នៅពេលយើងនិយាយដល់ការគេង តើអ្នកអាចទទួលបានផលល្អអ្វីខ្លះពីការគេងច្រើនពេក? វាគឺជាការពិតមួយដែលនិយាយថា ការគេងពេលយប់ដ៏ល្អមួយ គឺជារឿងសំខាន់សម្រាប់សុខភាព ។ ប៉ុន្តែការគេងច្រើនជ្រុលត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់សុខភាពច្រើន។
យ៉ាងណាមិញ អ្នកស្រាវជ្រាវបានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ថា កត្តាពីរយ៉ាងគឺ ការបាក់ទឹកចិត្ត និងកង្វះលុយកាកចាយវាយ មានជាប់ទាក់ទងយ៉ាងខ្លាំងនឹងការគេងជ្រុល។ រៀងនេះប្រហែលជាហេតុផលដែលនាំឲ្យមានផលអវិជ្ជមានដល់សុខភាពហើយ។
តើការគេងច្រើនប៉ុណ្ណាទើបហៅថាច្រើនជ្រុល?
រយៈពេលនៃការគេងដែលអ្នកត្រូវការ គឺអាស្រ័យទៅតាមអាយុ និងសកម្មភាពដែលអ្នកបានធ្វើ ព្រមទាំងសុខភាពទូទៅ និងទម្លាប់របៀបរស់នៅ។ ឧទាហរណ៍ ក្នុងបេលដែលស្រ្តេស ឬមានជំងឺ អ្នកប្រហែលជាបង្កើនតម្រូវការនៃការគេង ។ ប៉ុន្តែថ្វីបើតម្រូវការនៃការគេងខុសៗគ្នាទៅតាមពេលវេលា និងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ដោយ តែអ្នកជំនាញបានណែនាំថា មនុស្សពេញវ័យគួរតែគេងរយៈពេលពី៧ម៉ោងទៅ ៩ម៉ោងជារៀងរាល់យប់។
ហេតុអ្វីបានជាមនុស្សយើងត្រូវការគេងច្រើនបែបនេះ?
អ្នកដែលមានជំងឺ Hypersomnia គឺជាជំងឺមួយដែលធ្វើឲ្យគេងងុយគេងខ្លាំងនៅពេលថ្ងៃ ដែលវាច្រើនតែមិនធូរស្រាលឡើយក្រោយពីគេងមួយស្របក់រួច ។ វាក៏ធ្វើឲ្យពួកគេគេងរយៈពេលមួយយូរជាងធម្មតានៅពេលយប់ដែរ។ អ្នកជំងឺបែបនេះភាគច្រើនមានអាការៈថប់អារម្មណ៍ អស់កម្លាំង និងខ្សោយការចងចាំ ដោយសារតែត្រូវការគេងជាប់រហូត។
ជំងឺគេងបាត់ដង្ហើម ក៏អាចនាំឲ្យត្រូវការការគេងកាន់តែច្រើនដែរ។ នេះដោយសារតែវារំខានដល់ចង្វាក់នៃការគេងធម្មតារបស់ពួកគេ។
ពិតណាស់ មិនមែនមនុស្សគ្រប់គ្នាដែលគេងច្រើនជ្រុលសុទ្ធតែមានជំងឺនៃការគេងឡើយ។ មូលហេតុផ្សេងៗទៀតនៃការគេងច្រើនជ្រុលរួមមាន ការប្រើប្រាស់សារធាតុជាច្រើនដូចជា គ្រឿងស្រវឹង និងថ្នាំតាមវេជ្ជបញ្ជាមួយចំនួន។ ជំងឺផ្សេងៗទៀតមានដូចជា ការបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យគេងច្រើនជ្រុលដែរ។
បញ្ហាដែលជាប់ទាក់ទងនឹងការគេងជ្រុលនោះមានដូចជា៖
ជំងឺទឹកនោមផ្អែម
ធាត់ជ្រុល
ឈឺក្បាល
ឈឺខ្នង
បាក់ទឹកចិត្ត
ជំងឺបេះដូង
ការស្លាប់៕
ចែករំលែកព័តមាននេះ