ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ Shrewsbury រៀបចំ​កម្មវិធី​បុណ្យ​ណូអែល​ ដើម្បី​បង្កើន​ទំនាក់ទំនង ​និង​ស្និទ្ធស្នាល​រវាង​សិស្ស​ និង​អាណាព្យាបាល

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ Shrewsbury សាខា​ជ្រោយចង្វា បាន​រៀបចំ​នូវ​កម្ម​ធី​បុណ្យ​ណូអែល ដើម្បី​ឱ្យ​អាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​បាន​មក​ជួបជុំ​គ្នា បង្កើន​ភាព​ស្និទ្ធស្នាល​និង​ទំនាក់ទំនង​កាន់ តែ​ជិត​ស្និទ្ធ​រវាង​សិស្ស​និង​សិស្ស…

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ Shrewsbury សាខា​ជ្រោយចង្វា បាន​រៀបចំ​នូវ​កម្ម​ធី​បុណ្យ​ណូអែល ដើម្បី​ឱ្យ​អាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​បាន​មក​ជួបជុំ​គ្នា បង្កើន​ភាព​ស្និទ្ធស្នាល​និង​ទំនាក់ទំនង​កាន់ តែ​ជិត​ស្និទ្ធ​រវាង​សិស្ស​និង​សិស្ស និង​រវាង​អាណា​ព្យ​បាល​សិស្ស និង​អាណាព្យាបាល​សិស្ស ។​កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ ២០២៤ ដោយ​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​សាលា​បុគ្គលិក​សិស្សានុសិស្ស​និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន​ផង​ដែរ ។

លោក Toby Waterson នាយក​សាលា​អន្តរជាតិ Shrewsbury ​មាន​ប្រសាសន៍​​ថា នេះ​គឺជា​លើក​ទី​១​ ដែល​សាលា​អន្តរជាតិ Shrewsbury បាន​រៀបចំ​នូវ​កម្មវិធី​បុណ្យ​ណូអែល​ឬ Christmas ដើម្បី​អបអរសាទរ​ក្នុង​រដូវ​កាល​នៃ​ពិធីបុណ្យ​នេះ ក៏​ដូច​ជា​ដើម្បី​រៀបចំ​ឱ្យ​អាណាព្យាបាល​សិស្ស​ បាន​ចូលរួម​និង​ជួបជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​នេះ ។ កម្មវិធី​នេះ​ដែរ នឹង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​មក​ ដល់​អាណាព្យាបាល ឪពុក​ម្ដាយ​របស់​សិស្ស​ និង​សហគមន៍​សាលា​ទាំងមូល​ផ្ទាល់​ផង​ដែរ ។

លោក​​បន្ត​ថា សាលា​អន្តរជាតិ Shrewsbury បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ ២០២២​ ដោយ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៣​ឆ្នាំ​ហើយ ។ ក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង សាលា​បាន​ដំណើរការ​នៅ​ទីតាំង​ក្នុង​អគារ Flatiron ក្នុង​តំបន់​បឹង​កក់ ហើយ​ក្រោយមក​ក៏​បាន​ដំណើរ​នូវ​ទីតាំង​ថ្មី​ ក្នុង​តំបន់​ជ្រោយចង្វារ ជាប់​នឹង​អគារ Morgan ដោយ​ទទួល​សិស្ស​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ ដល់​បឋម​សិក្សា និង​សិស្ស​ដែល​មាន​អាយុ​ចាប់ពី​ ២​ ឆ្នាំ​ដល់​ ៨​ ឆ្នាំ ។

លោកនាយក​សាលា​អន្តរជាតិ​រូប​នេះ​បន្ថែមថា សាលា​អន្តរជាតិ​ Shrewsbury បាន​នាំ​យក​ស្តង់ដារ​អប់រំ​ពី​ចក្រភព​អង់គ្លេស​ មក​កាន់​កម្ពុជា ហើយ​ការ​នាំ​យក​ស្ដង់ដារ​អប់រំ​មក​កាន់​សាលា​នេះ ​នឹង​អាច​ចូលរួម​ចំណែក​ជា​ច្រើន ​ដល់​វិស័យ​អប់រំ ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​សាលា​Shrewsbury ជា​សាលា​មួយ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​និង​អាយុកាល​យូរអង្វែង​នៅ​លើ​ពិភពលោក ។ នៅ​ពេល​អនាគត​សាលា​អន្តរជាតិ Shrewsbury នឹង​បើក​សាលា​ជា​បន្តបន្ទាប់​ទៀត និង​បង្កើន​កម្រិត​អប់​រំជា​បន្តបន្ទាប់ ដូច្នេះ​សិស្ស​ដែល​រៀបចំ​ ពីសា​លា​អន្តរជាតិ Shrewsbury នឹង​អាច​បន្ត​ការ​សិក្សា​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​រួម​ទាំង​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា សាលា​អន្តរជាតិ Shrewsbury គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ឪពុក​ម្ដាយ ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស​ ក្នុង​ការ​បញ្ជូន​កូន​ៗ​មក​សិក្សា​ក្នុង​សាលា​នេះ ហើយ​យើង​ក៏​ជឿជាក់​ថា ​តាម​រយៈ​ការ​អប់រំ​ក្នុង​សាលា​នេះ នឹង​នាំ​ឱ្យ​កូន​ៗ​របស់​លោក​អ្នក​ទទួល​បាន​ ជោគជ័យ​នា​ពេល​អនាគត ព្រោះ​ជា​សាលា​ដែល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ប្រកបដោយ​គុណភាព និង​សមត្ថភាព ៕ អត្ថបទសហការ