ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញជាង២តោន និងម៉ាស៊ីនកែច្នៃគ្រឿង​ញៀ.ន ក្រោយអគ្គិភ័យឆេះផ្ទះវីឡា១កន្លែងនៅក្រុង​តាខ្មៅ

23 ម៉ោង មុន
  • ភ្នំពេញ

ខេត្ត​កណ្តាល ៖ ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្តាល អាជ្ញាធរបានរកឃើញថ្នាំញៀនជាង ២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ហើយជនជាតិឥណ្ឌាម្នាក់ត្រូវចាប់ខ្លួនបញ្ចូនទៅតុលាការ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២…

ខេត្ត​កណ្តាល ៖ ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្តាល អាជ្ញាធរបានរកឃើញថ្នាំញៀនជាង ២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ហើយជនជាតិឥណ្ឌាម្នាក់ត្រូវចាប់ខ្លួនបញ្ចូនទៅតុលាការ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងផ្ទះលេខ៨ ផ្លូវបេតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ករណីនេះកម្លាំងជំនាញកំពុងតាមប្រមាញ់ឧក្រិដ្ឋជន២នាក់បន្ថែមទៀត។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ថា ជនសង្ស័យឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិឥណ្ឌា ពាក់ព័ន្ធនឹងករណីផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងចំណោមបក្ខពួក ៣នាក់។ បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ចូនទៅតុលាការហើយ ខណៈជនសង្ស័យ២នាក់ទៀតជាជនជាតិប៉ាគីស្ថាន និងឥណ្ឌា ហើយកម្លាំងជំនាញកំពុងតាមប្រមាញដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនតែងតែស្វែងរកទីតាំងដែលមានអំណោយផលក្នុងការប្រព្រឹត្តិបទល្មើស មានន័យថា ជុំវិញទីតាំងខាងលើ មានផ្លូវព័ទ្ធជំុវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ។ មិនត្រឹមតែប៉ុណ្ណោះខាងក្នុងកន្លែងផលិតកែច្នៃផ្ទាល់ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ជៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច។ ម្យ៉ាងវិញទៀតសូម្បីកាកសំណល់ចេញពីច្រវាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជនរង់ចាំឱកាសទើបដឹកតាមរថយន្តយកទៅបោះចោល។

មកទល់ពេលនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់អាចសន្មត់ជាផ្លូវការឡើយថា ផ្ទះវីឡានោះជាទីតាំងផលិតគ្រឿងញៀនបានហើយឬនៅនោះទេ ព្រោះករណីនេះ កំពុងក្នុងស្ថិតការស្រាវជ្រាវ។ ឧបករណ៍បម្រើការផលិតក្នុងផ្ទះវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញត្រូវការពេលពិនិត្យដើម្បីឱ្យប្រាកដថា ជាករណីផលិត ឬកែច្នៃផលិត។

សូមបញ្ជាក់ថា ក្រោយករណីនេះកើតឡើង អាជ្ញាធរ នឹងបង្កើនការស្រាវជ្រាវបន្ថែមទៅលើទីតាំងផ្ទះវីឡាធំៗដែលសង្ស័យ ព្រមទាំងជនបរទេសដែលមករស់នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះវាអាស្រ័យទៅលើសមត្ថកិច្ចថា តើមានលទ្ធភាពសិក្សាស្វែងយល់អំពីធាតុផ្សំនៃបទល្មើសកម្រិតណា ។​

គួររំលឹកថា ករណីអគ្គីភ័យឆាបឆេះផ្ទះវីឡា និងទីតាំងកែច្នៃគ្រឿងញៀនខាងលើបានកើតហេតុ​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោ៨និង៥០នាទីយប់ នៅចំណុចផ្ទះលេខ៨ ឬ៥៦៧ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។​

ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ SARAB JIT ភេទប្រុស ​អាយុ៣៦ឆ្នាំ​ ជាជនជាតិឥណ្ឌា មុខរបរចុងភៅ ⁠រស់នៅផ្ទះជួល ក្នុង​ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ(ឃាត់ខ្លួនធ្វើតេស្តទឹកមូត្រជាលទ្ឋផលវិជ្ជមាន ។​ ២-ឈ្មោះ MONCHI ភេទប្រុស អាយុប្រហែល២៤ ឆ្នាំ ជនជាតិប៉ាគីស្ថាន(ជាអ្នកបច្ចេកទេស កែឆ្នៃគ្រឿងញៀន) រស់នៅផ្ទះជួល ក្នុង​ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ(រត់គេចខ្លួន) និង៣-ឈ្មោះ SEWAK SINGH ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិឥណ្ឌា(ជាអ្នកបច្ចេកទេស កែឆ្នៃគ្រឿងញៀន) រស់នៅផ្ទះជួលៈភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

សម្ភារៈ និងវត្ថុតាងចាបយករួមមាន ៖
១-សារធាតុញៀន MDMA ទម្ងន់ ១៥៣៩០០៧ក្រាម (១តោន ៥៣៩គីឡូ ៧ក្រាម) ក្នុងនោះ ៖
ក.មាន MDMA បោះជាគ្រាប់ហើយទម្ងន់ ១៤២៤១៥០ក្រាម (១តោន ៤២៤គីឡូ ១៥០ក្រាម គិតជាគ្រាប់ ៣១៩២៧០៦)
ខ.ល្បាយម្ស៉ៅ MDMA ទម្ងន់ ១១៤៨៥៧ក្រាម (១១៤គីឡូ ៨៥៧ក្រាម)

២- សារធាតុគីមី សម្រាប់លាយក្នុងល្បាយដើម្បីបោះពុម្ភជាគ្រាប់ សរុបទម្ងន់ ៥៩៣គីឡូ
៣ម៉ាស៊ីនសម្រាប់វាយពុម្ភចំនួន ៧(ថ្មី ០៥ ឆេះខូចខាតចំនួន ២)
៤-សម្ភារៈសម្រាប់កែច្នៃជាគ្រាប់ថ្នាំ មួយចំនួន
៥-ទូរស័ព្ទៃម៉ាក់ IPHONE ពណ៌ផ្កាឈូក

៦-ទូរស័ព្ទៃម៉ាក់ OPPO ពណ៍ខ្មៅ
៧-លិខិតឆ្លងដែន ១ក្បាល
៨-ក្រវិល លោហៈធាតុទឹកប្រាក់ ចំនួន២
៩- ចិញ្ចៀនលោហៈធាតុពណ៌លឿង១

នៅថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០២៤ ថ្ងៃកើតហេតុខាងលើ ដោយមានករណីឆេះផ្ទះនៅចំណុចផ្ទះលេខ 0៨ ឫ៥៦៧តាម(វិក័យប័ត្រភ្លើង)ផ្លូវបេតុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលអោយឆេះខូចខាតបន្ទប់មួយធ្វើអំពីថ្មទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ​ មានដំបូងប្រក់ក្បឿង ពិដានម្នាងសិលាកម្លាំងស្នងការដ្ធាននគរបាលខេត្តកណ្តាលបានចេញធ្វើអន្តារាគមន៍ជួយ​សង្គ្រោះ​ពន្លត់អគ្គីភ័យអស់៣បំពង់ទើបអាចគ្រប់គ្រង់បានទាំងស្រុងនៅវេលាម៉ោង ២១:៥០នាទីនៅថ្ងៃឆ្នាំដដែលបន្ទប់ឆេះខូចខាតប្រមាណ៨០%។

ក្រោយពីបានពន្លត់អណ្តាតភ្លើងនិងផ្សែងរួចមក កម្លាំងសម្ថតិកិច្ចបានប្រទះឃើញម៉ាស៊ីននិងឧបករណ៍សម្រាប់កែច្នៃគ្រឿងញៀន និង គ្រឿងញៀនជាគ្រាប់ និងសារធាតុផ្សំមួយចំនួនដែលសង្ស័យជាកន្លែងកែច្នៃសារធាតុញៀនដោយខុសច្បាប់នៅទីតាំងខាងលើភា្លមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋាននុក្រមនិងចុះមកកន្លែងកើតហេតុធ្វើការដឹកនាំបញ្ជាដោយផ្ទាល់និងចាត់កម្លាំងជំនាញពាក់ព័ន្ធដើម្បីអនុវត្តន៍តាមជំនាញរៀងៗខ្លួន។

បន្ទាប់មកក៏មានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនប៉ាមារីលុចអគ្គស្នងការរង ឯកឧត្តមឧត្តមសេនីយ៍ឯកព្រុំ សន្ធរ អគ្គស្នងការរង លោកជំទាវឧត្តមសេនីយ៍ឯកឈឹម សិទ្ឋបុណ្យរិទ្ឋ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿង​ញៀន ឯកឧត្តម ហាក់សុខមករា អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការសម្របសម្រួលពីរលោកលាវ ស្រេង ព្រះរាជអាជ្ញាអមដំបូងខេត្តកណ្ដាល លោក ខា ដែនណា ព្រះរាជអាជ្ញារងដឹកនាំនីតិវិធី និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍​ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលជួយសង្គ្រោះពន្លត់អគ្គីភ័យ និងបង្ក្រាបទីតាំងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ដោយសារយើងប្រទះឃើញម៉ាស៊ីនផលិត និងគ្រឿងញៀនសម្រេចជាគ្រាប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបញ្ចូលមកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ