រាជធានីភ្នំពេ ញ៖ បុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿងមកទុកចោលនៅក្បែរខ្លោងទ្វារ វត្តសុភាឃួន បានស្លាប់បាត់បង់ជីវិតហើយ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចំណុចមុខវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បុរសដែលបាត់បង់ជីវិតខាងលើពុំត្រូវគេស្គាល់តែសញ្ញាណឡើយ មានអាយុប្រមាណជាជាង៤០ឆ្នាំបានដេកស្លាប់នៅក្បែរក្លោងទ្វារវត្ត បន្ទាប់ពីមានរថយន្តមួយគ្រឿងដឹកយកមកទុកចោល។
តាមស្រ្តីម្នាក់ឈ្មោះ ផាន់ អូន អាយុ៦៨ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គាត់បានបោកសំអាតតាមផ្លូវដល់មុខក្លោងទ្វារវត្តសុភាឃួន ស្រាប់តែប្រទះឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅខាងក្រោយរូបសំណាក់ ក៏បានផ្ដល់ដំណឹងទៅសមត្ថកិច្ច។
តាមការមើលកាមេរ៉ាសុវត្ថិភាពឃើញថា នៅវេលាម៉ោង៩នឹង៥៨នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឃើញមានរថយន្ត១គ្រឿងបានដឹកជនរងគ្រោះមកដល់ខាងមុខខ្លោងទ្វារទ្វារវត្តសុភាឃួន ហើយក៏មានជួយគ្រាហ៍ជនរងគ្រោះចុះពីលើរថយន្ត មកអង្គុយនៅខាងមុខក្លោងទ្វារវត្ត រួចបានឡើងលើរថយន្តជិះចេញទៅបាត់ទៅ ហើយជនរងគ្រោះក៏បានងើបដើរទៅដេកខាងក្រោយរូបសំណាក់មុខខ្លោងទ្វារវត្ត រួចក៏បានស្លាប់តែម្តង។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា រថយន្តនោះទំនងជាអ្នកមានចិត្តធម៌ ហើយជួយដឹកជនរងគ្រោះពីកន្លែងណាមួយ យកមកទុកនៅមុខវត្តខាងលើ ដោយមានគ្នាពីរនាក់ ហើយម្នាក់បានដើរទៅវិញ នៅសល់តែម្នាក់ ក៏ដេករហូតស្លាប់។
តាមការពិនិត្យកន្លែងកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ៕
ចែករំលែកព័តមាននេះ