ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចំណាយពេល​៦​ម៉ោងទើប​អូស​.​ក​ជនសង្ស័យ​ម្នាក់​ចេញពី​ក្នុង​លូ​បាន

14 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​បាន​ចំណាយពេល​ប្រមាណ​០៦​ម៉ោង​ដោយ​ប្រើប្រាស់​ឧបករណ៍​បុក​ទម្លុះ​ថ្ម​បេតុង​ផ្នែក​ខាងលើ​ប្រព័ន្ធ​លូ​ផង ទើប​អាច​ក្របួច​អូស​.​ក​ជនសង្ស័យ​ម្នាក់​ចេញពី​ក្នុង​លូ​បាន ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច ដែល​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ក្រោយ​ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ជា​ច្រើន​ករណី​ក្នុង​ក្រុង​បាត់ដំបង ។ បើ​តាម​ព័ត៌មាន​បឋម…

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​បាន​ចំណាយពេល​ប្រមាណ​០៦​ម៉ោង​ដោយ​ប្រើប្រាស់​ឧបករណ៍​បុក​ទម្លុះ​ថ្ម​បេតុង​ផ្នែក​ខាងលើ​ប្រព័ន្ធ​លូ​ផង ទើប​អាច​ក្របួច​អូស​.​ក​ជនសង្ស័យ​ម្នាក់​ចេញពី​ក្នុង​លូ​បាន ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច ដែល​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ក្រោយ​ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ជា​ច្រើន​ករណី​ក្នុង​ក្រុង​បាត់ដំបង ។ បើ​តាម​ព័ត៌មាន​បឋម ជន​ម្នាក់​នេះ ឈ្មោះ កូ ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ រស់នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ។

ជន​នេះ ជា​មុខសញ្ញា «​លួច​ម៉ូតូ​និង​ទូរស័ព្ទ​» ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រទះ​ឃើញ ក៏​ហៅ​មក​សួរនាំ​ភ្លាម​ៗ​បណ្ដោះអាសន្ន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ដែល​ស្ថិត​ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់​ដំបង នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០២៤ ។ ប៉ុន្តែ​ពេល​កំពុង​សួរនាំ ស្រាប់តែ​ជន​នេះ​បាន​ឆក់​ឱកាស​ស្ទុះ​រត់​ចេញពី​ក្នុង​ស្ថានីយ​រថភ្លើង (​កន្លែង​សួរនាំ​) កាត់​ក្នុងភូមិ​កាត់​បឹង​ចូល​ក្នុងផ្ទះ​អ្នក​ភូមិ ហើយ​ថែម​ទាំង​រត់ឡើង​ដំបូលផ្ទះ​គេឯង ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មូលដ្ឋាន ។

កម្លាំង​សមត្ថកិច្ច ក៏​ដូច​ប្រជាពលរដ្ឋ ដែល​បានឃើញ​សកម្មភាព​មុខសញ្ញា «​ចោរកម្ម​» នេះ បាន​និយាយ​ថា ជន​នេះ​បាន​រត់ឡើង​លើដំបូល​ផ្ទះ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ រួច​បាន​ហក់​ចុះ​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​ដ៏​ធំ​មួយ រួច​លូន​ចូល​ក្នុង​លូ​ដែល​មាន​ទំហំ​មុខកាត់​០៨​តឹក ដែល​ម្ចាស់ផ្ទះ​ទើប​ធ្វើ​រួច ។ ជាមួយ​គ្នា​នោះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ឡោម​ព័ទ្ធ និង រិះរក​គ្រប់​វិធី ដើម្បី​អូ​សក​ជនសង្ស័យ​ម្នាក់​នេះ​ចេញពី​ក្នុង​លូ ។

ក្រោយ​ដឹង​ថា ជនសង្ស័យ​បាន​រត់​ចូល​ក្នុង​ប្រព័ន្ធ​លូ​នៅ​ក្នុងផ្ទះ ហើយ​មិន​អាច​ហៅ​ជនសង្ស័យ​ឲ្យ​ចេញ​បាន ទើប​ម្ចាស់ផ្ទះ​សម្រេច​ឲ្យ​ក្រុម​ជាង​សំំ​ណ​ង់​ប្រើ​ឧបករណ៍ (​ម៉ូ​ទ័​របុក​ថ្ម​) បុក​ទម្លុះ​បេតុង​ផ្នែក​ខាងលើ ហើយ​បុក​ទម្លុះ​ចូល​បំបែក​លូ ដើម្បី​ចាប់​ជនសង្ស័យ​តែម​ម្ដង ។ ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ ហាក់​មិន​ងាយ​ស្រូល​ដូច​ការ​គិត​ទេ ព្រោះ​ជនសង្ស័យ​មិន​ព្រម​លូន​ចេញ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ ។ ម្យ៉ាងប្រព័ន្ធ​លូ​មាន​ប្រវែង​ប្រហែល​ជិត​៣០​ម៉ែត្រ ដូច្នេះ ទម្លុះ​កន្លែង​មួយ ជន​សង្ស័យ​លូន​គេច​ទៅ​កន្លែង​មួយទៀត​ដូច​សត្វ​កណ្ដុរ​នៅ​ក្នុង​រន្ធ​ដែរ ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​ទម្លុះ​បេតុង​តាម​រក ។

ប៉ុន្តែ​យ៉ាងណា ទាំង​សមត្ថកិច្ច ទាំង​ក្រុម​ជាង បាន​ព្យាយាម​ស្វាន​ទម្លុះ​ថ្ម​បេតុង និង​ប្រព័ន្ធ​រហូត​ចាល់​រន្ធ​ដូច​សត្វ​កណ្ដុរ​តែ​ម្ដង ទើប​ជនសង្ស័យ​ព្រម​ចេញ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ចាប់តាំងពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល ទើប​ក្របួច​ក​ជន​ម្នាក់​នេះ​អូស​ចេញពី​ក្នុង​រន្ធ​បាន ។

ក្រោយ​អូស​.​ក​ជន​នេះ​ចេញពី​ក្នុង​លូ កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង បាន​នាំ​ជន​នេះ​ទៅ​សាកសួរ​ហើយ តែ​គេ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» អ្វីខ្លះ​នោះ​ទេ ? តើ​ប្រព្រឹត្ត​នៅ​កន្លែង​ណាខ្លះ ? ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ជាបឋម​ថា ជន​សង្ស័យ​ឈ្មោះ កូ នេះ​បាន​លួច​យក​ម៉ូតូ​គេ និង​លួច​យក​ទូរស័ព្ទ​គេ ហើយ​បើ​តាម​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​បាន​ខ្សឹប​ប្រាប់​ថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​ដំបូង មុន​ពេល​រត់​ចូល​លូ ជន​នេះ​មាន​លាក់​ទុក​ថ្នាំ​ញៀន​ជាប់​ខ្លួន​ទៀត​ផង តែ​ប្រហែល​បោះចោល​នៅ​កន្លែង​ណា ពេល​រត់​រួច​ផុត​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច ។

ទោះ​យ៉ាងណា ពេល​នេះ​ មន្ត្រី​ជំនាញអធិការ​ក្រុង​បាត់ដំបង កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ