ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA បរិច្ចាគ​ថវិកា​ជូន​ មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន សម្រាប់​គម្រោង​សាងសង់​អគារ​ទី​២

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ធនាគារ ABA មា​នក​ត្តិ​យស​ប្រកាស​ការ​បរិច្ចាគ​ជាមួយ​ថវិកា​សរុប​ចំនួន 10,000 ដុល្លា​អា​មេ​រិ​ក ជូន​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ដែល​ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​កម្រៃ ដែល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ…

រាជធានីភ្នំពេញ៖ ធនាគារ ABA មា​នក​ត្តិ​យស​ប្រកាស​ការ​បរិច្ចាគ​ជាមួយ​ថវិកា​សរុប​ចំនួន 10,000 ដុល្លា​អា​មេ​រិ​ក ជូន​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ដែល​ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​កម្រៃ ដែល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ ឥត​គិតថ្លៃ​ជូន​កុមារ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ការ​រួមចំណែក​ដ៏​ធំធេង​នេះ នឹង​ជួយ​ដល់​បេស​កម្ម​របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ក្នុង​ការ​ពង្រីក​សេវាកម្ម​ថែទាំ​សុខភាព ជាមួយ​ការ​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ទី​2​របស់​ពួក​គេ ។

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​អាស៊ី បេះដូង​ជប៉ុន ដែល​នឹង​គ្រោង​បើក​ដំណើរការ​នៅ​ក្រុង​តា​ខ្មៅ ក្នុង​ខែតុលា ឆ្នាំ 2025 មាន​សេវា​ឯកទេស​ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ស​ល្យ​សាស្ត្រ និង​ជំងឺមហារីក​កុមារ​។ គម្រោង​ពង្រីក​មណ្ឌល​ព្យាបាល​នេះ ជា​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​តម្រូវការ​ការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព និង​ធានា​ថា​កុមារ​ជា​ច្រើន​រូប​នឹង​ទទួល​បានការ​សង្គ្រោះ​ជីវិត​តាម​រយៈ​ការ​ព្យាបាល ​។

ពិធី​ប្រគល់​ថវិកា​ឧបត្ថម្ភ​នេះ បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងែ​ទី​11 ខែធ្នូ ឆ្នាំ​2024 ក្រោម​វត្តមាន​របស់​លោក Zhiger Atchabarov ប្រធាន​ប្រតិបត្តិការ​នៃ​ធនាគារ ABA និង លោកស្រី​វេជ្ជបណ្ឌិត Maiko Kojiro នាយិកា​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ព្រមទាំង​ក្រុមការងារ​នៃ​ភាគី​ទាំង​ពីរ នៅ​មជ្ឈមណ្ឌល​ផ្ទាល់ ក្នុងស្រុក​ឧដុង្គ ខេត្តកណ្តាល ​។

លោក Zhiger Atchabarov មាន​ប្រសាសន៍​ថា៖ «​ថ្ងៃនេះ ធនាគារ ABA មា​នក​ត្តិ​យស​ក្រៃ​លែង ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រីក​សាខា​ទី​២ របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ក្នុង​ក្រុង​តា​ខ្មៅ ​។ យើងខ្ញុំ យល់​ច្បាស់​ថា​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សុខុមាលភាព​របស់​បុគ្គល​ម្នាក់​ៗ និង​សហ​គម​ទាំងមូល» ​។​

លោក​ក៏​បាន​បន្ត​ថា៖ «​ពេលវេលា​នេះ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ចក្ខុវិស័យ​រួម​គ្នា ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដែល​ល្អ​ប្រសើរ និង​អនាគត​ភ្លឺស្វាង​សម្រាប់​ប្រជាជន​កម្ពុជា​។ យើងខ្ញុំ​សង្ឃឹមថា តាម​រយៈ​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​នេះ នឹង​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន​បន្ត​ទៀត» ​។​

លោកស្រី​វេជ្ជបណ្ឌិត Maiko Kojiro នាយិកា​មជ្ឈមណ្ឌល​ព្យាបាល​កុមារ ក៏​មាន​ប្រសាសន៍​ថា “​នៅ​មជ្ឈមណ្ឌល​ព្យាបាល យើងខ្ញុំ​ជឿជាក់​ថា​កុមារ​គ្រប់​រូប​សម​នឹង​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ជា​ពិសេស​ក្មេង​ៗ​ដែល​កើត​ជំងឺមហារីក ដោយ​មិន​គិត​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ឡើយ​។ ប៉ុន្តែ​គ្រួសារ​ជា​ច្រើន ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ព្យាយាម​គាំទ្រ​ការ​ព្យាបាល​កូន​របស់​ពួក​គាត់ ​។

លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ថា៖ «​ដូច្នេះ​ហើយ ការ​បរិច្ចាគ​នេះ​នឹង​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​កាន់តែ​ប្រសើរ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគារ ABA សម្រាប់​ការ​បរិច្ចាគ​ដ៏​សប្បុរស​នេះ​។ យើងខ្ញុំ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា​ក្នុង​ថ្ងៃ​អនាគត និង​បន្ត​បេស​កម្ម​រួម​គ្នា​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​ដល់​អ្នក​ដែល​ត្រូវការ​បំផុត​។ ជា​ចុង​ក្រោយ យើងខ្ញុំ​សូម​សំណូមពរ អាណាព្យាបាល​គ្រប់​រូប​ដែល​ដឹង​ថា​កូន​ៗ​មាន​អាកា​រៈ​ដូចនឹង​កើត​ជំងឺមហារីក​ណាមួយ មក​ពិគ្រោះ និង​ទទួល​ព្យាបាល​ពី​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​ដោយ​ឥត​គិតថ្លៃ» ​។​

ចាប់តាំងពី​ការ​ពង្រីក​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2009 និង​ចាប់ផ្តើម​ផ្តល់​សេវា​ព្យាបាល​ជំងឺមហារីក​នៅ​ឆ្នាំ 2018 មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ក្នុង​ខេត្តកណ្តាល បាន​ធ្វើការ​ដោយ​ឥត​ហត់នឿយ​។ មក​ដល់​ខែធ្នូ ឆ្នាំ 2023 មជ្ឈមណ្ឌល​បាន​ផ្តល់​ការ​ថែទាំ​សុខភាព និង​ពិនិត្យ​ជំងឺ​ចំនួន 98,363 និង​ការ​វះកាត់​ចំនួន 8,680​។ ជា​រៀង​រាល់​ឆ្នាំ មជ្ឈមណ្ឌល​បាន​ផ្តល់​ការ​ព្យាបាល​ដល់​អ្នកជំងឺ​ក្រៅ​ចំនួន 20,000 នាក់ និង​អ្នកជំងឺ​វះកាត់​ចំនួន 3000 ករណី ​។

ធនាគារ ABA នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ដែល​ជា​សមិទ្ធផល​យូរអង្វែង​មួយ​ដែល​គិត​លើ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ នា​ពេល​អនាគត ​។

អតិថិជន​របស់ ABA ក៏​អាច​រួមចំណែក​ក្នុង​ការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ដោយ​ផ្ទាល់​ក្នុង​កម្មវិធី ABA Mobile បាន ​។ លោក​អ្នក​អាច​បរិច្ចាគ​ដោយ​គ្រាន់តែ​ធ្វើ​តាម​ជំហាន​ទាំងនេះ​៖
•​ ​បើក​កម្មវិធី ABA Mobile រួច​ចុច​ប៊ូ​តុង ទូទាត់​ប្រាក់
•​ ​ចូល​ទៅ​ផ្នែក សប្បុរសធម៌ និង​ការ​បរិច្ចាគ និង​ជ្រើសរើស មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន
•​ ​ជ្រើសរើស​គណនី​ធនាគារ​ដែល​អ្នក​ចង់​ធ្វើការ​បរិច្ចាគ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក និង​ចំនួន​ទឹកប្រាក់ រួច​ចុច​ប៊ូ​តុង បង់​ឥឡូវ​ ៕ អត្ថបទសហការ