ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រោង​ចក្រ​ផលិត​គ្រា.ប់​កាំ​.ភ្លើង​នៅ​តួក​គី ស្លា.ប់​​​១២​នាក់​, របួស​៤​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​អ៊ីស្តាន់​ប៊ូល៖ មាន​ហេតុ​ការណ៍​ផ្ទុះ​រោង​ចក្រ​ផលិត​​គ្រឿង​ផ្ទុះ​នៅ​ប្រទេស​តួកគី​ បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​យ៉ាង​តិច​១២​នាក់​ និង​របួស​៤​នាក់​។ នេះ​បើ​​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីរដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។ លោក​ថ្លែង​ថា​បន្ត​ទៀត​ថា​នៅ​ពេល​នេះ សមត្ថ​កិច្ច​​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ហើយ​។ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន​​ជា​ភាសា​តួក​គី​ គេ​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ និង​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​​ហុយ​ទ្រលោម​ទៅ​អាកាស​។…

ទី​ក្រុង​អ៊ីស្តាន់​ប៊ូល៖ មាន​ហេតុ​ការណ៍​ផ្ទុះ​រោង​ចក្រ​ផលិត​​គ្រឿង​ផ្ទុះ​នៅ​ប្រទេស​តួកគី​ បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​យ៉ាង​តិច​១២​នាក់​ និង​របួស​៤​នាក់​។ នេះ​បើ​​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីរដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។ លោក​ថ្លែង​ថា​បន្ត​ទៀត​ថា​នៅ​ពេល​នេះ សមត្ថ​កិច្ច​​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ហើយ​។

នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន​​ជា​ភាសា​តួក​គី​ គេ​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ និង​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​​ហុយ​ទ្រលោម​ទៅ​អាកាស​។ ​​អគារ​រោង​ចក្រ​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ដោយ​អានុ​ភាព​នៃ​កម្លាំង​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​បំផុត​។ ​​​សាក្សី​និយាយ​ថា​ហេតុ​ការណ៍​ផ្ទុះ​រោង​ចក្រ​ដ៏​កក្រើក​ព្រះ​ធរណី​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិ​​ខា​វ៉ា​ឃ្លី (Kavakli)​ ខេត្ត​បាលី​ខេ​សៀ (Balikesir)។

អាជ្ញា​ធរ​​មូល​ដ្ឋាន​​បញ្ជាក់​​​ថា​ករណី​នេះ​កើត​ឡើង​ដោយ​ឯក​ឯង​ និង​គ្មាន​នរណា​លួច​ដុត​ទេ​។ ​អាជ្ញា​ធរ​បាន​បញ្ជូន​កម្លាំង​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​កង​ឯក​ភាព​ដើម្បី​ចាត់​ការ​ទៅ​លើ​ភ្លើង​ដែល​បន្ត​ឆាប​ឆេះ​។ ចំណែក​បុគ្គ​លិក​សុខា​ភិបាល និង​ភ្នាក់​ងារ​សន្តិ​សុខ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​​ផង​ដែរ​​។ ហេតុ​ការណ៍​នេះ​​បង្ក​ជា​ការ​រញ្ជួយ​ដី​​​ទូទាំង​ទី​ក្រុង​ខូ​តេ​លី (Koteyli)។

ដំណឹង​នេះបាន​លេច​ឮ​ដល់​ប្រធានា​ធិបតី​តួក​គី​​​ហើយ​ ហើយ​​លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដើម្បី​​សម្ដែង​ការ​សោក​ស្ដាយ​ជា​​ពន់​ពេក​ចំពោះ​ការ​បាត់​បង់​ជីវិត​មនុស្ស​១២​នាក់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ លោក​ចាត់​ទុក​ជន​រង​គ្រោះ​ទាំង​នេះ​ប្រៀប​បាន​នឹង​បង​ប្អូន​រួម​សុខ​ រួម​ទុក្ខ​ជា​មួយ​គ្នា។​​ ​លោក​​សូម​ជូន​ពរ​ឱ្យ​អ្នក​​​របួស​​​ឆាប់​ជា​សះ​ស្បើយ​ឡើង​វិញ​។​​

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌តួក​គី​ក៏​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ផង​ដែរ​ថា​អាជ្ញា​ធរ​បាន​ចាត់​តាំង​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ដែល​មាន​សមាស​ភាព​មក​ពី​ក្រុម​អ្នក​ជំនាញ​​ខាង​វិស័យ​គីមី, មេកានិច, ការ​គ្រប់​សុវត្ថិ​ភាព និង​វិស្វ​កម្ម​ភូមិ​សាស្ត្រ​។ ពួក​គេ​មាន​ភារ​កិច្ច​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឱ្យ​បាន​ដិត​ដល់​ដើម្បី​ចង់​ដឹង​ថា​តើ​ហេតុ​ការណ៍​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​។​ ឥឡូវ​​នេះ អាជ្ញា​ធរ​កំពុង​ប្រមូល​ទិន្ន​ន័យ​ដើម្បី​ចង់​ដឹង​ចំនួន​មនុស្ស​ពិត​ប្រាកដ​នៅ​ក្នុង​​អគារ​នោះ​មាន​ប៉ុន្មាន​នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ