ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈកម្មការ​ទី​ ១ នៃ​រដ្ឋសភា​ ចែករំលែកបទ​ពិសោធន៍ ​ជូន​និស្សិតជាង ២,០០០នាក់ ដល់​សាកលវិទ្យាល័យ ​ប៊ែ​ល​ធី​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះ រាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ​៖ ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះ រាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ​២០ ខែធ្នូ ឆ្នាំ ​២០២៤ ឯកឧត្តម សរ ចំរុង តំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង​និង​អង្កេត និង​អធិការកិច្ច (​គណៈកម្មការ​ទី​ ១) នៃ​រដ្ឋសភា បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី “​បទ​ពិសោធន៍​ការងារ និង​តួនាទី ភារកិច្ច​របស់​គណៈកម្មការ​ទី​ ១ នៃ​រដ្ឋសភា​” ជូន​ដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត សរុប​ជាង ២,០០០​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទីតាំង​ទី ​២ (​ស្ពាន​អាកាស​ចោម​ចៅ​) ដែល​មាន​អ្នកចូលរួម​ផ្ទាល់​ជាង ១,០០០​នាក់ និង​ចូលរួម​តាម​ប្រព័ន្ធ​និម្មិត (Zoom) នៅ​ទីតាំង​ទី ​១ (​ទួល​ស្លែង​) ចំនួន ១,០៥៣​នាក់ ​។

ឯកឧត្តម លី ណា​វុ​ឌ្ឍ សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន ២​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បណ្តុះបណ្តាល​លើ​កម្មវិធី​សិក្សា ៥ ​កម្រិត​ធំ​ៗ ១-​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស​-​ចិន​និង​កុំ​ព្យូ​រ​ទ័​រ ២-​ថ្នាក់​បរិញ្ញាបត្រ​រង ៣-​ថ្នាក់​បរិញ្ញាបត្រ ៤-​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៥-​ថ្នាក់បណ្ឌិត ដោយ​សិក្សា​តាម​កម្មវិធី​សិក្សា​ជា​ភាសាជាតិ (National Program) បង្រៀន​ជា​ពីរ​ភាសា​៖ ខ្មែរ រួម​ជាមួយ អង់គ្លេស និង​កម្មវិធី​សិក្សា​អន្តរជាតិ (International Program) បង្រៀន​ជា​ភាសា​អង់គ្លេស ​១០០% និង​មាន ១៣​មហាវិទ្យាល័យ (៤៥​ជំនាញ​) ​។

ទន្ទឹម​គ្នា​នេះ សាកលវិទ្យាល័យ​ក៏​បាន​បញ្ចូល​កម្មវិធី​ចែករំលែក​បទ​ពិសោធន៍ ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​និស្សិត នៅ​រៀង​រាល់​ឆមាស​នៅ​គ្រប់​មហាវិទ្យាល័យ ដោយ​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ឥស្សរ​ជនជាតិ​-​អន្តរជាតិ​មក​ពី​គ្រប់​ស្ថាប័ន​ជា វាគ្មិន​កិត្តិយស​ចែករំលែក​បទ​ពិសោធន៍​ដល់​និស្សិត​ឱ្យ​មានឱកាស​បាន​សិក្សា​រៀនសូត្រ​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹង​វិន័យ និង​វិជ្ជាជីវៈ ស្រប​តាម​បាវចនា​របស់​ប៊ែ​ល​ធី​គឺ “​គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​” ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​មាន​ប្រសាសន៍​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ប្រធានរដ្ឋសភា ដែល​បាន​អនុញ្ញាត​ជូន ឯកឧត្តម សរ ចំរុង ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​អញ្ជើញ​ជា​វាគ្មិន​ចែករំលែក ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​ពាក់ព័ន្ធ​នឹង​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ទី​ ១ នៃ​រដ្ឋសភា ជូន​ដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​ប៊ែ​ល​ធី ​។ ឯកឧត្តម​បណ្ឌិត ក៏​បាន​គោរព​ថ្លែងអំណរគុណ​ ចំពោះ ឯកឧត្តម សរ ចំរុង ប្រធាន​គណៈអធិបតី​និង​ជា​វាគ្មិន​កិត្តិយស ព្រមទាំង​បាន​ផ្តាំផ្ញើ​និស្សិត​ទាំងអស់ ត្រូវ​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​កត់ត្រា​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ល្អ​ៗ សម្រាប់​ទុក​ប្រើប្រាស់​ជា​ទុន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​តទៅ​អនាគត ​។

ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ ឯកឧត្តម សរ ចំរុង ប្រធាន​គណៈអធិបតី និង​ជា​វាគ្មិន​កិត្តិយស​បាន​អញ្ជើញ ចែករំលែក​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ ជូន​ដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត ដោយ​ផ្តោត​សំខាន់​លើ​តួនាទី​-​ភារកិច្ច​របស់​គណៈកម្មការ​ទី ​១ នៃ​រដ្ឋសភា ដែល​បាន​អនុវត្ត​កន្លង​មក ជា​អាទិ៍ តួនាទី​នីតិកម្ម តួនាទី​តាមដាន​ការ​អនុវត្ត​ច្បាប់ និង​តួនាទី​ភាព​ជា​អ្នកតំណាង ជា​ពិសេស​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ការ​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាជន និង​អធិការកិច្ច​ ។

ឯកឧត្តម​ប្រធាន ក៏​បាន​រម្លឹក​ជូន​អំពី​ប្រវត្តិ​រដ្ឋសភា​តាម​សម័យកាល​នីមួយ​ៗ និង​ព្រឹត្តិការណ៍​សំខាន់​ៗ ជា​ពិសេស​ស្នាដៃ​ជា ប្រវត្តិសាស្ត្រ​ ដែល​ពលរដ្ឋ​ខ្មែរ​បាន​ចង​ចាំ​ និង​ដឹងគុណ​ដល់​វីរៈភាព​ឥស្សរជន​ខ្មែរ​ គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត ដែល​បាន​តស៊ូ​ និង​លះបង់​ខ្ពស់​បំផុត ដើម្បី​រំដោះប្រទេស​ស្វែងរក សុខ​សន្តិភាព ហើយ​បន្ត​ដឹកនាំ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន​ជា​បន្តបន្ទាប់ ​។

ឯកឧត្តម​ប្រធាន ក៏​បាន​លើក​ឡើង​អំពី​គោលនយោបាយ​ក្នុង​ប្រទេស ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​បាន​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន និង​កា​រវិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​ស្មុគស្មាញ​របស់​សកលលោក​នា​ពេល​បច្ចុប្បន្ន​ ៕ អត្ថេបទសហការ