ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ថា​លោក​យូន​ស៊ុក​យូល​នឹង​ទ​ទួល​យក​ការ​សម្រេច​របស់​តុលាការ

22 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង ​លោ​កយូន​ស៊ុកយូល​ ត្រៀម​ទទួល​យក​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្ម​នុញ្ញ​នា​រយៈ​ពេល​៦​ខែ​ទៀត​ទោះ​បី​លោក​ត្រូវ​អស់​តំណែង​ក៏​ដោយ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​មេធាវី​​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​​ លោក​យូន​​ធ្លាប់​និយាយ​តាំង​ពី​ដើម​រៀង​មក​ថា​​​លោក​​នឹង​​តស៊ូ​នៅ​ក្នុង​តុលាការ​រហូត​ដល់​ទី​បញ្ចប់​នៅ​ក្នុង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ដើម​ខែ​ធ្នូ​នោះ​ជា​ការ​ត្រឹម​ត្រូវ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។​ ​លោក​​​​យូន​ខាប​​ឃឺន (Yoon Kab-keun)​ក្នុង​នាម​ជា​មេធាវី​ម្នាក់​ប្រាប់​ថា​លោក​​លោ​កយូន​ស៊ុកយូល​​គ្មានជម្រើស​អ្វី​ក្រៅ​ពី​​​​​ទទួល​យក​សេច​ក្ដី​សម្រេច​នោះ​ទេ​​។ ​លោ​កបដិសេធ​មិន​ចូល​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​រដ្ឋ​អាជ្ញា…

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង ​លោ​កយូន​ស៊ុកយូល​ ត្រៀម​ទទួល​យក​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្ម​នុញ្ញ​នា​រយៈ​ពេល​៦​ខែ​ទៀត​ទោះ​បី​លោក​ត្រូវ​អស់​តំណែង​ក៏​ដោយ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​មេធាវី​​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​​ លោក​យូន​​ធ្លាប់​និយាយ​តាំង​ពី​ដើម​រៀង​មក​ថា​​​លោក​​នឹង​​តស៊ូ​នៅ​ក្នុង​តុលាការ​រហូត​ដល់​ទី​បញ្ចប់​នៅ​ក្នុង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ដើម​ខែ​ធ្នូ​នោះ​ជា​ការ​ត្រឹម​ត្រូវ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។​

​លោក​​​​យូន​ខាប​​ឃឺន (Yoon Kab-keun)​ក្នុង​នាម​ជា​មេធាវី​ម្នាក់​ប្រាប់​ថា​លោក​​លោ​កយូន​ស៊ុកយូល​​គ្មានជម្រើស​អ្វី​ក្រៅ​ពី​​​​​ទទួល​យក​សេច​ក្ដី​សម្រេច​នោះ​ទេ​​។ ​លោ​កបដិសេធ​មិន​ចូល​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​រដ្ឋ​អាជ្ញា និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយព្រោះ​មិន​ចង់​រវី​រវល់​អ្វី​ច្រើន​ក្រៅ​ពី​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នៅ​តុលាការ​ធម្ម​នុញ្ញ​​។

ចុង​ក្រោយ​នេះ ទោះ​បី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​របស់​លោក​​ក៏​លោក​មិន​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​​​ដែរ​។ ​មិន​តែ​ប៉ុណ្ណោះ​កង​សន្តិ​សុខ​របស់​លោក​ព្យាយាម​រារាំង​សមត្ថ​កិច្ច​ថែម​ទៀត​។ តាម​ពិត មិន​មែន​សមត្ថ​កិច្ច​ខ្លាច​កង​អង្គ​រក្ស​ទាំង​នោះ​ទេ​។ ប៉ុន្តែ​​​ពួក​គេ​​​មិន​ចង់​ប្រើ​ហិង្សា​ដែល​នាំ​ឱ្យ​ប៉ះ​ទង្គិច​គ្នា​ និង​​​បង្ហូរ​ឈាម​គ្នា​។​ ដូច្នេះ ពួក​គេ​សុខ​ចិត្ត​ដក​ខ្លួន​ថយ​១​គ្រា​សិនចុះ​​​​។

មេធាវី​បញ្ជាក់​ថា​លោក​​យុន​សុខ​យុល​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ទេ​។ លោក​បន្ត​ស្នាក់​នៅ​ក្នុង​​គេហ​ដ្ឋាន​របស់​លោក​ និង​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា​។ ការ​ថ្លែង​​ដូច្នេះ​បន្ទាប់​ពី​មាន​មតិ​ខ្លះ​សង្ស័យ​ថា​លោ​កលោ​កយូន​ស៊ុកយូល​​ប្រហែល​ជា​បាន​ចាក​ចេញ​ស្ងាត់​ទៅ​ទី​កន្លែង​ណា​មួយ​បាត់​ទៅ​ហើយ​។ ​ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី សមត្ថ​​នៅ​តែ​បារម្ភ​ថា​​​ការ​ដែល​ពួក​គេ​មិន​អាច​ចាប់​ខ្លួន​លោកលោ​កយូន​ស៊ុកយូល​​​ធ្វើ​ឱ្យ​លោក​​មាន​ឱកាស​បំផ្លាញ​ភស្តុ​តាង​​​។

​សមត្ថ​កិច្ច​កំពុង​ត្រៀម​ខ្លួន​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​។ ពួក​គេ​​កំពុង​ពិគ្រោះ​គ្នា​ថា​​កង​សន្តិ​សុខ​នៅ​តែ​​​រាំរាំង​ដូច​មុន​ទៀត​ តើ​ត្រូវ​​ចាប់​​ទាំង​កង​សន្តិ​សុខ​ទៀត​ឬ​យ៉ាង​ណា​។​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​ប្ដេជ្ញា​ថា​លើក​នេះ​ត្រូវ​តែ​ចាប់​ខ្លួន​លោក​​​យូន​ស៊ុកយូល​​ឲ្យ​បាន​។ ប៉ុន្តែ​មេធាវី​យល់​ថា​ធ្វើ​ដូច្នេះ​ហាក់​ដូចជា​មាន​ចេត​នា​នយោបាយ​បង្អាប់​​បង្អោន​កិត្តិយស​របស់​លោក​ពេក​ក្នុង​នាម​ជា​​​ប្រ​ធានា​ធិបតី​ម្នាក់ត្រូវ​គេ​ដាក់​ខ្នោះ​ដៃ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ