ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួននោះទេ ! ជិះម៉ូតូឆ.ក់ទូរស័ព្ទពីជនរងគ្រោះព្យាយាមគេចខ្លួន

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម៉ាក​អាយ​ហ្វូ​ន 11Pro max នៅ​លើ​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម៉ាក​អាយ​ហ្វូ​ន 11Pro max នៅ​លើ​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា ចោរឆក់​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

គ​របាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ខាងលើ​នេះ ដោយ​សមត្ថកិច្ច​នគរបាល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ចោរឆក់​ទូរស័ព្ទ​ដៃ​នៅ​លើ​ផ្លូវជាតិ​លេខ​៥១ និង​បាន​រាយការណ៍ និង​ទទួល​បាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បើក​ការ​ស្រាវជ្រាវ​បន្ទាន់​ដឹកនាំ​ដោយ​លោក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​បាន​ដឹកនាំ​ចុះ​ប្រតិបត្ដិការ​ស្រាវជ្រាវ​ផ្ទាល់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​ជា​ជនសង្ស័យ​ប្រព្រឹត្ដ​ក្នុង​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ របស់​ជន​រង​គ្រោះ​ភេទ​ស្រី ទាំង​ពីរ​នាក់ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ទូរស័ព្ទ​ដៃ ម៉ាក IPhone 11 Pro max ពណ៌​ប្រផេះ របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ អ៊ុ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើ​សកម្មភាព​ឆ​.​ក់​នោះ​ត្រូវ​បាន​រក​ឃើញ​ភ្លាម​ៗ​នៅ​ជាមួយ​ជនសង្ស័យ ក្រោយ​ពេល​ឃាត់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​បន្ដ​ការ​សាកសួរ​រហូត​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត ម៉ាក IPhone 11Pro max ពណ៌​ទឹកសមុទ្រ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ចំណុច​ដូច​គ្នា ម្ដុំ​ផ្លូវជាតិ​លេខ​៥១ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បន្ដ​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់​ទៀត​ឈ្មោះ ប៉ូច វិ​ច្ឆ​កា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ក្រោយ​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​រួច​បាន​យក​ទូរស័ព្ទ​ទៅ​លក់​នៅ​ឯ​រាជធានី​ភ្នំពេញ​បាត់​ហើយ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ នគរបាល​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ពណ៌​ទឹកមាស គ្មាន​ផ្លា​ក​លេខ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក IPhone 11Pro max ពណ៌​ប្រផេះ រីឯ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ទៀត ម៉ាក IPhone 11Pro max ពណ៌​ទឹកសមុទ្រ​នោះ​ក្រុម​ជនសង្ស័យ​បាន​យក​ទៅ​លក់​បាត់​ហើយ ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​ពីរ រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ដ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ