ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​បាន​និង​កំពុង​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ​ តាម​សហ​មន៍​ជនបទ លើ​បញ្ហា​អនាម័យ​និង​ទឹក​ស្អាត

3 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ​តាម​សហ​មន៍​ជនបទ លើ​ផ្នែក​អនាម័យ​និង​ទឹក​ស្អាត ដែល​ជា​កត្តា​សំខាន់​នៃ ការ​លើកកម្ពស់​សុខភាព ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ តាម​រយៈ​នៃ​ការ​អនុវត្ត​បញ្ហា​អនាម័យ ដើម្បី​ជៀស​ផុត​ពី​ជំងឺ ដ​ង្កា​ត់​ផ្សេង​ៗ…

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ​តាម​សហ​មន៍​ជនបទ លើ​ផ្នែក​អនាម័យ​និង​ទឹក​ស្អាត ដែល​ជា​កត្តា​សំខាន់​នៃ ការ​លើកកម្ពស់​សុខភាព ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ តាម​រយៈ​នៃ​ការ​អនុវត្ត​បញ្ហា​អនាម័យ ដើម្បី​ជៀស​ផុត​ពី​ជំងឺ ដ​ង្កា​ត់​ផ្សេង​ៗ ​។

លោក​ជំទាវ ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​អង្គការ​រក្សា​កុមារ លើក​ឡើង​ក្នុង​ពិធី​ប្រគល់​-​ទទួល​អគារ​បន្ទប់ទឹក​ស្អាត នៅ​សាលា​បឋម​សិក្សា ស្នោ​-​ឃ្លៃ ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី ១១ ខែ មក​រា ឆ្នាំ ២០២៥ នេះ​ថា ប្រទេស​កម្ពុជា ​កំពុង​សម្រេច បាន​នូវ​វឌ្ឍនភាព​ជា​បណ្តើរ​ៗ ប៉ុន្តែ​វឌ្ឍនភាព​ទាំងនេះ​ពុំ​ទាន់​គ្រប់គ្រាន់ ដើម្បី​បំពេញ​ទៅ​តាម​ចំណុច​ដៅ​ផ្នែក​អនាម័យ និង​ទឹក​ស្អាត​នៅ ឡើយ ​។

ទោះបីជា​ប្រព័ន្ធ​ទឹក​ស្អាត​និង​អនាម័យ និង​ទម្លាប់​ប្រើប្រាស់​ទឹក​ស្អាត​និង​អនាម័យ មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ក៏​ដោយ ក៏ កម្ពុជា​នៅ​មាន​អត្រា​បន្ទោ​របង់​ពាស​វាល​ពាស​កាល​ខ្ពស់​។ ទម្លាប់​បែប​នេះ​នៅ​បន្ត​ជា​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​មួយ ព្រោះថា វា​នាំឱ្យ មានការ​សាយភាយ​ជំងឺ​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ឱ្យ​កុមារ និង​គ្រួសារ​របស់​ពួក​គេ ប្រឈម​នឹង​ហានិភ័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់ នៅ​ជា​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ទៅ​សាលារៀន ឬ​ការ​រក​ទទួលទាន និង​ការ​ចាយវាយ​ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជាដើម ​។

លោក​ជំទាវ បន្ត​ថា ជុំវិញ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​ស្វាហាប់ និង​បន្ត​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ទៅ​លើ វិស័យ​សំខាន់​ៗ​នានា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ផ្នែក​អនាម័យ​និង​ទឹក​ស្អាត ជា​អាទិភាព មួយ ជាមួយនឹង​ចក្ខុវិស័យ​ជំរុញ​ឲ្យ​មានការ​ទទួល​បាន​ទឹក​ស្អាត និង​សេវា​អនាម័យ​ជាស​កល ឱ្យបាន​ត្រឹម​ឆ្នាំ​២០៣០ ​។

ទាក់ទិន​គម្រោង​ខាងលើ​នេះ​, លោក​ជំទាវ ជា សិរី បាន​ថ្លែងអំណរគុណ ពី​ដៃគូ​សហការ គាំទ្រ​ឧបត្ថម្ភ​ជា​ហិរញ្ញវត្ថុ ក្នុង​ការ កសាង​អគារ​បន្ទប់ទឹក​ស្អាត​នេះ​ឡើង ព្រមទាំង​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អប់រំ​យុវជន និង​កីឡា លោកស្រី​នាយិកា លោកគ្រូ​-​អ្នកគ្រូ និង​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ និង​រួម​សាមគ្គី​គ្នា​កសាង​អគារ​បន្ទប់ទឹក​ស្អាត មាន​ចំនួន ១០ បន្ទប់​, ក្នុង​នោះ ៥ បន្ទប់ សម្រាប់​កុមារី​, ៤ បន្ទប់​សម្រាប់​កុមា​រា​, និង ១ បន្ទប់ សម្រាប់​កុមារ មាន​ពិការ​ភាព ដែល​នេះ​គឺជា​ការ​ចូលរួម​លើកកម្ពស់​បញ្ហា​អនាម័យ គាំទ្រ​សុខមាលភាព​កុមារ និង​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់ខ្លួន ប្រកបដោយ​សុវត្ថិភាព សម្រាប់​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ នៅ​ក្នុង​សាលា បឋម​សិក្សា​មួយ​នេះ ​៕ អត្ថបទសហការ