ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! ដើមឈើ​អាយុកាល​ជិត​២០០០​ឆ្នាំ​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្ត​ព្រះ​សីហ​នុ

10 ម៉ោង មុន
  • ព្រះសីហនុ

មហាជន​ពិតជា​កម្រ​បានឃើញ​ណាស់​នូវ​ដើមឈើ​មួយ​ដើម​លាក់ខ្លួន​កណ្តាល​ព្រៃ​ដែល​មាន​ទំហំ​ធំ​រហូត​ដល់​១៧​អោប​មនុស្ស​ធំ ។ ជា​ការ​ពិត ក្រោយ​ពេល​ប្រទះ​ឃើញ​ដើមឈើ​មួយ​ដើម​នេះ ប្រជាជន​នៅ​ក្បែរ​នេះ​តែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ ព្រោះ​គេ​មាន​ជំនឿ​ថា ដើមឈើ​ធំ​ៗ​បែប​នេះ តែង​មាន​អា​រុក​អារក្ស ទេវតា​ថែរក្សា ដូច​ទៅ​នឹង​រូបភាព​បាន​បង្ហាញ​ឡើង​។…

មហាជន​ពិតជា​កម្រ​បានឃើញ​ណាស់​នូវ​ដើមឈើ​មួយ​ដើម​លាក់ខ្លួន​កណ្តាល​ព្រៃ​ដែល​មាន​ទំហំ​ធំ​រហូត​ដល់​១៧​អោប​មនុស្ស​ធំ ។

ជា​ការ​ពិត ក្រោយ​ពេល​ប្រទះ​ឃើញ​ដើមឈើ​មួយ​ដើម​នេះ ប្រជាជន​នៅ​ក្បែរ​នេះ​តែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ ព្រោះ​គេ​មាន​ជំនឿ​ថា ដើមឈើ​ធំ​ៗ​បែប​នេះ តែង​មាន​អា​រុក​អារក្ស ទេវតា​ថែរក្សា ដូច​ទៅ​នឹង​រូបភាព​បាន​បង្ហាញ​ឡើង​។

មក​ដឹង​ពី​ដើម​ចំបក់​យក្ស​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក្បែរ​តំបន់​ទេសចរណ៍ ទើបនឹង​កំពុង​អភិវឌ្ឍ​ពោរពេញ​ដោយ​សក្តានុពល បច្ចុប្បន្ន​បាន​ចំណាយ​ទុន​ដ៏​ច្រើន​លើសលប់​នោះ ។ ជា​ការ​ពិត ដើម​ចំបក់​យក្ស​មួយ​ដើម​ដែល​ផ្តល់​ម្លប់​ដ៏​ត្រ​ជឹ​ង​ត្រឈៃ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ការ​សាងសង់​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​បាន​រក​ឃើញ​ដើមឈើ​ចំណាស់​មួយ​ដែល​មាន​អាយុកាល​រាប់​សតវត្ស ដើម​ចំបក់​នេះ ត្រូវការ​មនុស្ស​១៧​នាក់​កាន់​ដៃ​គ្នា​ទើប​ហ៊ុន​ព័ទ្ធ​ជុំវិញ​បាន ដោយ​មាន​កម្ពស់​ប្រហែល​៥០​ម៉ែត្រ និង​មាន​ប្រហែល ២០០០​កង​រង្វង់​នៃ​ប្រព័ន្ធ​ស្នូល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា «​ព្រះ​មាតា​ធរណី​»​។

វ​ល្លិ៍​រុំ​ព័ទ្ធ​ជុំវិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​កោតសរសើរ​ដែល​ដើមឈើ​នេះ​មាន​ឫស​ជ្រៅ និង​ស្លឹកឈើ​ជា​ច្រើន ហាក់ដូចជា​ម្ចាស់​ពិតប្រាកដ​នៃ​តំបន់ឆ្នេរ​មាស ឆ្នេរ​ប្រាក់ សត្វ​និង​រុក្ខជាតិ​ទាំងអស់​ក្នុង​បរិវេណ​៣៣ គីឡូ​ម៉ែត្រការ៉េ​សុទ្ធតែ​គោរព​ដើមឈើ​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ជំនឿ ដែល​ជនជាតិ​ចិន និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទី​នេះ គេ​មាន​ជំនឿ​ថា មនុស្ស​សត្វ ដែល​នៅ​រស់​ក្បែរ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ គឺ​តែង​មក​គោរព សុំ​សេចក្តីសុខ លើស​ពី​នេះ នៅ​ក្រោយ​ភាព​ស្រស់​ស្អាត​នៃ​ដើមឈើ​យក្ស ឬ​ដើម​ចំបក់​នេះ គឺ​នៅ​មាន​ភ្នំ​ព្រៃ​ត្របែក មើល​ពីលើ​ជ្រុង​ម្ខាង​ទៅ​ឃើញ​កោះត្រល់ និង​កោះសេះ និង​ភ្នំ​តូច​ធំ​ជា​ច្រើន​ទៀត ។

គួរ​ជម្រាប​ដែរ​ថា អាយុកាល​នៃ​ដើម​ចំបក់​ដែល​ធំ​សែន​ធំ​នេះ បើ​តាម​ការ​រៀបរាប់​របស់​ជនជាតិ​ចិន ពិសោធន៍​កាលពី​កន្លង​ទៅ ពិតជា​ដើមឈើ​មួយ​ដែល​ចំណាស់​ជាងគេ ក្នុង​ចំណោម​ដើមឈើ​ទាំងអស់​នៃ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ៕

ចុះ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​ដើមឈើ​ដ៏​ធំ​មួយ​នេះ? ឬ​មាន​គម្រោង​ទៅ​ទស្សនា​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ និង​ដើមឈើ​ខាងលើ​ដែរ ឬទេ?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ