ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​នៅ​ក្នុ​ង​ការ​ធ្លាក់​យន្ត​ហោះ​អាហ្សឺបៃហ្សង់

20 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចេញ​មុខ​​បញ្ជាក់​ជា​ថ្មី​​ថា​ករណី​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាហ្សឺបៃហ្សង់​នៅ​ប្រទេស​កាហ្សាក់​ស្ថាន​កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​នោះ​មិន​មែន​ជា​ស្នា​ដៃ​របស់រុស្ស៊ី​​​ទេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រធានា​ធិបតី​អាហ្សឺបៃហ្សង់​ក្នុង​​នាម​ជា​សម្ព័ន្ធ​មិត្ត​​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ពូទីន​បាន​ចេញ​មុខ​ចង្អុល​ចំ​ៗ​ថា​​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ជា​អ្នក​បាញ់​។ លោ​ក​​ថែម​ទាំង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ចាប់​ជន​ដៃ​ដល់​​យក​ទៅ​ផ្ដន្ទា​ទោស និង​ផ្ដល់​ប្រាក់​សំណង​សម្រាប់​ជន​រង​គ្រោះ​​។​ យន្ត​ហោះ​អាហ្សឺ​បៃហ្សង់​នោះបាន​​ចាក​ចេញ​ដំណើរ​ពី​អាហ្សឺ​បៃ​ហ្សង់​ឆ្លង​កាត់​ប្រទេស​កាហ្សាក់​ស្ថាន​ដើម្បី​ចុះ​ចត​នៅ​​ទី​ក្រុង​ក្រូស​ស្នី (Grozny) ប្រទេស​រុស្ស៊ី​​។ នៅ​ពេល​ទៅ​ដល់​​​ដែន​អាកាស​រុស្ស៊ី យន្ត​ហោះ​​រង​ការ​វាយ​​ប្រហារ​ដោយ​ប្រព័ន្ធ​អគ្គិស​នី​ឆក់​នៃ​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចេញ​មុខ​​បញ្ជាក់​ជា​ថ្មី​​ថា​ករណី​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាហ្សឺបៃហ្សង់​នៅ​ប្រទេស​កាហ្សាក់​ស្ថាន​កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​នោះ​មិន​មែន​ជា​ស្នា​ដៃ​របស់រុស្ស៊ី​​​ទេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រធានា​ធិបតី​អាហ្សឺបៃហ្សង់​ក្នុង​​នាម​ជា​សម្ព័ន្ធ​មិត្ត​​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ពូទីន​បាន​ចេញ​មុខ​ចង្អុល​ចំ​ៗ​ថា​​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ជា​អ្នក​បាញ់​។ លោ​ក​​ថែម​ទាំង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ចាប់​ជន​ដៃ​ដល់​​យក​ទៅ​ផ្ដន្ទា​ទោស និង​ផ្ដល់​ប្រាក់​សំណង​សម្រាប់​ជន​រង​គ្រោះ​​។​

យន្ត​ហោះ​អាហ្សឺ​បៃហ្សង់​នោះបាន​​ចាក​ចេញ​ដំណើរ​ពី​អាហ្សឺ​បៃ​ហ្សង់​ឆ្លង​កាត់​ប្រទេស​កាហ្សាក់​ស្ថាន​ដើម្បី​ចុះ​ចត​នៅ​​ទី​ក្រុង​ក្រូស​ស្នី (Grozny) ប្រទេស​រុស្ស៊ី​​។ នៅ​ពេល​ទៅ​ដល់​​​ដែន​អាកាស​រុស្ស៊ី យន្ត​ហោះ​​រង​ការ​វាយ​​ប្រហារ​ដោយ​ប្រព័ន្ធ​អគ្គិស​នី​ឆក់​នៃ​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ និង​​​​ត្រូវ​អម្បែង​គ្រាប់​​​របស់​រុស្ស៊ី​។ នេះ​បើ​​​តាម​ការ​អះ​អាង​របស់​ប្រធានា​ធិបតី​អាហ្សឺបៃហ្សង់​។

បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​មួយ​ប្រាវ​នេះ យន្ត​ហោះ​​ចាប់​ផ្ដើម​ស្រងល់​ និង​បាត់​បង់​ម្ចាស់​ការ​។ មិន​យូរ​ប៉ុន្មាន​ យន្ត​ហោះ​ក៏​​អណ្ដែត​ត្រសែត​​ឥត​​ទិស​ដៅ​ពិត​ប្រាកដ​​​បក​ក្រោយ​មក​រក​ដែន​អាកាស​កាហ្សាក់​ស្ថាន​វិញ និង​ហោះ​ក្រឡឹង​ជិត​ព្រលាន​យន្ត​កាហ្សាក​ស្ថាន់​ហាក់​ដូច​ជា​ចង់​ចុះ​ចត​ជា​បន្ទាន់​។ មិន​ទាន់​បាន​ចុះ​ចត​ផង​ យន្ត​ហោះ​ក៏​ធ្លាក់​ទៅ​លើ​ឆ្នេរ​ខ្សាច់​មាត់​សមុទ្រ​។​

ហេតុ​ការណ៍ដែលកើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​​នោះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​៣៨​នាក់​ ខណៈ​ដែល​​២៩​នាក់​នៅ​​រស់​។ នៅ​ក្នុង​ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​ប្រធានា​ធិបតី​អាហ្សឺ​បៃហ្សង់​ លោក​ពូទីន​ថ្លែង​ថា​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​​ដំណើរ​ការ​យ៉ាង​សកម្ម​​ដើម្បី​តាម​ប្រមាញ់​យន្ត​ហោះ​ដ្រូន​របស់​អ៊ុយ​ក្រែន​។​ ប៉ុន្តែ​រុស្ស៊ី​​​ថ្លែង​​​ថា​ខ្លួន​មិន​ទទួល​​ខុស​ត្រូវ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ទេ​។​​

នៅ​សប្ដាហ៍​នេះ ប្រធានា​ធិបតី​អាហ្សឺបៃហ្សង់​​ទាម​ទារ​យ៉ាង​ទទូច​ឱ្យ​ទី​ក្រុង​ម៉ូស្គូ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដើម្បី​ឱ្យ​ឆាប់​ចប់​រឿង​។ លោក​ចោទ​ប្រកាន់​ថា​អាជ្ញា​ធរ​រុស្ស៊ី​​បន្ទាប់​ពី​រក​ឃើញ​ការ​ពិត​ហើយ​មិន​គួរ​លាក់​បាំង​ទេ​​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស​ យល់​ថា​សម្រាប់​ពេល​នេះ​ គេ​មិន​គួរ​សន្និ​ដ្ឋាន ឬ​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រុស្ស៊ី​ទេ​។

លោក​ថ្លែង​ថា​រុស្ស៊ី​ចង់​ឃើញ​ការ​ស៊ើប​អង្កេត​មួយ​ដែល​ប្រកប​ដោយ​​ភាព​​សត្យា​នុ​ម័ត (ផ្អែក​លើ​ការ​ពិត) និង​ឥត​​លំអៀងដើម្បី​រក​ឱ្យ​ឃើញ​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​​ក្រោយ​គ្រោះ​ថ្នាក់​នេះ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​កំពុង​រង់​ចាំ​លទ្ធ​ផល​ស៊ើប​អង្កេត​។ ​​អ្នក​ជំនាញ​ការ​រុស្ស៊ី​កំពុង​ចូល​រួម​សហ​ការ​​ពេញ​ទំហឹង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រួម​គ្នា​របស់​កាហ្សាក់​ស្ថាន និង​អាហ្សឺបៃ​ហ្សង់​​។

ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​លោក​ពូទីន​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​ប្រធានា​ធិប​តី​អាហ្សឺ​បៃ​ហ្សង់​ពីរ​ដង​​ដើម្បី​សម្ដែង​ការ​សោក​ស្ដាយ​ដែល​​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​លើ​ដែន​អាកាស​រុស្ស៊ី​។ ​ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ពូទីន​មិនបា​ន​ទទួល​ស្គាល់​ថា​រុស្ស៊ី​ជា​អ្នក​បាញ់​យន្ត​ហោះ​នោះ​ទេ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ