ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍គេងមិនលក់មែនទេ? អ្នក​អាចសាក​ល្បង​​វិធីទាំងនេះបាន

18 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងបានឆ្អែតគ្រប់៨ម៉ោង។ តើមានអ្វីខ្លះទៅ? អ្នកគួរតែជ្រើសរើសពូក ភួយ​ និងខ្នើយទន់ ទើបធ្វើឲ្យអ្នកងាយគេងលក់ស្រួល។ ជាពិសេស ក្នុងពេលដែលអ្នកគេង ពន្លឺក្នុងបន្ទប់មិនគួរឲ្យភ្លឺពេកទេ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងបានឆ្អែតគ្រប់៨ម៉ោង។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែជ្រើសរើសពូក ភួយ​ និងខ្នើយទន់ ទើបធ្វើឲ្យអ្នកងាយគេងលក់ស្រួល។ ជាពិសេស ក្នុងពេលដែលអ្នកគេង ពន្លឺក្នុងបន្ទប់មិនគួរឲ្យភ្លឺពេកទេ ដោយតម្រូវឲ្យមកជាស្រទន់វិញ ទើបអ្នកអាចគេងលក់បានលឿន។

ពេលដែលអ្នកចូលគេង និងពេលដែលអ្នកក្រោកពីគេងគួរតែទៀងជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យអ្នកមិនពិបាកគេងលក់។ ជាពិសេស បើអ្នកមានទម្លាប់គេងថ្ងៃមិនគួរឲ្យលើសពីមួយម៉ោងឡើយ ទើបយប់ឡើងមិនប្រឈរភ្នែកដល់ភ្លឺ។

មុនពេលចូលគេងមិនគួរញ៉ាំកាហ្វេ តែ ស្រា ជក់បារី ឬញ៉ាំអាហារច្រើនឡើយ។ ជាពិសេស ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចត្រូវទុកឲ្យឆ្ងាយពីអ្នកឲ្យអស់ ទើបអាចជួយអ្នកឲ្យឆាប់គេងលក់បានលឿន។

អ្នកគួរតែមានទម្លាប់ហាត់ប្រាណ ដោយអាចហែលទឹក រត់យឺត ជិះកង់ ឬដើរជាដើម ព្រោះវាសុទ្ធតែជាចលនាដែលអាចជួយអ្នកឲ្យគេងលក់បានលឿនក្នុងពេលយប់។ ដូចនេះ មួយអាទិត្យអ្នកគួរតែហាត់ប្រាណឲ្យបាន៥ដង ដោយម្តងចន្លោះពី៣០នាទីដល់៦០នាទី។ ប៉ុន្តែមុនចូលគេង អ្នកមិនគួរហាត់ប្រាណនោះទេ។

មុនចូលគេងចំនួនមួយម៉ោង អ្នកអាចផឹកទឹកដោះគោបាន ហើយក៏អាចស្តាប់តន្ត្រីដើម្បីបន្ធូរអារម្មណ៍ផងដែរ។ នៅពេលដែលរាងកាយ និងខួរក្បាលអ្នកធូលស្រាល នោះអ្នកនឹងមិនពិបាកក្នុងការគេងលក់នោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ