ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថា​កូរ៉េ​ខាង​ជើង​ស្លា.ប់​និង​រ.បួ.ស​ជាង​បី​ពាន់​នាក់​នៅ​តំបន់​ខឺស

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ មេ​ដឹក​នាំ​​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​គ្រាន់​តែ​ប្រយុទ្ធ​គ្នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ​​ទាហាន​កូរ៉េ​ខាង​ជើង​បានបាត់​បង់​កម្លាំង​ប្រយុទ្ធ​ជាង​បី​ពាន់​នាក់​។ ចំនួន​​នេះ​គិត​ទាំង​យុទ្ធ​ជន​ដែល​បាន​​​ស្លាប់​ និង​រ​បួស​​នៅ​លើ​សមរ​ភូមិ​នៃ​តំបន់​ខឺស​​។ តាម​ពិត​ តួ​លេខ​នេះ​ហាក់​ដូច​ជា​ច្រើន​ជាង​របាយ​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​​ដែល​ប៉ាន់​ស្មាន​ថា​ស្លាប់​ និង​របួស​ជាង​១១០០​នាក់​​។…

ទី​ក្រុង​កៀវ៖ មេ​ដឹក​នាំ​​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​គ្រាន់​តែ​ប្រយុទ្ធ​គ្នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ​​ទាហាន​កូរ៉េ​ខាង​ជើង​បានបាត់​បង់​កម្លាំង​ប្រយុទ្ធ​ជាង​បី​ពាន់​នាក់​។ ចំនួន​​នេះ​គិត​ទាំង​យុទ្ធ​ជន​ដែល​បាន​​​ស្លាប់​ និង​រ​បួស​​នៅ​លើ​សមរ​ភូមិ​នៃ​តំបន់​ខឺស​​។ តាម​ពិត​ តួ​លេខ​នេះ​ហាក់​ដូច​ជា​ច្រើន​ជាង​របាយ​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​​ដែល​ប៉ាន់​ស្មាន​ថា​ស្លាប់​ និង​របួស​ជាង​១១០០​នាក់​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​កូរ៉េ​ខាង​ត្បូង​គ្រាន់​តែ​ចង់​ប៉ាន់​ស្មាន​តួ​លេខ​នេះ​នៅ​ក្នុង​កម្រិត​ទាប​បំផុត​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​ចាប់​ពី​ចំនួន​នេះ​ឡើ​ងទៅ​​​។

លោក​ហ្សេឡិន​ស្គី​​ថ្លែង​បន្ត​ទៀត​ថា​​របាយ​ការណ៍​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ដៃ​លោក​ដោយ​ផ្ទាល់​តាម​រយៈ​​អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​ ឧត្ដម​សេនីយ៍​អូឡិច​សាន់​ដឺ ស៊ី​ស្គី (Oleksandr Syrskyi) ពាក់​ព័ន្ធ​នឹង​សមរភូមិ​ដ៏​ក្ដៅ​គគុក​​នៅ​តំបន់​ខឺស​។ នៅ​ទី​នោះ កង​ទ័ព​ទាំង​សង​ខាង​ រុស្ស៊ី​ពួត​ដៃ​គ្នា​ជា​មួយ​កូរ៉េ​ខាង​ជើង​​កំពុង​ប្រយុទ្ធ​ទល់​នឹង​កង​ទ័ព​អ៊ុយ​ក្រែន​។ លោក​ពូទីន​បាន​ដាក់​ផែន​ការ​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ចេញ​ផុត​ពី​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នា​ខែ​មករា​ ឆ្នាំ​២០២៥​។​

​មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​ក៏​ឆ្លៀត​ព្រមាន​​របប​ក្រុង​ព្យុង​យ៉ាង​ផង​ដែរ​ថា​បើ​​​ពួក​គេ​នៅ​តែ​​​បញ្ជូន​កង​ទ័ព​ទៅ​​ជួយ​ច្បាំង​​រុស្ស៊ី​ទៀត​ ​​អ៊ុយ​ក្រែន​​ក៏​លែង​គួរ​សម​ត​ទៅ​ទៀត​ដែរ​។ ​អ៊ុយ​ក្រែន​សូម​រក្សា​សិទ្ធិ​ទុក​ជា​មុន​ដើម្បី​​ចាត់​ការ​ទៅ​លើ​ពួក​គេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​កូរ៉េ​ខាង​ជើង​ត្រៀម​បញ្ជូន​កង​ទ័ព​​ទៅ​ប្រទេស​រុស្ស៊ី​ថែម​ទៀត​ដើម្បី​ដាក់​ជំនួស​កម្លាំង​ប្រយុទ្ធ​ដែល​បាន​បាត់​បង់​​។

​លោក​ហ្សឺលែន​ស្គី​ថ្លែង​បន្ត​ទៀត​ថា​ពិភពលោកចាំ​បាច់​ណាស់​ត្រូវ​តែ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ថា​​​នៅ​ពេល​​សម្ព័ន្ធ​មិត្ត​ទាំង​២​ ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​កាន់​តែ​ខ្លាំង​ ពេល​​នោះ ​​ហា​និភ័យនឹង​កើត​មាន​ដូច​ជា​នៅ​​ឧប​ទ្វីប​កូរ៉េ​ និង​តំបន់​ជិត​ខាង​​។ យោង​តាម​លោក​ហ្សេឡិន​ស្គី ​កូរ៉េ​ខាង​ជើង​មិន​ទាន់​​បញ្ឈប់​សកម្ម​ភាព​ត្រឹម​នេះ​ទេ​។ ពួកគេ​នឹង​បញ្ជូន​កង​ទ័ព និង​គ្រឿង​បរិក្ខារ​យោធា​​​ទៅ​រុស្ស៊ី​ជា​បន្ត​ទៀត​។ ដូច្នេះ យើង​ក៏​ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​ផង​ដែរ​។

​ប្រភព​ខ្លះ​អះ​អាង​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​កំពុង​ច្បាំង​នៅ​តំបន់​ខឺស​នោះ​ប្រើ​ប្រាស់​ឯក​សារ​ក្លែង​ដើម្បី​បិទ​បាំង​មិន​​ឱ្យ​​គេ​ដឹង​ថា​រុស្ស៊ី​កំពុង​ប្រើ​ប្រាស់​​កម្លាំង​​​​បរទេស​​​។ កង​ទ័ព​ពិសេស​របស់​អ៊ុយ​ក្រែន​អះ​អាង​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ពួក​គេ​ប្រមូល​បាន​ឯក​សារ​មួយ​ចំនួន​ពី​ទាហាន​សាក​សព​ទាហាន​កូរ៉េ​ខាង​ជើង​បី​នាក់​ដែល​ស្លាប់​នៅ​លើ​សមរភូមិ​នៃ​តំបន់​ខឺស​។​ នៅពេល​ពិនិត្យ​មើល​កាត​សម្គាល់​ខ្លួន​របស់​ពួក​គេ​ឃើញ​ថាសរ​សេរ​សុទ្ធ​តែ​អក្សរ​រុស្ស៊ី​ និង​មក​ពី​អង្គ​ភាព​ទ័ព​រុស្ស៊ី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ