អ្នកជំនាញរំពឹងថា តម្លៃមាសនឹងហក់ឡើងដល់៣ពាន់ដុល្លារក្នុង១អោន ដើមឆ្នាំក្រោយ
ប្រទេសថៃ ៖ សមាគមពាណិជ្ជករមាសប្រទេសថៃ ហៅកាត់ថា GTA បានព្យាករណ៍ថា តម្លៃមាសអាចឡើងដល់៣ពាន់ដុល្លារអាមេរិកក្នុងមួយអោន នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈការវិលត្រឡប់របស់លោក…
ប្រទេសថៃ ៖ សមាគមពាណិជ្ជករមាសប្រទេសថៃ ហៅកាត់ថា GTA បានព្យាករណ៍ថា តម្លៃមាសអាចឡើងដល់៣ពាន់ដុល្លារអាមេរិកក្នុងមួយអោន នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈការវិលត្រឡប់របស់លោក…
ប្រទេសថៃ ៖ សមាគមពាណិជ្ជករមាសប្រទេសថៃ ហៅកាត់ថា GTA បានព្យាករណ៍ថា តម្លៃមាសអាចឡើងដល់៣ពាន់ដុល្លារអាមេរិកក្នុងមួយអោន នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់សេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពចលាចល ជំរុញឱ្យមានតម្រូវការសម្រាប់ទ្រព្យសម្បត្តិមានសុវត្ថិភាព ជាពិសេសមាសដុំ។ នេះបើតាមប្រភពពីកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
មាសដុំត្រូវបានជួញដូរនៅអាស៊ីក្នុងតម្លៃ ២,៦២៧ដុល្លារក្នុងមួយអោន នៅក្នុងការជួញកាលពីថ្ងៃព្រហស្បតិ៍ ពោលកើនឡើង ០.៥% ដែលត្រូវបានជំរុញដោយភាពទន់ខ្សោយនៃប្រាក់ដុល្លារអាមេរិក និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ។ ស្របពេលវិនិយោគិនក៏បានស្វែងរកទំនុកចិត្តលើអ្នកប្រើប្រាស់ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះដោយមិននឹកស្មានដល់ ចំពេលមានភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលចូលមកនៅឆ្នាំក្រោយ។
តម្លៃមាសបានឈានដល់កំណត់ត្រាជាបន្តបន្ទាប់នៅឆ្នាំនេះ ហើយត្រូវបានកំណត់ថានឹងបិទឆ្នាំ ២០២៤ ច្រើនជាង ២៧% ឬ ខ្ពស់ជាងនេះ។ តម្លៃត្រូវបានលើកឡើងដោយការបន្ធូរបន្ថយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និងការទិញមាសស្តុកទុកដោយបណ្តាធនាគារកណ្តាលនៅលើពិភពលោក ប៉ុន្តែការប្រមូលមាសទុកនាពេលថ្មីៗនេះបានថយចុះ ខណៈ ប្រាក់ដុល្លារបានឡើងថ្លៃ បន្ទាប់ពីលោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតី។
លោក Jitti Tangsithpakdi ប្រធាន GTA បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា តម្លៃមាសនឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារវត្តមានលោក ត្រាំ អាចបង្កឱ្យមានភាពចលាចលដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសហរដ្ឋអាមេរិក ជាមួយពន្ធនាំចូលខ្ពស់ ដែលត្រូវបានប្រកាសដោយអនាគតប្រធានាធិបតីអាមេរិករូបនេះ ធ្វើឱ្យតម្លៃផលិតផលកើនឡើង។លោកបានកត់សម្គាល់ថា «ហេតុដូច្នេះហើយ តម្រូវការមាស ដែលជាទ្រព្យសម្បត្តិសុវត្ថិភាពនឹងកើនឡើង ហើយតម្លៃក៏អាចនឹងកើនឡើងដល់ ៣ពាន់ដុល្លារក្នុងមួយអោនក្នុងត្រីមាសទី១ ឆ្នាំក្រោយ»។
លោកស្រី Chutikarn Santimetvirul ជំនួយការនាយកផ្នែកវិភាគមូលបត្រនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងការវិនិយោគ Phillip Securities បានឱ្យដឹងថា កំណើនតម្លៃមាសហាក់បានធូរស្រាលបន្តិចនាពេលថ្មីៗនេះ ព្រោះអ្នកវិនិយោគនៅតែមិនច្បាស់លាស់អំពីគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។
កាលពីមុន ធនាគារកណ្តាលអាមេរិករំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន ៤លើកនៅឆ្នាំក្រោយ ប៉ុន្តែបន្ទាប់ពីការកាត់បន្ថយ ២៥ ចំណុចជាមូលដ្ឋាន កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងមក ការព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹម២លើកវិញ នៅឆ្នាំក្រោយ ដែលបណ្តាលឱ្យសន្ទស្សន៍ប្រាក់ដុល្លារ និងទិន្នផលមូលបត្រកើនឡើង។ លោកស្រី Chutikarn បានបន្ថែមថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបន្តពង្រីកបានល្អ ដូច្នេះមិនចាំបាច់កាត់បន្ថយអត្រាការប្រាក់ច្រើននៅឆ្នាំក្រោយនោះទេ៕ ប្រភព ៖ Bangkok Post
ចែករំលែកព័តមាននេះ