ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងត្រជាក់ខ្លាំងនៅចុងសប្តាហ៍នេះ ដូច្នេះសូមថែសុខភាព

11 ម៉ោង មុន

ស្ថាន​ប័ន​ជំនាញ​នៅ​កម្ពុជា​ និង​អ្នក​ជំនាញការ​ នៅ​ក្នុង​តំបន់​បាន​ព្រមាន​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ ដូច្នេះ ប្រជាជន​កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែទាំ​សុខភាព ​។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​ហើយ​ថា តំបន់​វាលទំនាប​ដែល​នឹង​រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​នោះ គឺ​អាច​នឹង​មាន​សីតុណ្ហភាព​ទាប​ជាង​ធម្មតា…

ស្ថាន​ប័ន​ជំនាញ​នៅ​កម្ពុជា​ និង​អ្នក​ជំនាញការ​ នៅ​ក្នុង​តំបន់​បាន​ព្រមាន​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ ដូច្នេះ ប្រជាជន​កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែទាំ​សុខភាព ​។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​ហើយ​ថា តំបន់​វាលទំនាប​ដែល​នឹង​រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​នោះ គឺ​អាច​នឹង​មាន​សីតុណ្ហភាព​ទាប​ជាង​ធម្មតា នៅ​ចុង​ស​ប្តា​ហ៍​នេះ​ ។ ចាប់ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី​១២ សីតុណ្ហភាព​ នៅ​តំបន់​វាលទំនាប​អាច​ចុះ​ដល់១៩​អង្សា​សេ ដោយឡែក​នៅ​តំបន់​ខ្ពង់រាប អាច​ចុះ​ដល់ ១៧ អង្សា​សេ ហើយ​តំបន់​មាត់សមុទ្រ ​គឺ​អាច​ចុះ​ត្រឹម​២០​អង្សា​សេ​ទេ ហើយ​បើ​ក្តៅ​បំផុត​វិញ​ គឺ​នៅ​ត្រឹម ៣១​អង្សា​សេ ។ នេះ​គឺជា​ការ​ព្យាករណ៍​អាកាសធាតុ​សម្រាប់​កម្ពុជា ដោយឡែក​នៅ​ថៃ​ឯណោះ មានការ​ជូនដំណឹង​ពី​ការ​ធ្លាក់​ចុះ​សីតុណ្ហភាព​ប្លែក​ជា​ពិសេស ​គឺ​នៅ​ទីក្រុង​បាងកក ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា សីតុណ្ហភាព​នៅ​ទីក្រុង​បាងកក ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពី​៦០០​ទៅ ៧០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ គឺ​អាច​នឹង​ចុះ​ត្រជាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង រយៈពេល៤០ ឆ្នាំ​។

កាសែត​នេះ​បាន​រាយការណ៍​ថា សីតុណ្ហភាព​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ច័ន្ទ ព្យាករណ៍​ថា ​នឹង​អាច​ធ្លាក់​ចុះ​ដល់១៦​អង្សារ​សេ ហើយនៅ​ភាគ​ខាងជើង និង​ឦសាន គឺ​អាច​ធ្លាក់​ដល់១២ អង្សា​សេ ។

លោក ស៊ី​រី សុ​ផា​រ៉ា​ធី​ត (Seree Supharathit) នាយក​មជ្ឈមណ្ឌល​បំរែបំរួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​នៃ​សាកលវិទ្យាល័យ រាំង​ស៊ី​ត បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា «​អ្នក​ណា​ដែល​ចង់​ជួប​សីតុណ្ហភាព​ត្រជាក់​បំផុត​នៅ​ឆ្នាំ​នេះ គួរតែ​រៀបចំ​ខ្លួន និង​ចិត្ត​សម្រាប់​ថ្ងៃ​ទី១២ និង១៣ ខែមករា​ ។

លោក បាន​និយាយ​ថា សីតុណ្ហភាព​ជា​មធ្យម​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹ​ងស្ថិត​នៅ​ក្នុង​រង្វង់​២១​អង្សា​សេ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ វា​នឹង​អាច​ធ្លាក់​ចុះ​ដល់១៦​អង្សារ​សេ ដែល​ជា​អាកាសធាតុ​ត្រជាក់​បំផុត​ក្នុង​រយៈពេល​ជិត៤០ ឆ្នាំ​មកនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ