ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ការបោះប្រ៊ីយ៉ុងជួយកូនប្រឡងជាប់គ្មាននិរន្តរ៍ភាពទេផ្ទុយទៅវិញធ្វើឲ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ឪពុក​ម្តាយ​ណា​ក៏​ដោយ​តែ​តែ​ព្រួយបារម្ភ​ចំពោះ​កូន​ការ​ប្រឡង​ចង់​ឲ្យ​កូន​ជាប់ ហើយ​ជួយ​បោះ​ប្រ៊ី​យ៉ុ​ង​ជួយ​កូន​ឲ្យ​ប្រឡង​ជាប់​នោះ​គ្មាន​និរន្ត​រ៍ភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​កូន​គ្មាន​ទំនុកចិត្ត​លើក​ខ្លួនឯង​ទៅ​វិញ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​«A»…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ឪពុក​ម្តាយ​ណា​ក៏​ដោយ​តែ​តែ​ព្រួយបារម្ភ​ចំពោះ​កូន​ការ​ប្រឡង​ចង់​ឲ្យ​កូន​ជាប់ ហើយ​ជួយ​បោះ​ប្រ៊ី​យ៉ុ​ង​ជួយ​កូន​ឲ្យ​ប្រឡង​ជាប់​នោះ​គ្មាន​និរន្ត​រ៍ភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​កូន​គ្មាន​ទំនុកចិត្ត​លើក​ខ្លួនឯង​ទៅ​វិញ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​«A» សម្រាប់​ការ​ប្រឡង សញ្ញា​ប ត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​ថា ៖«​កាលសម័យ​ខ្ញុំ​ប្រឡង​ប៊ិះ​ចំ​មួយ​ដំ​ថ្ម ដែល​គប់​ចង់​ជាប់​ជាមួយ​ប្រ៊ី​យ៉ុ​ង​ចូល​តាម​ប្រឡោះ​បង្អួច​«…» អ្វី​ដែល​ខ្ញុំ​និយាយ​បែប​នេះ គឺថា​ការ​ចង់​ជួយ​កូនចៅ​របស់​ខ្លួន​ឲ្យ​ជាប់ គឺជា​ឧបសគ្គ​មួយ​ពិតមែន​គាត់​រួច​មួយ​តង់​តែ​គាត់​ត្រូវ​ប្រឡូក​ការងារ​បន្ត​ទៀត ។ អី​ញ្ចឹ​ង​ការ​ជួយ​បែប​នេះ គ្មាន​និរន្ត​ភាព​ហើយ​មិន​បាន​ត្រៀមលក្ខណៈ​ឲ្យ​កូនចៅ​ត្រៀម​ខ្លួនឯង​ដែរ​» ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​បន្ត​ថា ឪពុក​ម្តាយ​មិន​អាច​ទៅ​ដឹក​ដៃ​កូន​រហូត​នោះ​ទេ ។ នៅ​ពេល​យើង​មានចំណេះ​ហើយ ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ជឿរ​ជាក់​លើ​ខ្លួនឯង ។ ការ​ប្រឡង​បាក់​ឌុ​ប គឺជា​ការ​វាស់​ស្ទង់​សមត្ថភាព​មួយ និង​ជា​ការ​បង្កើត​សមត្ថភាព និង​ការ​ទុកចិត្ត​លើ​ខ្លួន ។

សម្តេច​គូសបញ្ជាក់​ថា​៖« ឪពុក​មិន​អាច​ពឹង​ឲ្យ​កូន​ប្រឡង​ជាប់ ឬ​ធ្លាក់​នោះ​ទេ តែ​ឪពុក​ម្តាយ​អាច​ជំរុញ​ឲ្យ​កូន​ខំរៀន ដើម្បី​ទទួល​បាន​និ​ន្ទេ​ស​ល្អ ផ្អែក​លើ​សមត្ថភាព​ខ្លួន​» ។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​៨ តុលា ២០២៤ ក្នុង​ការ​ប្រឡង​នេះ​ដែរ​មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សរុប​១៣៧.០៤០​នាក់ ស្រី ៧៤.៨៨២​នាក់ ត្រូវជា ៥៤,៦៤​ភាគរយ​, បេក្ខជន​បាន​មក​ប្រឡង​ចំនួន ១៣៤.៦២៩​នាក់ ស្រី​៧៣.៩២៩​នាក់ ត្រូវជា ៥៤,៩១​ភាគរយ និង​បេក្ខជន​បាន​ប្រឡង​ជាប់​សរុប ១០៦.៣៥១​នាក់ ស្មើនឹង ៧៩,០០% នៃ​ចំនួន​បេក្ខជន​បាន​មក​ប្រឡង​សរុប ។

ក្នុង​នោះ​បេក្ខជន​ទទួល​បាន​ទ្ទេស​A ចំនួន​២.២១៦​នាក់ ស្រី​១.២៨១​នាក់ ត្រូវជា​៥៧,៨០% ។ ជាមួយ​គ្នា​នេះ ក្រសួង​បាន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ សម័យ​ប្រឡង ១៦ កញ្ញា ២០២៤ សម្រាប់​សិស្ស ផ្នែក​អប់រំ​បច្ចេកទេស មាន​បេក្ខជន​ចុះ​ឈ្មោះ ប្រឡង​សរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់​, បេក្ខជន​មក​ប្រឡង​សរុប ៧៩០​នាក់ ស្រី ៣១៨​នាក់​, និង​បេក្ខជន​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​សរុប ៧៨០​នាក់ (​ស្រី ៣១៦​នាក់​) គិត​ជា​ភាគរយ ស្មើនឹង ៩៨.៧៣% នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​សរុប ។

ក្នុង​នោះ​បេក្ខជន​ទទួល​បាន​និទ្ទេស​A សរុប​ចំនួន​៩​នាក់ ស្រី​៥​នាក់ ។ សូម​បញ្ជាក់​បន្ថែម​ថា សិស្ស​ទទួល​បាន​និទ្ទេស​A សរុប​២.២២៥​នាក់ (​គិត​ទាំង​បេក្ខជន អប់រំ បច្ចេកទេស​៩​នាក់​ផង​ដែរ​) បាន​ទទួល​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ចូលរួម​សម្តែង​ការ​គួរសម ជាមួយ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ។

សាលារៀន​ចំនួន​៤៩៤ មាន​សិស្ស​ទទួល​បាន​និទ្ទេស​A ក្នុង​នោះ​សាលា​រដ្ឋ​ចំនួន ៣៥៣ មាន​សិស្ស​និទ្ទេស​A ចំនួន ១ ៥៤០​នាក់ និង​សាលា​ឯក​ជ ន​ចំនួន ១៤១ មាន​សិស្ស​និទ្ទេស A ចំនួន ៦៧៦​នាក់ ។ ដោយឡែក​នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣​សាលា​រដ្ឋ​ចំនួន​៥ មាន​សិស្ស​និទ្ទេស​A ចំនួន ៧​នាក់ ស្រី ៤​នាក់ និង​សាលា​ឯកជន​ចំនួន​២ មាន​សិស្ស​និទ្ទេស​A ចំនួន​២​នាក់ ស្រី​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ