ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិញ​ទូរស័ព្ទ​ស្របច្បាប់ ​ដែល​បង់ពន្ធ​ត្រឹម​ត្រូវជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​២០២៤៖ យោង​តាម​មាត្រា 13 នៃ​អនុក្រឹត្យ​លេខ 41 អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​15 ខែធ្នូ ឆ្នាំ​២០២៤៖ យោង​តាម​មាត្រា 13 នៃ​អនុក្រឹត្យ​លេខ 41 អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី 3 ខែ កុម្ភៈ ឆ្នាំ 2023 ស្ដី​ពី​ការ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម រួម​ទាំង​ទូរស័ព្ទ​ផង គឺ​មាន​តែ​ផលិតផល​បង់ពន្ធ​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទើប​អាច​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ អ៊ី​.​អាយ​.​អ (EIR) របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន ហើយ​ទូរស័ព្ទ​គេចពន្ធ​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ អាច​ប្រឈម​នឹង​ហានិភ័យ​ប្រើប្រាស់ ឬ បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត នៅ​ពេល​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ដែល​ចូល​ជា​ធរមាន​នេះ ។

ជា​ការ​ពិត​ណាស់ ទូរស័ព្ទ​ស្របច្បាប់​ដែល​មានការ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​តែងតែមាន​តម្លៃ​ខ្ពស់​ជាង​ទូរស័ព្ទ​ដែល​គេចវេស​ការ​បង់ពន្ធ​ចន្លោះ​ពី 15% ទៅ 25% អាស្រ័យ​ទៅ​តាម​ប្រភេទ និង​កត្តា​ផ្សេង​ៗ ។ ការ​បង់ពន្ធ​រាប់​បញ្ចូល​ទាំង​ពន្ធគយ និង​រដ្ឋាករ អាករ​ពិសេស និង​ពន្ធ​តម្លៃបន្ថែម (VAT) ។​ល​។ ក៏​ដូច​ជា​ពន្ធ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​។ ប៉ុន្តែ​ការ​លក់ និង​ទិញ​ទូរស័ព្ទ​គេចពន្ធ​អាច​ប្រឈម​នឹង​ហានិភ័យ​ប្រើប្រាស់ ឬ បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​នៅ​ថ្ងៃ​មុខ ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ការ​រឹបអូស ឬ ផាកពិន័យ​ផ្សេង​ៗ​ផង​ដែរ​ ។

កាលពី​ថ្ងៃ 14 ខែសីហា 2024 ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ធ្វើការ​ប្រជុំ​តាម Zoom ជាមួយ​អាជីវក​រទូ​ទាំង​ប្រទេស​ដើម្បី​ធ្វើការ​ពន្យល់​អំពី​ការ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម និង​ប្រព័ន្ធ អ៊ី​.​អាយ​.​អ (EIR) នេះ​ផង​ដែរ ។ ក្នុង​នោះ​ផង​ដែរ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដែល​ជា​សេនាធិការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក៏​បាន​ធ្វើការ​ប្រជុំ​ជាមួយ​ដៃគូ​អាជីវកម្ម អ្នក​នាំ​ចូល​ចែកចាយ​ផលិតផល​ទូរគមនាគមន៍ អ្នក​ចែកចាយ​បណ្តាញ​ទូរគមនាគមន៍​ជា​ច្រើន​ដង​ផង​ដែរ ។ កិច្ច​ខិតខំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នេះ​ទទួល​បាន​នូវ​ការ​សាទរ​ពី​សំណាក់​តំណាង​ស្ថានទូត​កូរ៉េ និង​តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​សាម​សុង ផង​ដែរ​ក្នុង​ការ​ជួយ​សំណេះសំណាល​នា​ថ្ងៃ 22 តុលា 2024 កន្លង​មកនេះ ។

ដើម្បី​សុវត្ថិភាព ចៀស​ផុត​រឿង​ឈឺក្បាល និង​ខាតបង់​លុយកាក់ ទូរស័ព្ទ​ដៃ Samsung ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អតិថិជន និង​អាជីវករ​ទាំងអស់ ព្រោះ​ទូរស័ព្ទ និង​ឧបករណ៍​ទំនាក់ទំនង​ផ្សេង​ៗ​ទាំងអស់​ដែល​នាំ​ចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​អ្នក​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ផលិតផល​ទូរស័ព្ទ Samsung ត្រូវ​បាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ អនុលោម​តាម​ច្បាប់​ពន្ធដារ​ជា​ធរមាន​របស់​ប្រទេស​កម្ពុជា ហើយ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម​ក្លែងក្លាយ​, ការពារ​សុវត្ថិភាព និង​សិទ្ធិ​អ្នក​ប្រើប្រាស់​, ធ្វើ​ឱ្យ​ប្រសើរ​ឡើង​គុណភាព​សេវា​ទូរគមនាគមន៍​, ជំរុញ និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់ និង​តម្លាភាព ព្រមទាំង​ចូលរួម​កៀរគរ​ចំណូល​ថវិកាជាតិ សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រុងរឿង​ផង​ដែរ ​៕ អត្ថបទសហការ