ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ២សប្តាហ៍ក្រសួងមហាផ្ទៃផ្តល់អត្តសញ្ញាណប័ណ្ណជិត១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្មជាង២ម៉ឺនសេវាទៀតជូនពលរដ្ឋ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​ទទួល​បន្ទុក​ការងារ​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​បាន​បន្ត​ផ្តល់​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សរុប​ចំនួន​៩.៩១៤​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ ឥត​គិតថ្លៃ​នៅ​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​ទទួល​បន្ទុក​ការងារ​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​បាន​បន្ត​ផ្តល់​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សរុប​ចំនួន​៩.៩១៤​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ ឥត​គិតថ្លៃ​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃខែ​ធ្នូ ឆ្នាំ​២០ ២៤ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ដូច​គ្នា​នេះ​មន្ត្រី​ក៏​បាន​បន្ត​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ផ្សេង​ទៀត សរុប​ជាង​២​ម៉ឺន​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ដែរ​ក្នុង​នោះ​រួម​មាន សេវា​លិខិតឆ្លងដែន​មាន​ចំនួន​១១.៧១៨​ក្បាល លិខិត​ធ្វើ​ដំណើរ​មាន​ចំនួន​២.៨២៧​ក្បាល សៀវភៅ​ស្នាក់​នៅ​មាន​ចំនួន​៤.២១៣​ក្បាល និង​សៀវភៅ​គ្រួសារ​មាន​ចំនួន​៣.៦៧៣​ក្បាល ។

បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ អគ្គ​នាយ​ដ្ឋា​ន​អត្ត សញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ​បាន​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​ជំរុញ​ឱ្យ​ក្រសួងមហាផ្ទៃ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើ​យ៉ាងណា​ឱ្យ​សេវា​សាធារណៈ​មាន​ភាព​ងាយស្រួល​ជូន​ពលរដ្ឋ​។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា ជាក់ស្ដែង​អគ្គ​នាយ​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​បាន​ដាក់​ចេញ​នូវ​សេវា​ជា​ច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ (online) ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បន្ត​ផ្ដល់​សេវា​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅ​តាម​មូលដ្ឋាន និង​នៅ​តាម​ផ្សារ​ទំនើប ខណៈ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​គោលការណ៍​ឱ្យ​បន្ត​សិក្សា​តាម​បណ្តា​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ស្រប​តាម​ទស្សនៈ​អ្វី​ៗ​ធ្វើ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា ដើម្បី​ជំរុញ​ការងារ​ផ្ដល់​សេវា​អត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋាន​អត្ត សញ្ញាណ​កម្ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​របក​ខូច សូម​មេត្តា​យក​មក​ប្តូរ​នៅ​តាម ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខ័​ណ្ឌ ឬ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​នៃ​ទីកន្លែង​ដែល​បងប្អូន​រស់នៅ ឬ​នៅ​នាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។

ដោយឡែក​អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ជិត​ផុត​សុពលភាព​ក៏​អាច​ស្នើ​សុំ​ធ្វើ​ឡើង​វិញ​ដោយ​ឥត​គិតថ្លៃ​នៅ​ទីតាំង​ទាំងនោះ​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ