ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងកម្រនិងចម្លែក! ​​ឈប់​ធ្វើ​ការ លក់​ទ្រព្យ​ និង​ផ្ទះ​ចោល​អស់ រួច​ដើរ​​សុំ​​ផ្ទះ​គេ​ជ្រក​

23 ម៉ោង មុន

អាច​និយាយ​បាន​ថា​ លើក​ទី​មួយ​ដែល​ឃើញ​មនុស្ស​មានការ​ងារ​ធ្វើ មានទ្រព្យ​សម្បត្តិ មានផ្ទះ​សម្បែង​រស់នៅ ប៉ុន្តែ​បែ​ទៅ​ជា​បោះបង់​ការងារ​ចោល លក់​ផ្ទះ និង​ទ្រព្យសម្បត្តិ​ចោល​អស់ រួច​ដើរ​តែលតោល សុំ​តែ​ផ្ទះ​គេ​ជ្រកកោន ដើម្បី​បន្តជីវិត​រស់…

អាច​និយាយ​បាន​ថា​ លើក​ទី​មួយ​ដែល​ឃើញ​មនុស្ស​មានការ​ងារ​ធ្វើ មានទ្រព្យ​សម្បត្តិ មានផ្ទះ​សម្បែង​រស់នៅ ប៉ុន្តែ​បែ​ទៅ​ជា​បោះបង់​ការងារ​ចោល លក់​ផ្ទះ និង​ទ្រព្យសម្បត្តិ​ចោល​អស់ រួច​ដើរ​តែលតោល សុំ​តែ​ផ្ទះ​គេ​ជ្រកកោន ដើម្បី​បន្តជីវិត​រស់ អស់​រយៈពេល​រាប់​ឆ្នាំ ។ នេះ​គឺជា​រឿងរ៉ាវ របស់​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​មាន​វ័យ ៣៣ ឆ្នាំ កំពុង​ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ និង​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

ជា​ការ​ពិត​ណាស់ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ ម្សិលមិញ​នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ឈ្មោះ Khaosod online បាន​និយាយ​រៀបរាប់​ពី​ដំណើររឿង​សែន​ហួសចិត្ត​របស់​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​កំពុង​សាង​ការ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​អ៊ី​ម​ធឺ​ណិ​ត បាន​និង​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Khaosod online បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​វ័យ​៣៣​ឆ្នាំ​ម្នាក់ បាន​ប្រើ​ជីវិត​ដ៏​ចម្លែក និង​ខុស​ប្លែក​ពី​អ្នក​ដ៏​ទៃ​៣៦០​ដឺ​ក្រេ​តែ​ម្ដង ពោល គឺ​បុរស​រូប​នេះ សុខចិត្ត​លាឈប់​ពី​ការងារ​ដែល​មាន​ប្រាក់ខែ និង​បាន​លក​ទ្រព្យសម្បត្តិ រួម​ទាំង​ផ្ទះសម្បែង រួច​មក​ធ្វើ​ជា​មនុស្ស​តែលតោល​គ្មាន​គោលដៅ​នៅ​តាម​ផ្លូវ ហើយ​ដើរ​សុំ​តែ​ផ្ទះ​គេ​ស្នាក់​នៅ​អស់​រយៈពេល​រាប់​ឆ្នាំ​។

តាម​ព័ត៌មាន​ដែល Khaosod online ទទួល​បាន​នោះ  បុរស​រូប​នេះ​មានឈ្មោះ​ថា Shurav Ishida ។ លោក​បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ ហើយ​លក់​ទ្រព្យសម្បត្តិ ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ចោល​ទាំងអស់ រួម​ទាំង​ផ្ទះ​ផង​ដែរ ដោយ​ទុក​តែ​របស់​សំខាន់​មួយ​ចំនួន​នៅ​ជាប់​ខ្លួន រួច​បាន​មក​ចាប់ផ្តើម​ប្រើប្រាស់​ជីវិត​តែលតោល ដោយ​ការ​ដើរ​លើក​ផ្លា​ក​សុំ​ផ្ទះ​គេ​ស្នាក់​អាស្រ័យ​។  

លោក Ishida បាន​ប្រើ​ជីវិត ដើ​សុំ​ផ្ទះ​អ្នក​ដ៏​ទៃ​ជ្រកកោន​ដើម្បី​បន្តជីវិត មក​ជាង ៥ ឆ្នាំទៅ​ហើយ ហើយ​អ្វី​ដែល​កាន់​ចម្លែក និង​មិន​គួរ​ឲ្យ​ជឿរ​នោះ គឺ​តែង​មាន​មនុស្ស​ស្ម័គ្រចិត្ត​ឱ្យ​លោក Ishida ស្នាក់​នៅផ្ទះ របស់​ពួក​គេ​ជា​និច្ច​។ កាន់តែ​ពិសេស​ សម្រាប់​លោក Ishida ការ​រស់នៅ​របស់​លោក Ishida មិន​អ​សើ​ថ្លៃ​ចាយវាយ​នោះ​ឡើយ ហើយ​សរុប​ទៅ​បុរស​ជនជាតិ​ជប៉ុន​វ័យ​៣៣ ឆ្នាំ​រូប​នេះ បាន​ស្នាក់​នៅផ្ទះ​មនុស្ស​ប្លែក​មុខ​ផ្សេង​ៗ​គ្នា​មក​បាន ប្រហែល​៥០០ ផ្ទះ​ឯណោះ បើ​គិត​ក្នុង​រយៈពេល ៥ ឆ្នាំ ដែល​លោក​សម្រេចចិត្ត​ដើ​ធ្វើ​ជា​មនុស្ស​តែតោ​ល​គ្មាន​ទីជម្រក​ប​បែប​នេះ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា យ៉ាងណាមិញ អ្នក​ដែល​ឱ្យ​ផ្ទះ​លោក Ishida ស្នាក់​នៅ មួយ​ភាគ​ធំ​គឺ​សុទ្ធតែ​ជា​មនុស្ស​ដែល​មាន​ភាព​ឯកា​ក្នុង​ជីវិត មិនសូវ​មាន​មិត្ត​ជិត​ស្និទ្ធ ហើយ​កាលដែល​លោក Ishida ទៅ​ស្នាក់​នៅ ទីនោះ គឺ​តែងតែ​ស្តាប់​ពួក​គេ​និយាយ​បញ្ចេញ​ពី​អារម្មណ៍​ទុក​លំបាក ទាំងឡាយ ដែល​បាន​លាក់​កប់​ទុក្ខ​ក្នុង​ចិត្ត​។

បុរស​ជនជាតិ​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឱ្យ​ដឹង​ថា លោក​មិន​មានចិត្ត​ចង់ ត្រឡប់​ទៅ​ធ្វើការ​វិញ​នោះ​ទេ បើ​ទោះជា​លុយ ដែល​សន្សំ​ពី​ការងារ និង​លុយ​ដែល​លក់​ទ្រព្យសម្បត្តិ ផ្ទះសម្បែង កាន់តែ​ខើច​ក៏​ដោយ តែ​លោក​នឹង​ខំប្រឹង​សន្សំ​បន្ត​ទៀត ដើម្បី​យក​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ ពិភពលោក​ឱ្យ​បាន ។

ចុះ​សម្រាប់​ប្រិ​យ​មិត្ត​វិញ បន្ទាប់​ពី​បាន​ស្ដាប់​នៅ​រឿងរ៉ាវ របស់​បុរស​ជនជាតិ​ជប៉ុន Shurav Ishida វ័យ​៣៣ ឆ្នាំ​ហើយ តើ​យល់​យ៉ាងណា​ដែរ​សម្រាប់​ការ​ប្រើប្រាស់​ជីវិត​ដ៏​ចម្លែក​របស់​បុរស​រូប​នេះ ?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ