ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សា​រិ​ន ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក្នុង​ឱកាស​ចម្រើន​ជន្មាយុ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ ក្រោម​ឱវាទ​ទាំងអស់ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៧០​ឈាន​ចូល ៧១​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤​ ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​អនុញ្ញាត​សម្តែង​នូវ​សោម​ន្ស​រីករាយ ដោយ​ស្មោះ​អស់ពីដួងចិត្ត និង​ចូលរួម​ជូន​នូវ​សព្ទសាធុការពរ​ជ័យ បវរ​មហាប្រសើរ​គោរព​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ និង​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ថ្មី​ៗ ​ជា​ច្រើន​ថែម​ទៀត ដែល​ជា​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ប្រជាជន និង​ជាតិ​មាតុភូមិ​កម្ពុជា​ ។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​ការ​គោរព​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ប្រកបដោយ​កតញ្ញូ​កតវេទិតា​ធម៌ ចំពោះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ព្រមទាំង​សកម្មភាព​ប្រកបដោយ​គុណធម៌ មនុស្សធម៌ និង​ព្រហ្ម​វិហារធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាជន​គ្រប់​ទីកន្លែង ឱ្យ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ។

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​គុណព្រះរតនត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​គ្រប់​ទិស​ទី សូម​ជួយ​តាម​ថែរក្សា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ សូម​សមប្រកប​ដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​និច្ច​និរន្តរ៍​តរៀង​ទៅ​ ៕ អត្ថបទសហការ