ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ប្រគល់​រថយន្ត​ជូន​ម្ចាស់​ដើម​វិញ​ហើយ ក្រោយ​ចោរ​បន្លំ​ជា​បុគ្គលិក លួច​យក​ទៅ​ប្លុង​ចោល​កន្លែង​លាង​រថយន្ត​ផ្សេង​ទៀត រួច​ខ្ចី​ម៉ូតូ​ជិះ​គេចខ្លួន​បាត់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច បាន​ប្រគល់​រថយន្ត ១​គ្រឿង ជូន​ម្ចាស់​ដើម​វិញ​ហើយ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច បាន​ប្រគល់​រថយន្ត ១​គ្រឿង ជូន​ម្ចាស់​ដើម​វិញ​ហើយ បន្ទាប់​ពី​ជ​ជនសង្ស័យ​ម្នាក់ បាន​លួច​ពី​កន្លែង​លាង​រថយន្ត​មួយ នៅ​ខណ្ឌ​៧​មក​រា យក​ទៅ​ប្លុង​ចោល​កន្លែង​លាង​រថយន្ត​ផ្សេង​ទៀត រួច​ខ្ចី​ម៉ូតូ បុគ្គលិក​ទីនោះ ជិះ​គេចខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅ​ចំណុច​កា​រ៉ា​ស់លាង​រថយន្ត យីហោ Car Spa ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០៥ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ម៉ាក Starex ពណ៌​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-4431 បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៥១​នាទី​ព្រឹក ថ្ងៃ​កើតហេតុ គាត់​បាន​យក​រថយន្ត​មក​លាង​នៅ​កា​រ៉ា​ស់លាង​រថយន្ត Car Spa រួច ក៏​ចុះ​ពីលើ​រថយន្ត​បាន​ហុច​សោ ទៅ​បុរស​ជនសង្ស័យ ស្មាន​តែ​បុគ្គលិក ។ តែ​ចុង​ក្រោយ ពេល​លាង​រថយន្ត​យូរ​ពេក ក៏​មក​សួរ​ទើប​ដឹង​ថា បុរស​ដែល​ទទួល​សោ រថយន្ត មិនមែន​ជា​បុគ្គលិក​លាង​រថយន្ត​ទេ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ថា ចោរលួច​រថយន្ត​ហើយរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ប្រ​លឹ​ត ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ដំណឹង​ថា ជនសង្ស័យ​រូប​នោះ បាន​បើករថយន្ត ដែល​លួច​ពី​គេ​នេះ ទៅ​ប្លុង​ចោល​នៅ​កា​រ៉ា​ស​មួយទៀត មាន​យីហោ ឆាយ​ហ៊ា​ង នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​១៦Eo ផ្លូវ​លេខ​៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រួច​ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​ល្បិច ទុក​រថយន្ត ហើយ​សុំ​ខ្ចី​ម៉ូតូ បុគ្គលិក​កា​រ៉ា​ស​ឆាយ​ហ៊ា​ង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០២៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1KH-2848 ហើយ​ជិះ​គេចខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង ។

តាម​ប្រភព​ដដែល បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ហុច​សោ​រថយន្ត​ស្មាន​តែ​បុគ្គលិក​លាង​រថយន្ត ការ​ពិត​! ជនសង្ស័យ ដែល​បាន​មក​សុំ​ថៅកែ​កា​រ៉ា​ស់លាង​រថយន្ត ដើម្បី​សុំ​ការងារ​ធ្វើ ប៉ុន្តែ​ថៅកែ​មិន​អោយធ្វើ ទើប​ឈរ​នៅ​មុខកា​រ៉ា​ស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ រហូត​ដល់​១០:០០​នាទី​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​ប្រគល់​រថយន្ត​ខាងលើ​ជូន​ជន​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ និង​ម៉ូតូ​ដែល​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ