ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់អែបរថយន្តប្រុងចូលទិញថ្នាំជាន់ហ្វ្រាំង ច្រឡំជាន់ហ្គែរ បោះពួយចូលឱសថស្ថានមួយកន្លែងរងការខូចខាតធ្ងន់ធ្ងរ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក BMW មួយ​គ្រឿង អ្នកបើកបរ​អះអាង​ថា ច្រឡំ​ជាន់​ហ្គែ​របា​ន​បើក​បោះពួយ ចូល​ឱសថស្ថាន​សួគ៌ា ទ​ម្លោះ​ទ្វារ​កញ្ចក់​ចូល​ទៅ​ក្នុង​បុក​ទូរ​តាំង​ថ្នាំ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក BMW មួយ​គ្រឿង អ្នកបើកបរ​អះអាង​ថា ច្រឡំ​ជាន់​ហ្គែ​របា​ន​បើក​បោះពួយ ចូល​ឱសថស្ថាន​សួគ៌ា ទ​ម្លោះ​ទ្វារ​កញ្ចក់​ចូល​ទៅ​ក្នុង​បុក​ទូរ​តាំង​ថ្នាំ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ទោះបីជា​យ៉ាងណា​ពុំ​បណ្ដា​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៦A កែង​ស្តុ​ប​នាង​មច្ឆា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក BMW ពណ៌​ក្រហមលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CD-6882 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ម្ចាស់​បង្អង់​ល្បឿន​ប្រុង​ឈប់ ក្នុង​គោលបំណង​ចូល​ទិញ​ថ្នាំ ហើយ​មិនដឹង​ជា មូលហេតុ​អ្វី​ស្រាប់តែ​រថយន្ត​បោះពួយ​បុក​ចូល​ឱសថស្ថាន​ទៅ​ទ​ម្លោះ​ទ្វារ​កញ្ចក់ និង​បុក​ទូ​តាំង​ថ្នាំ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ។

តាម​បុរស​វ័យ​ចំណាស់​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បង្អង់​ល្បឿន​អែប​ស្ដាំ​ឈប់​ប្រុង​ចត​រថយន្ត​ចូល​ទិញ​ថ្នាំ ហើយ​ជាន់​ហ្វ្រាំង​ច្រឡំ​ហ្គែ​រ​ក៏​បុក​ចូល​ឱសថស្ថាន​តែ​ម្ដង ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ ភាគី​ខាង​រថយន្ត​ក៏​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​ឱសថស្ថាន ដើម្បី​សងការ​ខូចខាត​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា អស់​ប៉ុន្មាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ