ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ថ្លែង​ថា​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើង​មិន​មែន​ដោយ​សារ​បៃដិន

21 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចេញ​មុខ​បដិសេធ​​ការ​លើក​ឡើង​របស់​លោ​កត្រាំ​ដែល​ថា​ «សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដោយ​សារ​លោក​បៃដិន​បោះ​ដៃ​ឱ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​»។ ​​លោក​ត្រាំ​​​ថា​​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដោយ​សារ​​​លោ​កបៃដិន​។ ដូច្នេះ លោក​បៃដិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​។ លោក​ត្រាំ​​ថា​រុស្ស៊ី​ដោយ​សារ​​បារម្ភ​ថា​អ៊ុយ​ក្រែន​អាច​នឹង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ ដូច្នេះ​…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចេញ​មុខ​បដិសេធ​​ការ​លើក​ឡើង​របស់​លោ​កត្រាំ​ដែល​ថា​ «សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដោយ​សារ​លោក​បៃដិន​បោះ​ដៃ​ឱ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​»។ ​​លោក​ត្រាំ​​​ថា​​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដោយ​សារ​​​លោ​កបៃដិន​។ ដូច្នេះ លោក​បៃដិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​។ លោក​ត្រាំ​​ថា​រុស្ស៊ី​ដោយ​សារ​​បារម្ភ​ថា​អ៊ុយ​ក្រែន​អាច​នឹង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ ដូច្នេះ​ រុស្ស៊ី​ត្រូវ​តែ​​វាយ​ប្រហារ​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២២​។​

ការ​ដែល​លោ​កហ្សេឡិន​ស្គី​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក​ត្រាំ​ត្រង់​ចំណុច​នេះ​ជាចំណុច​​សំខាន់​ព្រោះ​​​អាច​នឹង​​ធ្វើ​ឱ្យ​ប្រែ​ប្រួល​​ចំពោះ​ទំនាក់​ទំនង​រវាង​ទី​ក្រុង​កៀវ និង​វ៉ាស៊ីន​តោន​នៅ​ក្នុង​សក​រាជ​របស់​លោ​ក​ត្រាំ​។ ជា​ពិសេស​ អាច​ធ្វើ​ឱ្យ​លោក​ត្រាំ និ​ងលោក​ហ្សេឡិន​ស្គី​មើល​មុខ​គ្នា​មិន​សូវ​ចំ​។ ​គេ​សម្លឹង​​​ឃើញ​ថា​លោក​ត្រាំ​និយាយ​ដូច​ខាង​លើ​នេះ​​​ហាក់​ដូច​ជា​មាន​សមាន​ចិត្ត​ចំពោះ​រុស្ស៊ី​ ហើយ​ហាក់​ដូច​ជា​វិនិច្ឆ័យ​ថា​ការ​ដែល​រុស្ស៊ី​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​នោះ​​​យ៉ាង​ហោច​ណាស់​ក៏​មាន​​ហេតុ​ផល​ដែរ​​។​

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា លោ​កត្រាំ​​ពន្យល់​​ថា​មូល​ហេតុ​អ្វី​ដែល​លោក​ត្រូវ​តែ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​លោក​បៃដិន​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​តាំង​ពី​យូរ​មក​ហើយ​មិន​មែន​ទើប​តែ​នៅ​​ជំនាន់​​លោក​ពូទីន​នេះ​ទេ​ដែល​ប្រទេស​រុស្ស៊ី​មិន​ចង់​ឃើញ​ណាតូ​ចូល​ពាក់​ព័ន្ធ​ជា​មួយ​អ៊ុយ​ក្រែន​ជា​ដាច់​ខាត​។

រឿង​​នេះ​ច្បាស់​ដូច​ចារ​នៅ​លើ​សិលា​ចរិកអីចឹង​។ ប៉ុន្តែ​លោ​កបៃដិន​នៅ​តែ​ជម្នះ​ចិត្ត​ថា​ណាតូ​ត្រូវ​តែ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​។ ​ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ដែល​លោក​ត្រាំ​ហ៊ាន​អះ​អាង​ថា​​រុស្ស៊ី​ត្រូវ​តែ​វាយ​ប្រហារ​អ៊ុយក្រែន​ឱ្យ​ស្គាល់​ដៃ​ម្ដង​ព្រោះ​ពួក​គេ​ហ៊ាន​ហុច​ដង​ដាវ​ឱ្យ​ណាតូ​កាប់​រុស្ស៊ី​។ ណាតូ​កាន់​តែ​វាត​ទី​ទៅ​កៀក​នឹង​របង​ផ្ទះ​របស់​រុស្ស៊ី​។ លោក​ត្រាំ​ថា​លោក​អាច​កាត់​យល់​នូវ​អារម្មណ៍​មួយ​នេះ​។

ប្រតិ​កម្ម​ទៅ​នឹង​ការ​​លើក​ឡើង​​របស់​លោកត្រាំ​​ លោក​ហ្សេឡិន​ស្គី​ថ្លែង​នៅ​ពេល​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វាំង​ឡង់​ថា​ការ​ពិត​មិន​ដូច​អ្វី​ដែល​លោក​ត្រាំ​​​និយាយ​ទេ​។ លោក​យល់​ថា​ដោយ​សារ​អ៊ុយ​ក្រែន​មិន​ទាន់​ចូល​ជា​សមាជិក​អង្គ​ការ​ណា​តូទើប​បាន​ជា​​​រុស្ស៊ី​ហ៊ាន​វាយ​ប្រហារ​​។ អ៊ុយ​ក្រែន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​តែល​តោល​​គ្មាន​ខ្នង​បង្អែក និង​គ្មាន​អ្នក​ការ​ពារ​​សន្តិ​សុខ​ជាតិ​ឱ្យ​ខ្លួន​​។

លោក​ហ្សេឡិន​ស្គី​ថ្លែង​បន្ត​ទៀ​ត​ថា​អាមេរិក អាល្លឺម៉ង់ ហុងគ្រី និង​ស្លូវ៉ាគី​ប្រឆាំង​មិន​ឱ្យ​ណាតូ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមា​ជិក​ទេ​។ នេះ​ហើយ​ជា​អ្វី​ដែល​លោក​ជឿ​ជាក់​ថា​ជា​​មូល​ហេតុ​ធំ​​បំផុត​ដែល​ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​។ ផ្ទុះ​សង្គ្រាម​ព្រោះ​មិន​ចូល​ណាតូ​។ មិន​ចូល​ណាតូ​ធ្វើ​ឱ្យ​គ្មាន​ខ្នង​បង្អែក​។ ដូច្នេះ រុស្ស៊ី​ឃើញ​ចំណុច​ខ្សោយ​នេះ​ទើប​វាយ​ប្រហារ​អ៊ុយ​ក្រែន​តែ​ម្ដង​។

យោង​តាម​លោក​ហ្សេឡិនស្គី លោក​ពូទីន​ដឹង​ច្បាស់​​ណាស់​ថា​នៅ​ពេល​រុស្ស៊ី​លើក​កង​ទ័ព​វាយ​ចូល​អ៊ុយ​ក្រែន​​​ គ្មាន​នរណា​ហ៊ាន​ក្អក​ទេ។​ ​រុស្ស៊ី​មាន​កង​ទ័ព​​ខ្លាំង​ពូកែ​​ជាង​អ៊ុយ​ក្រែន​។ អាវុធ​ក៏​ទំនើប និង​ច្រើន​ជាង​អ៊ុយ​ក្រែន​។ ដូច្នេះ រុស្ស៊ី​សង្ឃឹម​ទុក​ជា​មុន​ថា​​នឹង​វាយ​កម្ទេច​អ៊ុយ​ក្រែន​ឱ្យ​ក្លាយ​ជា​ផេះ​។ ប៉ុន្តែ​លោក​​ថា​​​អ៊ុយ​ក្រែន​មែន​មែន​អន់​​ដល់​ថ្នាក់​ឱ្យ​រុស្ស៊ី​វាយ​ប្រហារ​​ស្រួល​ៗ​នោះ​ឡើយ​​។ កង​ទ័ព​អ៊ុយ​ក្រែន​មាន​ឆន្ទៈ​មោះ​មុត​ក្នុង​ការ​ការ​ពារ​ទឹក​ដី​​។ ពួក​គេ​កំពុង​​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​​​មិន​តិច​ទេ​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ