៉ុណ្ណោះ ដែលជាគម្រោងលំនៅឋានប្រភេទវីឡាទោល ខ្នាតធំស្កឹមស្កៃ ទំនើប ស៊ីវិល័យ និងប្រណីតបំផុត មានទំហំដីចាប់ពី 35m x 39m ឡើងទៅ និងទំហំផ្ទះចាប់ពី 22.5m x 18m កម្ពស់ 3ជាន់ ដែលមានតម្លៃចាប់ពី 3 លានដុល្លារអាមេរិក ។ លោកអ្នកឧកញ៉ា បន្តទៀតថា មួយវិញទៀតនេះជាគម្រោងពិសេស ដោយសារមិនបើកឱ្យចរាចរណ៍ឆ្លងកាត់នោះទេ អ្នកដែលចង់មកចូលក្នុងបុរីនេះទាល់តែមានណាត់ជាមួយម្ចាស់ផ្ទះទើបចូលបាន ព្រោះគម្រោងនេះសម្រាប់ការរស់នៅលក្ខណៈបែបអភិជន និងឯកជនភាពបំផុត ។
ជាមួយគ្នានេះផងដែរ លោកអ្នកឧកញ៉ា បានប្រាប់ពីលក្ខខណៈពិសេសៗរបស់បុរីវិមានភ្នំពេញ នេះថា លក្ខណៈពិសេសទី ១ គឺផ្ទះនីមួយៗមានប្រព័ន្ធភ្ជាប់ទូរស័ព្ទពីខ្លោងទ្វារទៅ ដូចនេះប្រសិនមានភ្ញៀវចង់ចូលមកជួបនរណាម្នាក់នៅក្នុងបុរីនោះ សន្តិសុខនឹងសួរទៅម្ចាស់ផ្ទះសិនថាមានណាត់ឬអត់ ប្រសិនបើមានទើបអនុញាត្តិឱ្យចូលបាន ។ លក្ខណៈពិសេសទី ២ បុរីបំពាក់ប្រព័ន្ធកាមេរ៉ាគ្រប់កន្លែងទាំងអស់ ដែលធ្វើឱ្យអ្នករស់នៅក្នុងបុរីមានសុវត្ថិភាពខ្ពស់ ។
លោកអ្នកឧកញ៉ា បានបញ្ជាក់ថា ៖ «លោកសង្ឃឹមថា វិស័យអចលនទ្រព្យនឹងប្រសើរឡើងបន្ថែមទៀត ព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្នបានជួយសម្រួល ដូចជាការកាត់បន្ថយការចំណាយផ្សេងៗរបស់ប្រជាជនជាអ្នកទិញផ្ទះ ឬបង់ថ្លៃផ្ទះ សូម្បីតែធនាគារក៏បានជួយមួយចំណែកធំផងដែរ ដោយកាត់បន្ថយអាត្រាការប្រាក់ ។ លោកអ្នកឧកញ៉ា បន្តថា ពីមុនអ្នកទិញផ្ទះមានអត្រាការប្រាក់ខ្ពស់ ប៉ុន្តែឥឡូវរាជរដ្ឋាភិបាលបានកំណត់ឱ្យចុះអត្រាការប្រាក់ ប្រសិនបើយើងធៀបពីមុនហើយឥឡូវខុសគ្នាប្រហែល ១ ភាគ ៣ ពីមុនយ៉ាងទាបក៏ ១២ភាគរយ ឡើងទៅលើវិស័យអចលនទ្រព្យ ឥឡូវអ្នកទិញផ្ទះ គឺបង់ជាមួយនឹងធនាគារ ដោយមានអាត្រាការប្រាក់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះ នេះជាលក្ខខណ្ឌដ៏ល្អមួយសម្រាប់អ្នកបង់ផ្ទះ» ។
សូមបញ្ជាក់ផងដែរថា គម្រោងទី ១៧ បុរី វិមានភ្នំពេញ ផាឡេស មានទីតាំងស្ថិតលើផ្លូវ ឯ.ឧ ជាសុផារ៉ា 598 ជិតកែងផ្លូវភ្លោះ 342 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងគម្រោងបុរី វិមានភ្នំពេញ សូមទាក់ទងលេខ ៖ 085/093 75 6666 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ